ឧកញ៉ា ប៉ិច បូឡែន ៖ ប្រឡងបាក់ឌុបគ្រាន់តែជាចំណុច​ត្រួតពិនិត្យ នៃការ​សិក្សា​រយៈពេល​១២ឆ្នាំ

ជាសារលើកទឹកចិត្ត​ទៅ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លោក​ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អ៊ីឌូខេសិន បានលើកឡើងថា ការប្រឡង​បាក់ឌុបនេះ គឺគ្រាន់តែជាចំណុច​ត្រួតពិនិត្យ​ នៃការ​រៀនសូត្ររបស់ក្មួយៗរយៈពេល១២ឆ្នាំប៉ុណ្ណោះ ដូច្នេះក្មួយៗ​កុំគិតថា ការប្រឡងបាក់ឌុបជាចុងបញ្ចប់នៃការ​សិក្សា​ឱ្យ​សោះ។

បើតាមលោកឧកញ៉ា ប៉ិច បូឡែន ការសិក្សា​គឺកើតពេញមួយ​ជីវិត ដូច្នេះនៅពេល​ដែលប្រឡង​បាក់ឌុបរួច លទ្ធផល​ចេញមកជាប់ក្មួយៗ​ត្រូវរៀនបន្ត ហើយ​ប្រសិន​បើអកុសល្យមិនជាប់ ក៏​ក្មួយៗ​អាចប្រឡងឡើងវិញ ឬ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឬក៏​អាច​រៀន​បរិញ្ញាបត្ររងជា​ដើម ដោយថា នេះជា​ចំណុចចាប់ផ្តើម​មួយ។

អ្នកជំនាញផ្នែកអប់រំ​រូបនេះបញ្ជាក់ថា លទ្ធផលបាក់ឌុប វាបង្ហាញ​ឱ្យ​យើង​នូវ​ផ្លូវ​ដើរបន្ថែម​មួយ​ទៀត ទៅ​លើ​ការ​កសាង​អាជីពការងារ ក៏​ដូចជា​មុខរបរទៅមុខ ដូច្នេះអាចនិយាយបានថា បើសិន​ជា​បេក្ខជន​ជាប់ ក៏​អាច​រៀនបន្ត​ទៅមុខទៀត ហើយ​បើធ្លាក់ ក៏​អាច​បន្ត​ការ​សិក្សា​ទៅមុខទៀតបានដែរ តែអ្វីដែលសំខាន់គឺខំប្រឹងរៀន​ឱ្យ​មានចំណេះ មានជំនាញ ចប់ចេះ ហើយ​អាចធ្វើការ​រកប្រាក់បាន ដើម្បី​ជួយ​អភិវឌ្ឍ​សង្គមសេដ្ឋកិច្ច។ លោកឧកញ៉ាថា តទៅមុខ​ទៀត​កម្ពុជា​ត្រូវ​ការ​កម្លាំង​សេដ្ឋកិច្ច ដោយពឹងផ្អែក​ទៅលើធនធាន​យុវជន ដូច្នេះក្មួយៗ​រៀនអ្វីក៏​ដោយ ក៏​ល្អដែរ ឱ្យ​តែមាន​ចំណេះជំនាញច្បាស់ មិនថា ថ្នាក់បរិញ្ញាបត្រ ឬក៏​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈនោះទេ។

“លទ្ធផលបាក់ឌុបវាបង្ហាញ​ឱ្យ​យើងនៅផ្លូវដើរបន្ថែមមួយ​ទៀតទៅលើការកសាងអាជីពការងារ មុខរបរទៅមុខ បើសិនជាយើងជាប់ ក៏​យើងអាចបន្តទៅ បើយើងធ្លាក់ក៏​បន្ត​ការអប់រំទៅមុខទៀត ជាពិសេស​ខំប្រឹងរៀន មិនថា យើងជាប់ ឬធ្លាក់ រៀនបរិញ្ញាបត្រ ឬរៀនបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សុំ​ឱ្យ​រៀន​មានចំណេះ មានជំនាញ ចប់ចេះ ហើយ​អាចធ្វើការ​រកលុយបាន ដើម្បី​យើងជួយ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច”

គួរ​ជំរាបជូនថា ការ​ប្រឡងសញ្ញបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជន​ចុះឈ្មោះប្រឡង​សរុប ១៣៧.០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩.៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *