ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បញ្ញវន្តជាពន្លឺ និងជាទីសង្ឃឹមនៃសង្គមជាតិ ហើយទីណាមានបញ្ញវន្តច្រើន ទីនោះរីកចម្រើនជឿនលឿន ។ ការលើកឡើងនេះនៅក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១» កាលថ្ងៃអាទិត្យកន្លងទៅ រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ។
ឯកឧត្តម ហឿន សំនៀង បានលើកឡើងថា បញ្ញាវន្ត ជារាជទូត ឬជាទូតតំណាងឱ្យជាតិសាសន៍ ប្រទេសរបស់ខ្លួន និងជាមុខមាត់របស់ប្រទេសជាតិ។ ជាក់ស្តែងពេលបញ្ញវន្តខ្មែរទៅរៀនឯបរទេស ប្រសិនបើគេដឹងថាជាខ្មែរ គេកោតសរសើរ នៅពេលគេស្គាល់ប្រវត្តិនិងវប្បធម៌ខ្មែរ ហើយនេះជាទូតតំណាងឱ្យអ្នកចេះដឹង ទូតតំណាងឱ្យប្រពៃណី វប្បធម៌ សាសនា និងអ្វីៗផ្សេងទៀតរបស់ជាតិសាសន៍។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា បញ្ញវន្តជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរឈានទៅបើកយកសក្តានុពលរបស់ប្រទេស មានន័យថា ទីណាមានបញ្ញវន្តច្រើន ទីនោះមានការរីកចម្រើនជឿនលឿន ។ សង្គមជាតិមួយមិនអាចរីកចម្រើនដោយខ្វះធនធានបញ្ញវន្តនោះឡើយ បញ្ញវន្តកាន់តែច្រើន សង្គមជាតិទាំងមូលកាន់តែភ្លឺស្វាង រីកចម្រើន និងរឹងមាំសមដូចបុរាណពោលថា អ្នកមានបញ្ញាឈ្មោះថាជាបុគ្គលមានពន្លឺទាំងយប់ទាំងថ្ងៃ ហើយបញ្ញវន្តជាពន្លឺ និងជាទីសង្ឃឹមនៃសង្គមជាតិ ។
ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍បញ្ជាក់បន្តទៀតថា បញ្ញវន្តជារាជទូតតំណាងជាតិផង និងជាទីសង្ឃឹមរបស់សង្គមជាតិ ។ ដូច្នេះក្រៅពីមានជំនាញ និងចំណេះដឹងជ្រៅជ្រះប្រកបដោយចក្ខុវិស័យវែងឆ្ងាយ បញ្ញវន្តក៏ត្រូវមានសីលធម៌ និងគុណធម៌ដ៏រឹងមាំ ដើម្បីជួយទ្រទ្រង់ចរន្តសង្គម ឱ្យមានការរីកចម្រើនជឿនលឿន មិនឃ្លេងឃ្លោងបាត់បង់តម្លៃសីលធម៌ គុណធម៌ វប្បធម៌ សាសនា ប្រពៃណី និងអត្តសញ្ញាណជាតិពូជសាសន៍របស់ខ្លួន ។

ប្រសិនបើបញ្ញវន្តមានតែវិជ្ជា និងខ្វះសីលធម៌ វាអាចជាគ្រោះសម្រាប់សង្គមជាតិវិញក៏ថាបាន ព្រោះថាចំណេះវិជ្ជាប្រៀបដូចជាកាំបិត អាចជាប្រយោជន៍ ឬជា ទោស ។ យ៉ាងណាមិញ ចំណេះវិជ្ជារបស់បញ្ញវន្តក៏ដូច្នោះដែរ បើបញ្ញវន្តមានសីលធម៌ និងគុណធម៌ ប្រៀបដូចមានកាំបិតយកទៅបម្រើដល់ប្រយោជន៍ល្អ តែបើបញ្ញវន្តមិនមានសីលធម៌ គុណធម៌ទេ ប្រៀបដូចមានកាំបិតសម្រាប់លួចប្លន់សង្គមជាតិដូច្នោះដែរ ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហឿន សំនៀង ។
“វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានគោលការណ៍គុណតម្លៃច្បាស់លាស់ និស្សិតត្រូវជំនាញច្បាស់លាស់ និស្សិតត្រូវមានចំណេះដឹង ទូលំទូលាយ ហើយនិស្សិតត្រូវមានសីលធម៌ គុណធម៌ អត្តចរិត ចរិយាមារយាទ និងគុណតម្លៃត្រឹមត្រូវក្នុងនាមជាកូនខ្មែរ សាកសមជាអ្នកបន្តវេន និងជាប្រតិភូតំណាងជាតិលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កម្ពុជានាពេលអនាគត” ឯកឧត្តម ហឿន សំនៀង

បន្ថែមលើការលើកឡើងខាងលើនេះ ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍បន្តថា ទោះបីបញ្ញវន្តចេញពីប្រភពណា សាលាណា ឬពីសាសនាណាក៏ដោយ ជាទស្សន:ផ្ទាល់ខ្លួន បញ្ញវន្តគួរយកចំណេះដឹងនិងសមត្ថភាពទៅបម្រើឱ្យបុគ្គល បម្រើឱ្យគ្រួសារ បម្រើជាតិឱ្យសាកសមឈ្មោះជាបញ្ញវន្ត ។ បើបញ្ញវន្តយកចំណេះនោះទៅបម្រើជាតិ ជាតិនឹងបានផលល្អច្រើនពីអ្នក ហើយជាតិនឹងចងចាំអ្នក និងចាត់ទុកអ្នកជាអ្នកមានគុណសម្រាប់ជាតិ ។
សូមបញ្ជាក់ថា សិក្ខាសាលាការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១ បានរៀបចំឡើងពេញមួយព្រឹក និមន្តនិងអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស រួមមាន ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នាយកការផ្សាយជាភាសាខ្មែរនៃវិទ្យុបារាំងអន្តរជាតិ (RFI) និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































