World Vision ដាក់ដំណើរការកម្មវិធីតំបន់កែវសីមា ដើម្បីបង្កើនគុណភាពជីវិតកុមារ

អង្គការទស្សនៈពិភពលោក កំពុង​តែដាក់​ឱ្យ​អនុវត្តកម្មវិធីតំបន់កែវសីមា ក្នុង​ខេត្តមណ្ឌល​គិរី ដើម្បីជួយដល់កុមារ និងសហគមន៍ ក្នុងការ​ដោះស្រាយនូវគម្លាតក្នុងវិស័យអប់រំ សុខភាព អាហារូបត្ថម្ភ កិច្ចការពារកុមារ និងទឹកស្អាត អនាម័យ ព្រមទាំងជីវភាពរស់នៅ។

អង្គការ​ទស្សនៈពិភពលោក​លើកឡើងថា ស្រុកកែវសីមា មានបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត, ក្នុងនោះសាលារៀន មានហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់ កង្វះគ្រូបង្រៀន ខណៈដែលផ្លូវឆ្ងាយ និងបញ្ហាសេដ្ឋកិច្ចនាំឱ្យអវត្តមាន និងការបោះបង់ការសិក្សារបស់សិស្ស។ សុខភាព និងអាហារូបត្ថម្ភក៏នៅតែជាក្តីព្រួយបារម្ភ ដោយសារលទ្ធភាពទទួលបានការថែទាំ និងបរិក្ខារមានកម្រិត។ ហានិភ័យនៃការការពារកុមារមានកម្រិតខ្ពស់ ជាមួយនឹងអាពាពិពាហ៍នៅវ័យក្មេង និងពលកម្មកុមារ ខណៈពេលដែលយន្តការរាយការណ៍មានកម្រិត។ លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅមានកម្រិតនៅឡើយ ហើយគ្រួសារមួយចំនួនពឹងផ្អែកលើប្រភពទឹកមិនមានសុវត្ថិភាព និងសម្ភារៈបរិក្ខារមូលដ្ឋាន ដែលប៉ះពាល់ដល់អនាម័យ និងបង្កើនហានិភ័យជំងឺដែលឆ្លងតាមទឹក។

បើតាមអង្គការទស្សនៈពិភពលោក ការអនុវត្តកម្មវិធីតំបន់កែវសីមា នឹងធ្វើ​ឡើង​ក្នុងឃុំ​មួយ​ចំនួន​ ដូចជា ឃុំចុងផ្លាស់ មេម៉ង់ ស្រែឈូក ស្រែខ្ទុម និងស្រែព្រះ ដែលមានចំនួនប្រជាជនសរុបជាង ៣ម៉ឺននាក់ ក្នុងនោះកុមារចំនួនជាង ១ម៉ឺន២ពាន់៣រយនាក់។ កម្មវិធីតំបន់កែវសីមា នឹងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងកាត់បន្ថយអត្រាបោះបង់ការសិក្សា កែលម្អសុខភាពមាតា និងទារក និងអាហារូបត្ថម្ភ ពង្រឹងប្រព័ន្ធការពារកុមារ និងការយល់ដឹងរបស់សហគមន៍ ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងបរិក្ខារអនាម័យ និងគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

លោក ជេនេស អ៊ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា អង្គការទស្សនៈពិភពលោក មានកិត្តិយសក្នុងការចាប់ដៃគូជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមកម្មវិធីតំបន់កែវសីមា។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ។ “តាមរយៈការអនុលោមតាមអាទិភាពរបស់ រដ្ឋាភិបាល យើងនឹងពង្រឹងប្រព័ន្ធមូលដ្ឋាន កសាងសមត្ថភាពសហគមន៍ និងផ្តល់ដំណោះស្រាយប្រកប ដោយនិរន្តរភាពក្នុងការអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត។ តួនាទីរបស់យើងគឺដើម្បីជួយបំពេញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយធានាថា រាល់អន្តរាគមន៍ពង្រឹងសិទ្ធិអំណាចដល់សហគមន៍ និងបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ”។

លោក ប្លង់ ចាន់ឌី ប្រធានការិយាល័យគាំទ្រផែនការស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចាប់ផ្តើមកម្មវិធីតំបន់កែវសីមា គឺជាគំនិតផ្តួចផ្តើមដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈម ចាប់ពីការកែលម្អការអប់រំ និងការថែទាំសុខភាព ដល់ការធានាការការពារកុមារ និងលទ្ធភាពទទួលបានទឹកស្អាត។

លោក ប្លង់ ចាន់ឌី សង្កត់ធ្ងន់ថា «សម្រាប់គ្រួសារដែលរស់នៅក្នុងស្ថានភាពដាច់ស្រយាល និងងាយរងគ្រោះ កម្មវិធីនេះផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរឡើង។ យើងប្តេជ្ញាធ្វើការជាមួយអង្គការទស្សនៈពិភពលោក ដើម្បីធ្វើឱ្យផែនការទាំងនេះក្លាយជាការពិត និងធានាថា ផលប៉ះពាល់មាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ»។

គួរជំរាបជូនថា កែវសីមា ជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំក្នុងខេត្តមណ្ឌលគិរី ដែលមានទីតាំងនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ស្រុកនេះមានឃុំចំនួនប្រាំ គឺឃុំចុងផ្លា មេម៉ាង ស្រះឈូក ស្រែខ្ទុម និងឃុំស្រែព្រះ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៧០៥១ ខ្នងផ្ទះ និង ៧៣៩៥ គ្រួសារ។ ប្រជាជនមានភាពចម្រុះរួមមាន ខ្មែរ (៤៥%) ជនជាតិដើមភាគតិចពូនង (៤០%) ខ្មែរឥស្លាម (៩%) ស្ទៀង (៤%) និងជនជាតិផ្សេងទៀត (២%)។ តំបន់​នេះ​ជា​តំបន់​ជនបទ​ដាច់​ស្រយាល ដោយ​មាន​ដង់ស៊ីតេ​ប្រជាជន ១០,២៨​នាក់ ​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ និង​អត្រា​កំណើន​ប្រចាំឆ្នាំ ៣,៨%។ គ្រួសារភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ កៅស៊ូ ស្វាយ ចន្ទី និងដំណាំដំឡូងមី ខណៈខ្លះទៀតធ្វើការក្នុងសេវាសាធារណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...