ភ្នំពេញ – ក្រោយទទួលការការបង្វឹកអស់រយៈពេល៣សប្តាហ៍ បេក្ខជនទាំង១២រូប នៃកម្មវិធី «ជើងឯកថ្វីមាត់» នឹងត្រូវធ្វើការប្រកួតជម្រុះជុំទី១ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ឯស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ (អគារខេមរានី)។
លោក ស៊ុយ លីនប៉ាវ នាយកកម្មវិធី «ជើងឯកថ្វីមាត់» ឱ្យដឹងថា នៅក្នុងការប្រកួតវគ្គជម្រុះជុំទី១នោះ បេក្ខជនទាំង១២រូបនឹងត្រូវប្រកួតវោហារគ្នាទៅលើប្រធានបទ៣ផ្នែក គឺ ផ្នែកវប្បធម៌, ផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ផ្នែកបរិស្ថាន ។
ក្នុងការប្រកួតជម្រុះរយៈពេលពេញមួយព្រឹកនៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ មានតែបេក្ខជនចំនួន ៦រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងប្រព្រឹត្តទៅនៅខែមេសា ខាងមុខ ។
សាធារណជនទូទៅ សិស្ស និស្សិត ដែលមានបំណងចង់ចូលរួមទស្សនាដោយផ្ទាល់ អាចអញ្ជើញចូលរួមទស្សនានៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អគារខេមរានី ក្នុងសង្កាត់ព្រែកលាភ រាជធានីភ្នំពេញ ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណភ្ជាប់ ៖ https://tinyurl.com/LetsTALKCompetition1stRound ។
គួរបញ្ជាក់ថា «កម្មវិធីជើងឯកថ្វីមាត់» ត្រូវបានរៀបចំបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់យុវជនក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាព ហើយពិសេសជាងនេះ គឺជាការបណ្តុះនូវសមត្ថភាពយុវជន និងបណ្តុះគំនិតវិជ្ជមាននៅក្នុងចំណោមយុវជន ដើម្បីជាផ្នែកមួយចូលរួមដោះស្រាយបញ្ហាជូនសង្គមជាតិ។
ក្នុងនោះសម្រាប់បេក្ខជនដែលចូលរួមក្នុងកម្មវិធី «ជើងឯកថ្វីមាត់» មិនត្រឹមតែទទួលបានការបណ្តុះបណ្តាលលើជំនាញនិយាយជាសាធារណៈ ដែលបង្វឹកដោយគ្រូឧទ្ទេសពូកែៗប៉ុណ្ណោះទេ តែបេក្ខជនដែលជាប់ជ័យលាភី ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តដូចជា ជ័យលាភីលេខ១ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០០ដុល្លារ និងប័ណ្ណសរសើរ, ជ័យលាភីលេខ២ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៣០០ដុល្លារ និងប័ណ្ណសរសើរ និង ជ័យលាភីលេខ៣ ទទួលបានថវិកាលើកទឹកចិត្ត ២០០ដុល្លារ និងប័ណ្ណសរសើរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































