ការស្ទង់មតិ ៖ ចក្រភពអង់គ្លេស នៅតែជាជម្រើសកំពូលសម្រាប់និស្សិតអន្តរជាតិបន្តការសិក្សា

យោងតាមការស្ទង់មតិថ្មីៗនេះបានឱ្យដឹងថា ចក្រភពអង់គ្លេសនៅតែបន្តជាទិសដៅកំពូលសម្រាប់និស្សិតអន្តរជាតិបន្តការសិក្សា ដោយសារកេរ្តិ៍ឈ្មោះល្អលើការអប់រំមានគុណភាពខ្ពស់ បរិយាកាសផ្ដល់ភាពកក់ក្ដៅ និងឱកាសការងារក្រោយបញ្ចប់ការសិក្សា។

ការស្ទង់មតិដោយ ApplyBoard ដែលបានចេញផ្សាយ ក្នុងខែកញ្ញាបង្ហាញថា ៨២ភាគរយ នៃអ្នកជំនាញ ដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារជិត ៤០០នាក់ នៅទូទាំងពិភពលោកយល់ស្របថា ចក្រភពអង់គ្លេស នៅតែជាជម្រើសដ៏គួរឱ្យទាក់ទាញបំផុត សម្រាប់និស្សិត ដែលកំពុងស្វែងរកការអប់រំកម្រិតខ្ពស់នៅបរទេស។

នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៥ ចក្រភពអង់គ្លេស មានភាពទាក់ទាញជាពិសេស ដែលត្រូវបានគាំទ្រ ដោយការស្វាគមន៍នូវវោហាសាស្ត្រ និងស្ថិរភាពគោលនយោបាយទាក់ទងរបស់រដ្ឋាភិបាល។ យោងតាមការស្ទង់មតិ ៥១ភាគរយ នៃអ្នកឆ្លើយតបបានលើកឡើងថា ចក្រភពអង់គ្លេស «មានភាពទាក់ទាញខ្លាំង»។ ខណៈពេលដែល ៣៦ភាគរយ យល់ថា ចក្រភពអង់គ្លេស «មានភាពទាក់ទាញ»។

នៅត្រីមាសទី៣ ចក្រភពអង់គ្លេស នៅតែនាំមុខគេ ដោយ ៤៥ភាគរយ និយាយថា ប្រទេសនេះ មានភាពទាក់ទាញខ្លាំង សម្រាប់បន្តការសិក្សា និង ៣៧ភាគរយ យល់ថាប្រទេសនេះ មានភាពទាក់ទាញ។

ប្រទេសកាណាដា បានវ៉ាដាច់សហរដ្ឋអាមេរិក ជាគោលដៅទី១ ដែលនិស្សិតអន្តរជាតិចង់បន្តការសិក្សាខ្លាំងបំផុត។

លើសពីនេះ ទិន្នន័យពីការិយាល័យ Home Office របស់ចក្រភពអង់គ្លេសបានបង្ហាញពីការកើនឡើង ១៦ភាគរយ ពាក្យសុំទិដ្ឋាការសិស្សនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ បើធៀបទៅនឹងឆ្នាំមុន ដែលមានពាក្យស្នើសុំជិត ៦៣,០០០ ត្រូវបានស្នើ។

ការស្ទង់មតិរបស់ ApplyBoard ក៏បានបង្ហាញផងដែរថា ៨៦,៩ភាគរយ នៃអ្នកឆ្លើយតបមានអារម្មណ៍ថា ចក្រភពអង់គ្លេស គឺជាគោលដៅបើកចំហ សុវត្ថិភាព និងស្វាគមន៍សម្រាប់និស្សិតអន្តរជាតិ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥។ ខណៈពេលដែលលទ្ធផលនេះ ធា្លក់ចុះបន្តិចពី ៨៨,១ភាគរយ នៅក្នុងត្រីមាសទី១ ហើយនៅតែជាអត្រាខ្ពស់បំផុត បើធៀបទៅនឹងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អៀរឡង់ និងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ដែលជាដៃគូប្រជែងដ៏សំខាន់តាំងពីដើមមក កំពុងមានការថយចុះចំនួន អ្នកចាប់អារម្មណ៍មកបន្តការសិក្សានៅប្រទេសនេះ។ មានតែពាក់កណ្ដាលនៃអ្នកឆ្លើយតបការស្ទង់មតិប៉ុណ្ណោះ ដែលបានចាត់ទុកថា អាមេរិកជាគោលដៅ ដែលពួកគេទទួលបានការស្វាគមន៍។

ការផ្លាស់ប្ដូរនេះ គឺភាគច្រើនដោយសារតែគោលនយោបាយរឹតត្បិតកាន់តែខ្លាំងឡើង លើនិស្សិតអន្តរជាតិ ជាពិសេសបន្ទាប់ពីការដាក់សម្ពាធលើកទី២ របស់ប្រធានាធិបតី ត្រាំ។ ការផ្លាស់ប្ដូរថ្មីបំផុត ការណែនាំអំពី ថ្លៃសេវា ១ម៉ឺន ដុល្លារអាមេរិក លើញត្តិទិដ្ឋាការ H-1B ថ្មី បានចូលជាធរមាននៅថ្ងៃទី២១ ខែកញ្ញា ដែលធ្វើឱ្យដំណើរការកាន់តែស្មុគស្មាញទៀត សម្រាប់និយោជក កំពុងស្វែរកពលករបរទេស ដែលមានការអប់រំខ្ពស់។

ភាពជោគជ័យរបស់ចក្រភពអង់គ្លេស ក្នុងការទាក់ទាញនិស្សិតអន្តរជាតិ គឺភាគច្រើន ត្រូវបានសន្មតថា ជាឧត្តមភាពសិក្សារបស់ខ្លួន កិត្យានុភាពសកល និងកម្មវិធីចម្រុះ។ យោងតាម QS International Student Survey 2024 ជិតពាក់កណ្ដាល (49ភាគរយ) នៃអនាគតនិស្សិត ចាប់អារម្មណ៍ចង់បន្តការិក្សានៅចក្រភពអង់គ្លេស។ កេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ប្រទេសនេះ ជុំវិញគុណភាពនៃការបង្រៀន និងបរិយាកាសពហុវប្បធម៌ គឺជាកត្តាសំខាន់ ដែលជំរុញឱ្យនិស្សិតជាច្រើនចាប់អារម្មណ៍។

លើសពីនេះ ឱកាសការងារ ក្រោយពីបញ្ចប់ការសិក្សា របស់ចក្រភពអង់គ្លេស នៅតែជាចំណុចទាក់ទាញដ៏សំខាន់។ ទិដ្ឋាការ Graduate Route ដែលអនុញ្ញាតឱ្យនិស្សិតអន្តរជាតិស្នាក់នៅរយៈពេល ២ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា (បច្ចុប្បន្នកំពុងស្ថិតក្រោមការពិចារណា សម្រាប់ការកាត់បន្ថយមកត្រឹម ១៨ ខែ) ផ្ដល់ឱកាសសម្រាប់និស្សិត ដើម្បីទទួលបានបទពិសោធន៍ការងារ។

ទំនាក់ទំនងដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសជាមួយ ឥណ្ឌាក៏បានរួមចំណែក ដល់ការទាក់ទាញកាន់តែខ្លាំងឡើងរបស់អង់គ្លេសផងដែរ ដោយនិស្សិតឥណ្ឌាមានចំនួនយ៉ាងច្រើន នៅក្នុងការចុះឈ្មោះនេះ។ នៅត្រីមាសទី២ នៃឆ្នាំ២០២៥ និស្សិតឥណ្ឌាជាង ១៥,០០០នាក់ បានទទួលទិដ្ឋាការ ដើម្បីបន្តការសិក្សានៅចក្រភពអង់គ្លេស ដែលកើនឡើង ៤៤ភាគរយ ធៀបនឹងឆ្នាំមុន។ ជាលទ្ធផល ឥណ្ឌាបានក្លាយជាប្រភពនៃនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....