ពានរង្វាន់ស្ថាបត្រ​ករ​វ័យ​ក្មេង​កម្ពុជា​ឆ្នាំនេះ បើក​ការ​ប្រកួតក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»

សមាគម​អ្នកវិនិយោគ អ្នកសាងសង់ និង​ស្ថាបត្យករកម្ពុជា (ស.វ.ស.ស.ក) កាលពីចុងសប្តាហ៍​នេះ បាន​ប្រកាស​បើកការប្រកួត ពានរង្វាន់ស្ថាបត្យករ​វ័យ​ក្មេង​កម្ពុជា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «ទីក្រុងនៃក្តីស្រមៃ​នាពេលអនាគត» ​។

លោក លាង វាសនា អនុប្រធានទី១ និងជានាយកដឹកនាំកម្ពុជា​បាន​បញ្ជាក់ថា កម្មវិធី​ពានរង្វាន់​ស្ថាបត្យករវ័យក្មេង​កម្ពុជា​ឆ្នាំ​២០២៣ មានរយៈពេល​៥ខែ ​ផ្តើមពីខែសីហា ដល់ខែធ្នូ ឆ្នាំ​២០២៣ ដោយបានជ្រើសរើស​ទីតាំងសង្កាត់ចំនួន៣ ក្នុងក្រុង​អរិយក្សត្រ នៃខេត្តកណ្តាល គឺសង្កាត់ស្វាយជ្រុំ សង្កាត់សារិកាកែវ និង​សង្កាត់អរិយក្សត្រ ដើម្បីដាក់ជា​វិញ្ញាសារសម្រាប់បេក្ខជន​ជានិស្សិត​ផ្នែកស្ថាបត្យកម្ម​ដែលបានដាក់ពាក្យ​ចូលរួមប្រកួតប្រជែងស្នាដៃ តាមរយៈ​ការ​រចនាប្លង់ស្ថាបត្រយកម្ម និង​នគររូបនីយកម្ម ក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»។

បើតាមលោក វាសនា កម្មវិធីប្រកួតប្រជែងនេះ គឺធ្វើ​ឡើង​នៅ​ក្នុងគោល​បំណង​សំខាន់ចំនួន៣ រួមមាន ៖ ១. បង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ថាបត្យករវ័យក្មេងកម្ពុជាដើម្បីបង្ហាញសក្តានុពលរបស់ពួកគេតាមរយៈកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជានៅឆ្នាំ ២០២៣ ។ ២. លើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់ៗរបស់ស្ថាបត្យករក្នុងប្រវត្តិសាស្រ្ត និងទំនើបកម្មក្នុងសង្គមកម្ពុជា និង ៣. ពង្រឹងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា។

លោក សោម វុទ្ធី អនុប្រធានទី២ សមាគម ស.វ.ស.ស.ក និងជាប្រធានគណៈកម្មការដាក់ពិន្ទុនៃកម្មវិធី មានប្រសាសន៍បញ្ជាក់បន្ថែមថា កម្មវិធីប្រកួតនេះ មានបេក្ខជនចូលរួមចំនួន២០ក្រុម ដោយមានការប្រឡងជំរុះចំនួន ៣វគ្គ និងមានគណៈកម្មការដាក់ពិន្ទុ ចំនួន៥រូប មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប គណៈស្ថាបត្យករកម្ពុជា ១រូប ក្រុមហ៊ុនវិនិយោគ ១រូប ក្រុមហ៊ុនជំនាញខាងស្ថាបត្យកម្ម១រូប និងសមាគម ស.វ.ស.ស. ក ១រូប ។ ដូចនេះលោកជឿជាក់ថាការដាក់ពិន្ទុជូនប្អូនៗបេក្ខជនទាំង២០ក្រុម នឹងមានភាពសុក្រឹត្យ និងយុត្តិធម៌ ដោយគណកម្មការទាំង៥រូប មកពីស្ថាប័នផ្សេងៗគ្នា និងមានបទពិសោធន៍និងចំណេះដឹងជ្រៅជ្រះ។

លោកស្រី ធី សុវណ្ណថា អភិបាលរងក្រុងអរិយក្សត្រ បានសម្តែងក្តីសោមនស្សរីករាយដែលកម្មវិធីបានជ្រើសរើសសង្កាត់៣ គឺសង្កាត់ស្វាយជ្រំ អរិយក្សត្រ និងសារិកាកែវ នៃក្រុងអរិយក្សត្រដែលទើបបង្កើតថ្មី ជាទីតាំងសម្រាប់ការប្រកួតប្រជែង និងបានកោតសរសើរក្រុមការងាររបស់សមាគម ដែលបានខិតខំរៀបចំកម្មវិធីដ៏មានអត្ថប្រយោជន៍នេះឡើង ព្រមទាំងបានលើកទឹកចិត្តឱ្យប្អូនៗនិស្សិតបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតលើការធ្វើគម្រោងប្រកួតប្រជែងនេះ។

ជាមួយគ្នានេះដែរ លោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក បានថ្លែងកោតសរសើដល់ក្រុមការងាររៀបចំកម្មវិធីចំពោះកិច្ចខិតខំប្រឹងប្រែង និងបានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងស្ថាបត្យករអាជីព ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើជាគ្រូឧទ្ទេស និងជាគណៈកម្មការដាក់ពិន្ទុ។ លើសពីនេះទៀតសោត លោកបានលើកទឹកចិត្តដល់និស្សិតផ្នែកស្ថាបត្យកម្មដែលចូលរួមការប្រកួត ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិតដែលខ្លួនមានក្នុងការប្រកួតនេះ ព្រមទាំងយកចិត្តទុកក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេសផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...