ធនាគារពិភពលោក​ផ្តល់ហិរញ្ញប្បទានបន្ថែមជិត៨០លានដុល្លារ សម្រាប់លើក​កម្ពស់​គុណភាពអប់រំ​នៅ​កម្ពុជា

ធនាគារពិភពលោក​បាន​សម្រេចអនុម័ត​ហិរញ្ញប្បទាន​បន្ថែម​ចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ពង្រីក​សកម្មភាព​ដែលកំពុង​ត្រូវ​បានអនុវត្ត ក្នុងគោលដៅ​លើក​កម្ពស់​លទ្ធភាព​ទទួលបាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​នៅទូទាំង​ប្រទេស​កម្ពុជា។

បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ធនាគារពិភពលោក កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹង​ពង្រីក​សកម្មភាព​គម្រោង​ទៅ​កាន់គ្រឹះស្ថាន​អប់រំផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​មាន អនុវិទ្យាល័យ​ចំនួន៥០០, សាលា​បឋមសិក្សា​ចំនួន ១០០០ និង​សាលា​មត្តេយ្យ​ចំនួន៩០។ ហើយ​សកម្មភាព​សំខាន់ៗ​នោះ​រួមមាន ៖ ពង្រីក​ការ​គ្រប់គ្រង​តាម​សាលា​រៀន​នៅ ក្នុង​សាលា​ផ្សេង​ទៀត, ផ្តល់​ឱកាស​បណ្តុះបណ្តាល និង​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ថែម​ទៀត​សម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិក​សាលា, សាងសង់ និង​ជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារ​សិក្សា​បន្ថែមទៀត ក្រោម​ការ​រចនា​ដែលធន់នឹង​អាកាសធាតុ,សាកល្បង​ដាក់​ឱ្យ​ប្រើបច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើន​ម៉ោង​សិក្សា​ប្រកប​ដោយគុណភាព, ពង្រឹងការ​ធ្វើផែនការ ការ​ត្រួតពិនិត្យ និង​ការ​វាយតម្លៃ​។

គម្រោងនេះ ក៏​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃការ​បង្កភាព​ងាយស្រួល​ដល់កុមារ​មក​ពី​ក្រុមជួបការ​លំបាក គ្រួសារ​ក្រីក្រ ឬសហគមន៍​ជនជាតិដើមភាគតិច រួមទាំងអ្នក​​ដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បី​បានទៅ​សាលារៀន និង​ទទួលបាន​ឱកាស​សិក្សា​ប្រកប​ដោយគុណភាព។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទាន​បន្ថែម​នេះ គឺ​ដើម្បីពង្រឹង​ថែមទៀត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីដោះស្រាយ​ភាពក្រីក្រ​ក្នុងការ​សិក្សា និង​កសាង​មូលធន​មនុស្ស​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់ នៃសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណងដើម្បីលើក​កម្ពស់គុណភាព នៃការអប់រំ ក្រសួងបានរៀបចំ​ឱ្យ​មានស្តង់ដាសាលារៀនគំរូ ហើយថា ការ​ចូលរួមពីធនាគារពិភពលោក​នៅ​ក្នុងការ​គាំទ្រ​អាទិភាពមួយនេះ គឺជា​រឿងមួយសំខាន់។

បើតាម​ប្រសាសន៍របស់លោកជំទាវ ចាប់តាំងពីឆ្នាំ​២០១៧ មកដល់ឆ្នាំ​២០២២ ក្រសួងអប់រំ​បានទទួល​ការ​គាំទ្រពីធនាគារពិភពលោកនៅក្នុងការអនុវត្ត​គម្រោងកែលម្អការអប់រំមធ្យមសិក្សា ដែលហៅកាត់ថា SEIP ហើយ​នៅក្នុងគម្រោងនេះ បានបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំ២០២២។ ហើយអត្ថប្រយោជន៍​សំខាន់ដែលទទួលបានពីគម្រោង SEIP គឺសិស្សនៅក្នុងសាលាមធ្យមសិក្សាបឋមភូមិ ជាគោលដៅចំនួន ១៣០សាលា បានទទួលអត្ថប្រយោជន៍ពីសាលារៀនដែលទើបតែនឹងសាងសង់អគារថ្មីៗ, លោកគ្រូអ្នកគ្រូ​នៅសាលាគោលដៅបានចូលរួម​នៅក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍគ្រូបង្រៀន ហើយលើសពីនេះទៀត គឺអ្នកទទួលផល​មានមាតាបិតា ក៏​ដូចជា​សហគមន៍ទាំងមូល ដែលមានសរុប ៥០០នាក់ នៅក្នុងសាលាគោលដៅ​ត្រូវ​បានលើកទឹកចិត្ត​នៅក្នុងបន្តចូលរួមគាំទ្រសាលារៀនសហគមន៍របស់ពួកគាត់ដែរ។

តាមរយៈភាពជោគជ័យ នៅក្នុងការអនុវត្តគម្រោង SEIP កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានការគាំទ្របន្តបន្ថែមពីធនាគារពិភពលោក ដើម្បីអនុវត្តបន្ត​នូវ​គម្រោង​កែលម្អការអប់រំចំណេះទូទៅ ដែលហៅកាត់ថា GEIP ដោយបានអនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ក្នុងគម្រោង GEIP នេះ មានវិសាលភាពទៅលើសាលាចំនួន ១៦៣៣សាលា ដែលក្នុងនោះ​មានមត្តេយ្យសិក្សា​ចំនួន ២១៣សាលា សាលាបឋមសិក្សា​ចំនួន ១ពាន់សាលា និងអនុវិទ្យាល័យចំនួន ៤២០សាលា។ ដោយ​មើលឃើញពីភាពចាំបាច់នៅក្នុងការប្រើប្រាស់ ក៏​ដូចជាជំរុញ​ឱ្យ​មានការអនុវត្តស្តង់ដាសាលា​រៀនគំរូ ដែលចង់ពង្រីកវិសាលភាពឱ្យធំជាងនេះ ទើបកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការគាំទ្របន្ថែមទៀតពីធនាគារពិភពលោក ក៏​ដូចជា​មូលនិធីជាសកលដើម្បីគាំទ្រវិស័យអប់រំ ដែលថវិកាសរុបទាំងអស់ គឺ ៧៩,៥លានដុល្លារ ដើម្បីយកមកអនុវត្ត ដើម្បីពង្រីកវិសាលភាពសាលាគំរូនេះ ទៅកាន់សាលា ១៥៩០សាលាផ្សេងទៀត។

ដូច្នេះនៅក្នុងន័យនេះ ជាមួយគម្រោង GEIP ទី១ ដែលមានសាលា ១៦៣៣, គម្រោងថវិកាចំនួន ៧៩,៥លានដុល្លារពីធនាគារពិភពលោក ក៏ដូចជាមូលនិធិជាដៃគូសាកលសម្រាប់ការអប់រំ នឹងពង្រីកវិសាលភាពទៅកាន់សាលាចំនួន ១៦៣៣ទៀតដែលធ្វើ​ឱ្យសាលាគោលដៅ​ដៃលខិតខំព្យាយាមនៅក្នុងការជំរុញ​ឱ្យ​មានស្តង់ដាសាលារៀនគំរូ មានចំនួនសរុបទៅ ៣២២៣សាលា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...