វ៉េស្ទឡាញន៍រៀបចំពិព័រណ៍សៀវភៅជំរុញកុមារ និងយុវជនមានទម្លាប់ក្នុងការអាន និងគាំទ្រស្នាដៃតែងនិពន្ធ

សាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើន បានរៀបចំកម្មវិធីពិព័រណ៍សៀវភៅ ក្រោមប្រធានបទ “អានដើម្បីក្លាយជាអ្នកដឹកនាំ” រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងបំណងជំរុញកុមារ និងយុវជនមានទម្លាប់ក្នុងការអាន ព្រមទាំង​ជួយ​គាំទ្រស្នាដៃតែងនិពន្ធ។

លោក កន សវុណ្ណារ៉ា នាយករងផ្នែកទំនាក់ទំនងសាធារណៈបានឱ្យដឹងថា ពិព័ណ៌សៀវភៅនេះ រៀបចំឡើងដោយការសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ ក្រុមហ៊ុន Sipar ក្រុមហ៊ុន Mind Book សៀវភៅ១ សហគមន៍១ សៀវភៅយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំ និងក្រុមហ៊ុន Next Gen ហើយមានសៀវភៅដាក់តាំងបង្ហាញជាង១៥០០ចំណងជើងគ្រប់កម្រិត ដែលផ្តោតលើការអប់រំចាប់ពីកុមារតូច រហូតមនុស្សគ្រប់វ័យ និងលក់ក្នុងតម្លៃពិសេសជូនផងដែរ។ សៀវភៅទាំងនោះ មានបែបប្រលោមលោក ទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សហគ្រិនភាព សៀវភៅទាក់ទងនឹងសាសនា និងសិល្បៈជាដើម ដែលមានជាភាសាខ្មែរ និងភាសាអង់គ្លេស។

លោក សវុណ្ណារ៉ា បន្ថែមថា ការរៀបចំកម្មវិធីពិព័ណ៌សៀវភៅឆ្នាំនេះ គឺក្រោមប្រធានបទ “អានដើម្បីក្លាយជាអ្នកដឹកនាំ” ដើម្បីជំរុញ និងលើកទឹកចិត្តដល់កុមារ និងយុវជន ស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន និងបង្កើតទម្លាប់អានសៀវភៅចាប់ពីកុមារភាពឡើងទៅ ក៏ដូចជាត្រៀមចាប់យកចំណេះដឹង ជំនាញ និងបំណិនត្រិះរិះពិចារណថ្មីៗបន្ថែមទៀត។ លើសពីនេះ កម្មវិធីនេះនឹងជួយលើកទឹកចិត្ត និងជំរុញការតាក់តែងនិពន្ធសៀវភៅថ្មីៗ ដែលឆ្លើយតបនឹងតថភាពជាក់ស្តែងសង្គម និងផ្តល់នូវពុទ្ធិកាន់តែទូលំទូលាយទៅដល់អ្នកអាន។

សូមជម្រាបថា នៅក្នុងពិព័ណ៌សៀវភៅនេះ អ្នកចូលរួមបានទទួលការចែករំលែកអំពីសារៈសំខាន់អំពីការអានពីវាគ្មិន និងឈ្វេងយល់ពីលក្ខៈសម្បត្តិនៃភាពជាអ្នកដឹកនាំ ការបញ្ចុះតម្លៃពិសេសសម្រាប់ការជាវសៀវភៅ ល្បែងកម្សាន្តនានានិងចែកកាដូ FREE៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *