សល់ពេលតែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ យុវជនមានឱកាសដាក់ពាក្យប្រកួតជជែកដេញដោលយុវជនអាស៊ាន

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធី ជជែកដេញដោលយុវជនអាស៊ាន ជាកម្មវិធីមួយបង្កើតឡើងដើម្បីបង្កើនសមត្ថភាពដល់យុវជនអាស៊ាន តាមរយៈការពិភាក្សាជជែកដេញដោល តស៊ូមតិ និងប្រកួតប្រជែងគំនិត ។ ទន្ទឹមគ្នានេះ ចូលរួមលើកម្ពស់ការយល់ដឹងអំពីគុណតម្លៃអាស៊ាន បញ្ហាប្រឈម និងឱកាសសម្រាប់យុវជនដើម្បីបង្ហាញអំពីក្តីកង្វល់ ដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងដំណើរការនៃការរៀបចំគោលនយោបាយផ្សេងៗ ។

កម្មវិធីជជែកដេញដោលយុវជនអាស៊ាន មានគោលបំណងបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និងអភិវឌ្ឍជំនាញនិយាយជាសាធារណៈ  ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក។ លើសពីនេះ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន កសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ។

បេក្ខជន និងបេក្ខនារីដែលមានបំណងចង់ចូលរួមប្រកួតត្រូវលក្ខណៈសម្បត្តិដូចជា ជាយុវជនកម្ពុជាមានអាយុចន្លោះ ១៨-៣៥ឆ្នាំ (ស្ដង់ដាយុវជនអាស៊ាន) មានសមត្ថភាពផ្នែកភាសាអង់គ្លេសស្ទាត់ជំនាញ មានចំណេះដឹងទាក់ទងទៅនឹងអាស៊ាន មានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមការបណ្តុះបណ្តាល និងការប្រកួត។ ទន្ទឹមគ្នានេះ បេក្ខជន និងបេក្ខនារី អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3vV9GT1 ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ០៦១ ៦៤៩ ៩៧៨, ០៧៨ ២៤៣ ២៩៨ ឬតាមរយៈអ៊ីម៉ែល aseanyouthdebate@gmail.com៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...