តើអ្វីទៅជាសាលារៀនបែបឌីជីថល?

ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ពីការ​ដាក់​ឱ្យដំណើរ​ជា​ការផ្លូវការ​នូវ​សាលា​ឌីជីថល។ តើសាលារៀនឌីជីថល គឺជាអ្វី ហើយគេ​ប្រើប្រាស់​យ៉ាងដូចម្តេច?

បើតាម​ក្រសួងអប់រំ សាលាឌីជីថល (#SalaDigital) គឺជាវេទិកានិម្មិតសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន ក៏​ដូចជាអ្នកជំនាញអាចប្រើប្រាស់​ក្នុងការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។ គោលបំណងសំខាន់របស់ថ្នាល់​មួយ​នេះ គឺ លើកកម្ពស់ ជំរុញការចែករំលែក និងការប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី មិនគិតថ្លៃគ្រ់ពេលវេលា​និងទីកន្លែង។

ដើម្បីអាចចូលទៅប្រើប្រាស់ ថ្នាលអប់រំ សាលាឌីជីថលនេះ មាន៣របៀប គឺ១. ត្រូវបង្កើតគណនីជាមុនសិន ២.បង្កើតសាលា ៣.ការដាក់បញ្ចូលសៀវភៅ, សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ គ្រូបង្រៀន អាចធ្វើតាមការណែនាំ។ របៀបចុះឈ្មោះនៅលើសាលាឌីជថល គឺគេអាចចូលទៅកាន់សាលាឌីជីថលតាមរយៈ ៖ https://sala.moeys.gov.kh និងចុះឈ្មោះ ៖ https://bit.ly/saladigitalregister

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាឌីជីថលកម្ពុជា បានអភិវឌ្ឍជាបន្តបន្ទាប់ ហើយ​ចុងក្រោយនេះ សាលាឌីជីថលក៏​នឹ​ងមានការ​​ប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ភ្ជាប់ជាមួយដែរ ដែលមានគោលដៅ​ជំរុញ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​បច្ចេក​វិទ្យា ​AI តាមសាលារៀន និងជួយឱ្យ​សិស្សានុសិស្ស ជាពិសេសយុវជន​ជំនាន់​ថ្មី​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗទាន់ពេលវេលា ហើយអាចឈានទៅរកលើកកម្ពស់គុណភាពអប់រំឱ្យ​ដើរទាន់​និន្នាការ​សកល នៃការរីកចម្រើនបច្ចេកវិទ្យា AI។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បានរៀបចំថ្នាលអប់រំ សាលាឌីជីថលនេះ ដើម្បីគាំទ្រ និងលើកកម្ពស់ការចែករំលែកឯកសារ និងលើកកម្ពស់ការរៀន និងបង្រៀនគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា។ ទន្ទឹមគ្នានេះ ក៏ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់​ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ សម្រាប់ថ្នាលអប់រំ សាលាឌីជីថល, សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន អាចចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និង​បង្ហោះស្នាដៃសិក្សា​ស្រាវជ្រាវ​របស់សិស្ស និស្សិត និងសាស្រ្តាចារ្យ នៅ​ក្នុងនោះបាន ដើម្បី​ឱ្យ​ធនធានឌីជីថល​ជាភាសា​ជាតិ​មានសម្បូរបែប​លើបណ្តាញ​អ៊ីនធឺណេត សម្រាប់​ជាប្រយោជន៍​ដល់ការសិក្សា ការស្រាវជ្រាវ និង​ស្វ័យសិក្សា​របស់សិស្ស និស្សិត និង​អ្នកស្រឡាញ់ការសិក្សា​ពេញមួយ​ជីវិត។

គិតមកដល់ពេលនេះ អ្នកចូលប្រើប្រាស់ថ្នាលសាលាឌីជីថលមានចំនួន ៩៧.១៨១នាក់ សាលារៀនចំនួន​៦៥៨សាលា សៀវភៅសិក្សា៤៧៩០ក្បាល និងមេរៀន២៣៨ វគ្គ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *