វេសឡាញ សហការជាមួយសហគ្រិនខ្មែរ បណ្តុះបណ្តាលសិស្សថ្នាក់វិទ្យាល័យពីសហគ្រិនភាព និង​គំនិតអាជីវកម្ម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយ​សហគ្រិនខ្មែរ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខា​សាលាតាមអនឡាញ ស្តីពី “នវានុវត្តន៍នៃសហគ្រិនភាព និងគំរូអាជីវកម្ម” សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីឈ្វេងយល់ពីភាពជាសហគ្រិន និងគំនិតអាជីវកម្ម។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ការរៀបចំសិក្ខា​សាលានេះឡើង គឺចង់ជួយ​ទៅដល់សិស្សថ្នាក់វិទ្យាល័យ​ក្នុងការ​ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏​ដូចជាសហគ្រិនភាព​ដល់ពួកគេ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន សហគ្រិនភាព គឺជាចំណេះជំនាញ ដែលយុវជន​គួរ​តែមានសម្រាប់អនាគត​ ក្នុងការ​បង្កើតអាជីវកម្ម​ខ្លួនឯង ឬធ្វើការងារផ្សេងៗ​ដោយ​ប្រើប្រាស់ចំណេះដឹងមួយ​នេះដើម្បីការរីកចម្រើន។ លោកឧកញ៉ាបញ្ជាក់ថា មិនថាប្អូនៗមានក្តី​ស្រមៃ​ក្នុងការ​ចាប់ផ្តើមអាជីវកម្ម ឬចង់ក្លាយជាអ្នកដឹកនាំ​នៅលើវិស័យណាមួយ ជំនាញសហគ្រិនភាព​នឹងជួយពួកគេបាន។

“នៅពេលដែលកូនៗ​ដឹងពីបំណិនសហគ្រិន កូនអាចយកទៅធ្វើ​ការ អាចយកទៅប្រើប្រាស់​នៅក្នុងសហគ្រាស​ផ្ទាល់ខ្លួន នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ក៏​ដូចជា​ចូលរួមអភិវឌ្ឍក្រុមហ៊ុន ឬក៏​សហគ្រាស​ណាមួយ​ដែលកូនចូលទៅបំពេញការងារ”

ក្នុងនោះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានបង្ហាញពីភាពជាសហគ្រិនឆ្នើម ​ដល់សិស្សានុសិស្ស ដែលត្រូវចងចាំនៅក្នុងការ​អនុវត្ត ដោយក្នុងនោះ សហគ្រិនឆ្នើម គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត នវានុវត្តន៍ បូករួមជាមួយចំណេះដឹង​បច្ចេកវិទ្យា ហើយអ្វីដែលសំខាន់បន្ថែមទៀតក្នុងនាមជាសហគ្រិន គឺត្រូវមានវិន័យ ចេះប្រើប្រាស់​ពេលវេលា មានផែនការច្បាស់លាស់ និង​មានមនុស្សឆ្នើមជួយការងារ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា សហគ្រិនឆ្នើម​នៅ​សម័យនេះ ត្រូវចេះបច្ចេកវិទ្យា មានទេព្យកោសល្យ មានចំណេះដឹងអាជីវកម្មដែលត្រូវធ្វើ ចេះវិភាគបរិយាកាសអាជីវកម្ម ឬម៉ាក្រូសេដ្ឋកិច្ច, បន្ទាប់មកទៀតត្រូវមានជំនាញធ្វើអាជីវកម្ម ដូចជាចេះរៀបចំផែនការអាជីវកម្ម ចេះបង្កើតផលិតផល ចេះទាក់ទាញមនុស្សឆ្នើម និង​ក៏​ត្រូវចេះរកទុនវិនិយោគ។

និយាយអំពីគំនិតនៃការបង្កើតអាជីវកម្មវិញ អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន ក៏​បានធ្វើការ​ចែករំលែកគំនិតមួយ​ចំនួនទៅ​ដល់សិស្សានុសិស្ស ដោយ​បានលើកឡើងថា ក្នុងនាមជា​សហគ្រិន គឺមិន​មែនគិតតែពីផលចំណេញ​ចូល​ហោប៉ៅ​តែមួយ​មុខនោះទេ ពោលនៅមុនពេលបង្កើតអាជីវកម្មជា​ផលិតផល ឬសេវាកម្មណាមួយ គឺចាំបាច់ត្រូវ​គិត​ពីផលប្រយោជន៍​សង្គមជាតិ សេដ្ឋកិច្ច ក៏​ដូចជា​មុខមាត់ប្រទេស​ ដោយនិយាយជារួម ការបើកអាជីវកម្ម​អ្វីមួយ យើងត្រូវ​បង្កើនគុណតម្លៃដល់សេដ្ឋកិច្ច គិតដល់ប្រទេសជាតិ ផលប៉ះពាល់សង្គម បរិស្ថាន តែក៏​កុំភ្លេចផលអាជីវកម្ម​ខ្លួនឯង។ “សំខាន់មួយ​ទៀត ពេលបើកអាជីវកម្មអ្វីក៏​ក្រោយ ជាអាជីវកម្ម​ដែលអនុលោមតាមច្បាប់ មានអភិបាលកិច្ចត្រឹមត្រូវ និង​គិតដល់ផលប៉ះពាល់ទៅមុខ…”។

ក្នុងឱកាស​នោះដែរ លោក ពក បញ្ញាពេជ្រ អ្នកឯកទេសជាន់ខ្ពស់ កម្មវិធី​សហគ្រិនភាព និង​នវានុវត្តន៍ នៃសហគ្រិនខ្មែរ លើកឡើងថា មានអាជីវកម្មជាច្រើន​ដែល​បង្កើតឡើង​ដោយ​ជនជាតិខ្មែរបានរីកធំធាត់ ប៉ុន្តែដំបូងឡើយ​អាជីវកម្មទាំងនោះសុទ្ធសឹងតែចាប់ផ្តើម​ឡើង​ដោយ​ការ​ធ្វើការផែនការអាជីវកម្មជាមុន ហើយ​ផែនការ​អាជីវកម្ម​ទៀតសោតនៅពេលបច្ចុប្បន្ននេះ គឺមានច្រើនប្រភេទ​ទៅ​តាមអាជីវកម្ម​នីមួយៗ ដូច្នេះទាមទារ​ឱ្យ​អ្នក​ដែលចង់ក្លាយជាសហគ្រិនត្រូវសិក្សា​រៀនសូត្រ​ពីការ​ធ្វើផែនការ​អាជីវកម្ម​ទាំងនោះ។

ក្នុងឱកាស​នោះដែរ លោក បញ្ញាពេជ្រ ក៏បានធ្វើការ​ចែករំលែក​ពី​របៀប​នៃការ​ធ្វើផែនការអាជីវកម្ម​ទៅ​ដល់សិស្សានុសិស្ស​ដែល​កំពុងស្ថិតនៅក្នុងថ្នាក់វិទ្យាល័យ ដើម្បី​បានជាផ្នត់គំនិតអាជីវកម្មសម្រាប់ពួកគេអាចយកទៅអនុវត្ត​មុនពេលបើកអាជីវកម្ម ឬសេវាកម្មណាមួយ​ទៅថ្ងៃអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *