យុវជន និងសិស្ស TVET នឹងទទួលបានការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលបន្ថែម ស្របទៅនឹងយុគ្គសម័យឌីជីថល

ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង​មូលនិធិ The Dariu Foundation កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈ ស្តីពីគំនិតផ្តួចផ្តើម​អក្ខរកម្ម​ឌីជីថល ដើម្បី​ឱ្យ​យុវជន និងសិស្ស​នៃគ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (TVET) ទទួលបានការអប់រំ​ផ្នែកឌីជីថល ផលិតភាពការងារ និង​សង្គម​ការងារ​ផ្នែកសេដ្ឋកិច្ចឌីជីថល។

បើយោង​តាម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងនេះ នឹង​ផ្តល់អាទិភាព​ផ្តោត​លើ​ការ​កែលម្អ​ការ​អប់រំ​សម្រាប់​យុវជន និង​សិស្ស នៃ​គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សា​រការងារ ដើម្បីផលិតភាព​ខ្ពស់​ក្នុងសេដ្ឋកិច្ច​ឌីជីថល ភាពជា​សហគ្រិន ដោយផ្សារភ្ជាប់​ជាមួយ​ឌីជីថល ឬបន្ត​ការ​សិក្សា​បន្ថែម​ទាក់ទងនឹង​សេដ្ឋកិច្ចឌីជីថល។

ក្រសួងការងារក៏បានបញ្ជាក់ដែរថា ការ​ចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​រយៈពេល​៥ឆ្នាំ ២០២៤-២០២៨ លើវិស័យ​ការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព​ពលរដ្ឋ​កម្ពុជា​ក្នុងយុគសម័យ​ឌីជីថល ហើយការ​ចុះអនុស្សរណៈនេះ ក៏​ស្របទៅតាម​យុទ្ធសាស្រ្ត​បញ្ចកោណរបស់រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៧ ដែលបានផ្តោត​សំខាន់​លើ​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា​ឌីជីថលផងដែរ។

សូម​បញ្ជាក់ថា នៅ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​បច្ចេកវិទ្យាឌីជីថល​ជា​កាតាលីករថ្មី​ដ៏​មានសារៈសំខាន់ ដែល​មានសក្តានុពល​ភាព និង​កាលានុវត្តភាព ក្នុងការ​ជំរុញ​កំណើន​ផលិតភាព​សេដ្ឋកិច្ច និង​សង្គម ក៏​ដូចជា​ប្រសិទ្ធភាព នៃការងាររដ្ឋបាល។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ដោយផ្តោត​លើអាទិភាពចំនួន៥ គឺ (១). ការកសាងរដ្ឋាភិបាលឌីជីថល និង​ពលរដ្ឋឌីជីថល, (២). ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល, ធុរកិច្ច​ឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង​ប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, (៤). ការ​កសាង​ភាពជឿទុកចិត្ត​លើប្រព័ន្ធឌីជីថល និង (៥). ការ​អភិវឌ្ឍ​បច្ចេកវិទ្យាហិរញ្ញវត្ថុ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...