WHO ថា កម្ពុជាកំពុងជំរុញការយកចិត្តទុកដាក់លើបញ្ហាសុខភាពផ្លូវចិត្តបានល្អ និងឆាប់រហ័ស

នៅក្នុងរបាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងជំរុញអាទិភាពសុខភាពផ្លូវចិត្តថ្នាក់ជាតិ មុនការចាប់ផ្តើមគម្រោងពិសេសរបស់ WHO សម្រាប់សុខភាពផ្លូវចិត្តទៅទៀត។

តាមរយៈរបាយការណ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងប្រព័ន្ធសុខភាពផ្លូវចិត្តរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្រ ដែលដឹកនាំដោយក្រសួងសុខាភិបាលកម្ពុជា និងគាំទ្រដោយអង្គការសុខភាពពិភពលោក។

ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជាចម្បងលើកិច្ចការអាទិភាពចំនួន២ និងកំពុងបង្ហាញពីសន្ទុះជោគជ័យ ដែលកិច្ចការទាំងនោះរួមមាន ៖

១. គោលការណ៍ណែនាំសម្រាប់ការប្រឹក្សាវិបត្តិតាមអ៊ីនធឺណិត

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង សម្រាប់ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ដែលងាយស្រួល និងទាន់ពេលវេលា កម្ពុជាបានបង្កើតគោលការណ៍ណែនាំថ្នាក់ជាតិ សម្រាប់ការប្រឹក្សាវិបត្តិតាមអ៊ីនធឺណិត។ កិច្ចការនេះ ដឹកនាំដោយក្រុមការងារបច្ចេកទេស នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការរំលោភបំពានគ្រឿងញៀន ដោយបានបង្កើតគោលការណ៍ច្បាស់លាស់ ប្រកបដោយស្តង់ដាសីលធម៌ សម្រាប់ការគាំទ្រវិបត្តិតាមរយៈវេទិកាឌីជីថល។

ប្រភព ​៖ អង្គការសុខភាពពិភពលោក (WHO)

គោលការណ៍នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាពផ្លូវចិត្ត ប្រកបដោយសុវត្ថិភាព និងឆ្លើយតប ជាពិសេសសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ដែលខ្វះខាត។

២. ការបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបឋមផ្លូវចិត្ត (PFA) សម្រាប់សាលារៀន

ដោយទទួលស្គាល់ពីតម្រូវការបន្ទាន់សម្រាប់ជំនួយសុខភាពផ្លូវចិត្ត ដែលផ្ដោតលើយុវជន នាយកដ្ឋានសុខភាពសិក្សា (SHD) នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកម្មវិធីបណ្ដុះបណ្ដាលផ្នែកចិត្តសាស្ត្រ (PFA) សម្រាប់សាលារៀន។ កម្មវិធីសិក្សាផ្ដល់ជូនបុគ្គលិកសាលារៀននូវជំនាញសំខាន់ៗ ដើម្បីគាំទ្រផ្នែកចិត្តសាស្ត្រកម្រិតដំបូងដល់សិស្ស ដែលរងផលប៉ះពាល់ដោយសារភាពតានតឹង ការប៉ះទង្គិចផ្លូវចិត្ត ឬវិបត្តិផ្សេងៗ។

បន្ទាប់ពីការត្រួតពិនិត្យបច្ចេកទេស និងកែលម្អកម្មវិធីសិក្សារួចរាល់ សម្រាប់ការធ្វើតេស្តសាកល្បង។ ការសាកល្បង នឹងអនុវត្តក្នុងរូបភាពទូលំទូលាយ ដោយមានគោលបំណងបញ្ចូលជំនួយសុខភាពផ្លូវចិត្តទៅក្នុងប្រព័ន្ធសុខភាពសាលារៀន ដែលមានលក្ខណៈទូលំទូលាយ ក្នុងប្រទេសកម្ពុជា។

ប្រភព ៖ អង្គការសុខភាពពិភពលោក (WHO)

ដោយឡែក ចំពោះគំនិតផ្ដួចផ្ដើមពិសេសរបស់ WHO សម្រាប់សុខភាពផ្លូវចិត្ត មានគោលបំណងគាំទ្រមនុស្ស ១០០លាននាក់បន្ថែមទៀត នៅទូទាំងពិភពលោក ឱ្យទទួលបានការថែទាំសុខភាពផ្លូវចិត្ត ប្រកបដោយគុណភាព តម្លៃសមរម្យ តាមរយៈការជំរុញគោលនយោបាយសុខភាពផ្លូវចិត្ត សេវាកម្ម និងសិទ្ធិមនុស្ស។

ជាមួយនឹងសមត្ថភាពដឹកនាំថ្នាក់ជាតិដ៏រឹងមាំ និងសន្ទុះបច្ចេកទេស ដែលកំពុងដំណើរការរួចហើយ កម្ពុជាស្ថិតនៅក្នុងទីតាំងល្អ ក្នុងការសម្របខ្លួន និងធ្វើមូលដ្ឋាននីយកម្មគំនិតទៅក្នុងបរិបទរបស់ខ្លួន ពោលគឺ ការកសាងប្រព័ន្ធថែទាំ ដែលមានភាពធន់ និងបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...