កត្តា ៣ ដែលនាំ​ឱ្យឧស្សាហកម្ម បច្ចេកវិទ្យាក្លាយជាវិស័យ ដែលមានការចាប់អារម្មណ៍ខ្លាំង

តើអ្នកធ្លាប់មានចម្ងល់ទេថា មូលហេតុអ្វីបានជាមនុស្សជាច្រើន ចាប់អារម្មណ៍ចង់រៀន និងធ្វើការក្នុងវិស័យបច្ចេកវិទ្យា? មានហេតុផលជាច្រើន នៅពីក្រោយរឿងនេះ។ បើយោងតាមការសិក្សារបស់ CNBC បានរកឃើញថា វិស័យបច្ចេកវិទ្យា មានអត្រាអ្នកពេញចិត្តចង់ធ្វើការរហូតដល់ ៩០ភាគរយ, នេះ គឺជាអត្រាដ៏ច្រើនបំផុតមួយ។ ការស្រាវជ្រាវ បានរកឃើញថា មានកត្តាចំនួន ៣ ដែលធ្វើឱ្យមនុស្សភាគច្រើន ចាប់អារម្មណ៍វិស័យបច្ចេកវិទ្យា។

១. ឱកាស ៖ ប្រសិនបើប្រៀបធៀបជាមួយបុគ្គលិកក្នុងវិស័យផ្សេង បុគ្គលិកបច្ចេកវិទ្យា មានអារម្មណ៍ថា ពួកគេមានឱកាសច្រើន និងទទួលបានការកោតសរសើរជាញឹកញាប់ ។ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យារីកចម្រើនក្នុងអត្រាដ៏ឆាប់រហ័ស តម្រូវការអ្នកជំនាញផ្នែកនេះ ក៏កើនឡើងខ្ពស់ដូចគ្នាដែរ។ ហេតុនេះ តម្រូវឱ្យយុវជនត្រូវរៀនជំនាញ បច្ចេកវិទ្យាកាន់តែច្រើន ដើម្បីបំពេញតម្រូវការ។ ក្នុងឆ្នាំ ១៩៩៧ ការងារក្នុងវិស័យបច្ចេកវិទ្យាមានចំនួន ២ពាន់លានកន្លែង ហើយតួលេខនេះ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០១២ ដល់ចំនួន ៤ពាន់លានកន្លែង។ ខណៈនៅឆ្នាំ២០១៦ CNBC បានព្យាករណ៍ថា កំណើននេះ នឹងកើនឡើងដល់ ១២០ ភាគរយ នៅក្នុងឆ្នាំ ២០២៦, រួមជាមួយនឹង ឱកាសជាច្រើនទៀត។

២. សុភមង្គល ៖ ការស្រាវជ្រាវបង្ហាញថា បុគ្គលិកក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជាបុគ្គលិក ដែលមានសុភមង្គលខ្លាំងបំផុត។ ការបំពេញការងារក្នុងវិស័យនេះ ជាឱកាសមួយ ក្នុងការផ្លាស់ប្ដូររបៀបដែលពិភពលោកធ្វើការ ខណៈដែលផ្នែកមួយទៀត នៃបរិយាកាសការងារ គឺមានការប្រកួតប្រជែង និងទាមទារឱ្យមានភាពសកម្ម និងច្នៃប្រឌិតខ្ពស់។ នេះ គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឱ្យឧស្សាហកម្មនេះ ជាប់ចំណាត់ថ្នាក់ល្អបំផុត នៅពេលសិក្សាពីសុភមង្គលរបស់បុគ្គលិក។

ម្យ៉ាងទៀត ការងារក្នុងវិស័យបច្ចេវិទ្យា គឺមានភាពបត់បែន ខណៈបុគ្គលិកផ្នែកបច្ចេកវិទ្យា ត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលមានគំនិត និងចរិតលក្ខណៈស្រដៀងគ្នា។ ពួកគេចំណូលចិត្តអភិវឌ្ឍខ្លួនជាប្រចាំ និងបន្តបច្ចុប្បន្នភាពជាមួយនឹងការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់។

៣. ប្រាក់ចំណូលខ្ពស់ ៖ ដោយសារតែការងារក្នុងវិស័យនេះ មានតម្រូវការខ្ពស់ បុគ្គលិកក្នុងវិស័យបច្ចេកវិទ្យា ក៏ត្រូវបានគេឱ្យតម្លៃខ្ពស់ដូចគ្នា។ លើសពីនេះ ជំនាញដែលកំពុងមានតម្រូវការខ្ពស់ ក៏ទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ។ អាជីពនៅក្នុងវិស័យនេះ មានច្រើនដូចជា ការគ្រប់គ្រងគម្រោង, អ្នកអភិវឌ្ឍ និងប្រើប្រាស់កម្មវិធី, អ្នកសរសេរកូដ និងកម្មវិធី, អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត និងអ្នកជំនាញផ្នែកបណ្ដាញ (Networking)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...