សម្តេចធិបតី ៖ សង្រ្គាម​មិន​ត្រឹមតែធ្វើ​ឱ្យ​បែកបាក់គ្រួសារ សូម្បីតែរូបសំណាក​ក៏​បែកបាក់ដែរ

ក្នុងពិធីបញ្ចុះ​បឋមសិលា​សាងសង់សារមន្ទីរ​សម្តេច​ព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប នាព្រឹក​ថ្ងៃទី១៨ កក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា មានប្រសាសន៍​ដោយលើកឡើងថា ដូនខ្មែរ​បាន​សាងសង់ប្រាសាទជាច្រើន តែនៅពេលមានសង្រ្គាម​រូបចម្លាក់ត្រូវ​គេ​កាត់យកទៅលក់តគ្នា, សម្តេចបញ្ជាក់ថា សង្រ្គាមមិន​ត្រឹមតែធ្វើ​ឱ្យ​មនុស្ស​បែកបាក់គ្រួសារនោះទេ សូម្បីតែរូបសំណាកជា​ព្រលឹងដូនតាយើងនៅ​ក្នុងថ្ម ក៏​ត្រូវបែកបាក់ដែរ។

សម្តេចធិបតីមានប្រសាសន៍ថា នៅពេលដែលយើងចាប់ផ្តើមបែកបាក់ដោយសារសង្រ្គាម នោះនឹងធ្វើ​ឱ្យ​មនុស្សស្លាប់ជាបន្តបន្ទាប់តាមរយៈការ​ច្បាំងគ្នា, យើងបាត់បង់ទឹកដីជាបន្តបន្ទាប់, សម្បត្តិវប្បធម៌ បេតិកភណ្ឌផ្សេងៗ ជាពិសេស​ប្រាង្គប្រាសាទដែលដូនតាយើងបានកសាងមួយចំនួនត្រូវខ្ទេចខ្ទាំដោយសារការប្រយុទ្ធគ្នា ចំនួនបានបោះបង់ចោលនៅក្នុងព្រៃរាប់សិបឆ្នាំ ហើយ​មួយចំនួនទៀតក៏ត្រូវបានខ្ទេចខ្ទាំ​តាមរយៈការ​លួច។ សម្តេចសង្កត់ធ្ងន់ថា នេះហើយ​ជាកាកសំណល់នៃសង្រ្គាម ដោយមិនគិតពីគ្រាប់មីន ឬជាតិផ្ទុះនៅក្នុងដីនោះទេ ប៉ុន្តែជាកាកសំណល់នៅក្នុងសង្គមសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ ក្រោយបញ្ចប់សង្រ្គាម​តាមរយៈនយោបាយឈ្នះឈ្នះ យើងមានការ​ឯកភាពជាតិគ្នា ធ្វើ​ឱ្យ​យើងទទួលបានផល ទី១ ឈប់ស្លាប់ដោយសារសង្រ្គាមតទៅទៀត, ទី២ ទឹកដីយើងលែងបាត់បង់ យើងត្រូវការពារ, ទី៣ បេតិកភណ្ឌ សម្បត្តិវប្បធម៌ ជាពិសេស​ប្រាង្គប្រាសាទរបស់យើង ឈប់ខ្ទេចខ្ទាំដោយសារសង្រ្គាម ហើយយើងថែមទាំងជួសជុលឡើងវិញនូវប្រាសាទ ថែរក្សា​ជាគោលដៅទេសចរណ៍ ហើយក្រៅពីនោះយើងបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដើម្បី​ឱ្យ​អន្តរជាតិចូលរួមថែរក្សា​សម្បត្តិដែលដូនតារបស់យើងបានធ្វើ។

តាមប្រសាសន៍របស់សម្តេចធិបតី​នាយករដ្ឋមន្រ្តី គិតពីឆ្នាំ​១៩៩៦ រហូត​ដល់ឆ្នាំ​២០២៤នេះ វត្ថុបុរាណ​ប្រមាណជា ១០៩៨ដុំ ត្រូវ​បានប្រមូលពី១៥ប្រទេសត្រឡប់មក​កម្ពុជាវិញ ហើយបច្ចុប្បន្ន​ក្រសួងវប្បធម៌​កំពុង​តែរៀបចំបញ្ជូនវត្ថុបុរាណខ្មែរចំនួន៥៥ដុំពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងជាង៧០ដុំ ពី​ប្រទេសអង់គ្លេស មក​កាន់ប្រទេស​កំណើតវិញ។ “សង្រ្គាម វាបែកបាក់មិនត្រឹមតែមនុស្សទេ តែព្រលឹងដូនតាយើងនៅក្នុងថ្មក៏​ត្រូវបែកបាក់ដែរ តែឥឡូវចប់សង្រ្គាម​យើងយកមកវិញ យើងយកមកផ្គុំ យើងយកមកទុក យើងអញ្ជើញគាត់ត្រឡប់មកវិញ មកកន្លែងដើម… ត្រឡប់មកជុំគ្នានៅលើទឹកដីអង្គររបស់យើង នេះគឺជាមោទនភាពនៃសន្តិភាព​​”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...