វេសឡាញ សហការជាមួយសហគ្រិនខ្មែរ បណ្តុះបណ្តាលសិស្សថ្នាក់វិទ្យាល័យពីសហគ្រិនភាព និង​គំនិតអាជីវកម្ម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយ​សហគ្រិនខ្មែរ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខា​សាលាតាមអនឡាញ ស្តីពី “នវានុវត្តន៍នៃសហគ្រិនភាព និងគំរូអាជីវកម្ម” សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីឈ្វេងយល់ពីភាពជាសហគ្រិន និងគំនិតអាជីវកម្ម។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ការរៀបចំសិក្ខា​សាលានេះឡើង គឺចង់ជួយ​ទៅដល់សិស្សថ្នាក់វិទ្យាល័យ​ក្នុងការ​ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏​ដូចជាសហគ្រិនភាព​ដល់ពួកគេ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន សហគ្រិនភាព គឺជាចំណេះជំនាញ ដែលយុវជន​គួរ​តែមានសម្រាប់អនាគត​ ក្នុងការ​បង្កើតអាជីវកម្ម​ខ្លួនឯង ឬធ្វើការងារផ្សេងៗ​ដោយ​ប្រើប្រាស់ចំណេះដឹងមួយ​នេះដើម្បីការរីកចម្រើន។ លោកឧកញ៉ាបញ្ជាក់ថា មិនថាប្អូនៗមានក្តី​ស្រមៃ​ក្នុងការ​ចាប់ផ្តើមអាជីវកម្ម ឬចង់ក្លាយជាអ្នកដឹកនាំ​នៅលើវិស័យណាមួយ ជំនាញសហគ្រិនភាព​នឹងជួយពួកគេបាន។

“នៅពេលដែលកូនៗ​ដឹងពីបំណិនសហគ្រិន កូនអាចយកទៅធ្វើ​ការ អាចយកទៅប្រើប្រាស់​នៅក្នុងសហគ្រាស​ផ្ទាល់ខ្លួន នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ក៏​ដូចជា​ចូលរួមអភិវឌ្ឍក្រុមហ៊ុន ឬក៏​សហគ្រាស​ណាមួយ​ដែលកូនចូលទៅបំពេញការងារ”

ក្នុងនោះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានបង្ហាញពីភាពជាសហគ្រិនឆ្នើម ​ដល់សិស្សានុសិស្ស ដែលត្រូវចងចាំនៅក្នុងការ​អនុវត្ត ដោយក្នុងនោះ សហគ្រិនឆ្នើម គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត នវានុវត្តន៍ បូករួមជាមួយចំណេះដឹង​បច្ចេកវិទ្យា ហើយអ្វីដែលសំខាន់បន្ថែមទៀតក្នុងនាមជាសហគ្រិន គឺត្រូវមានវិន័យ ចេះប្រើប្រាស់​ពេលវេលា មានផែនការច្បាស់លាស់ និង​មានមនុស្សឆ្នើមជួយការងារ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា សហគ្រិនឆ្នើម​នៅ​សម័យនេះ ត្រូវចេះបច្ចេកវិទ្យា មានទេព្យកោសល្យ មានចំណេះដឹងអាជីវកម្មដែលត្រូវធ្វើ ចេះវិភាគបរិយាកាសអាជីវកម្ម ឬម៉ាក្រូសេដ្ឋកិច្ច, បន្ទាប់មកទៀតត្រូវមានជំនាញធ្វើអាជីវកម្ម ដូចជាចេះរៀបចំផែនការអាជីវកម្ម ចេះបង្កើតផលិតផល ចេះទាក់ទាញមនុស្សឆ្នើម និង​ក៏​ត្រូវចេះរកទុនវិនិយោគ។

និយាយអំពីគំនិតនៃការបង្កើតអាជីវកម្មវិញ អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន ក៏​បានធ្វើការ​ចែករំលែកគំនិតមួយ​ចំនួនទៅ​ដល់សិស្សានុសិស្ស ដោយ​បានលើកឡើងថា ក្នុងនាមជា​សហគ្រិន គឺមិន​មែនគិតតែពីផលចំណេញ​ចូល​ហោប៉ៅ​តែមួយ​មុខនោះទេ ពោលនៅមុនពេលបង្កើតអាជីវកម្មជា​ផលិតផល ឬសេវាកម្មណាមួយ គឺចាំបាច់ត្រូវ​គិត​ពីផលប្រយោជន៍​សង្គមជាតិ សេដ្ឋកិច្ច ក៏​ដូចជា​មុខមាត់ប្រទេស​ ដោយនិយាយជារួម ការបើកអាជីវកម្ម​អ្វីមួយ យើងត្រូវ​បង្កើនគុណតម្លៃដល់សេដ្ឋកិច្ច គិតដល់ប្រទេសជាតិ ផលប៉ះពាល់សង្គម បរិស្ថាន តែក៏​កុំភ្លេចផលអាជីវកម្ម​ខ្លួនឯង។ “សំខាន់មួយ​ទៀត ពេលបើកអាជីវកម្មអ្វីក៏​ក្រោយ ជាអាជីវកម្ម​ដែលអនុលោមតាមច្បាប់ មានអភិបាលកិច្ចត្រឹមត្រូវ និង​គិតដល់ផលប៉ះពាល់ទៅមុខ…”

ក្នុងឱកាស​នោះដែរ លោក ពក បញ្ញាពេជ្រ អ្នកឯកទេសជាន់ខ្ពស់ កម្មវិធី​សហគ្រិនភាព និង​នវានុវត្តន៍ នៃសហគ្រិនខ្មែរ លើកឡើងថា មានអាជីវកម្មជាច្រើន​ដែល​បង្កើតឡើង​ដោយ​ជនជាតិខ្មែរបានរីកធំធាត់ ប៉ុន្តែដំបូងឡើយ​អាជីវកម្មទាំងនោះសុទ្ធសឹងតែចាប់ផ្តើម​ឡើង​ដោយ​ការ​ធ្វើការផែនការអាជីវកម្មជាមុន ហើយ​ផែនការ​អាជីវកម្ម​ទៀតសោតនៅពេលបច្ចុប្បន្ននេះ គឺមានច្រើនប្រភេទ​ទៅ​តាមអាជីវកម្ម​នីមួយៗ ដូច្នេះទាមទារ​ឱ្យ​អ្នក​ដែលចង់ក្លាយជាសហគ្រិនត្រូវសិក្សា​រៀនសូត្រ​ពីការ​ធ្វើផែនការ​អាជីវកម្ម​ទាំងនោះ។

ក្នុងឱកាស​នោះដែរ លោក បញ្ញាពេជ្រ ក៏បានធ្វើការ​ចែករំលែក​ពី​របៀប​នៃការ​ធ្វើផែនការអាជីវកម្ម​ទៅ​ដល់សិស្សានុសិស្ស​ដែល​កំពុងស្ថិតនៅក្នុងថ្នាក់វិទ្យាល័យ ដើម្បី​បានជាផ្នត់គំនិតអាជីវកម្មសម្រាប់ពួកគេអាចយកទៅអនុវត្ត​មុនពេលបើកអាជីវកម្ម ឬសេវាកម្មណាមួយ​ទៅថ្ងៃអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *