ឯកឧត្តម ហេង សួរ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យទារកដ្ឋាន ឬមត្តេយ្យសហគមន៍មានដំណើរការជានិរន្តរ៍

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា រាជរដ្ឋាភិបាល ដោយមានការចូលរួមពីដៃគូអភិវឌ្ឍ ក៏ដូចជាវិស័យឯកជន នឹងខិតខំធ្វើយ៉ាងណា ឱ្យទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ មាននិរន្តរភាព និងអាចដំណើរការបានជានិរន្តន៍ ដើម្បីជាប្រយោជន៍ទាំងគ្រួសារ វិស័យឯកជន និងសង្គមរបស់យើង។

ក្នុងពិធីអបអរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា បន្ថែមពីលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទៅដល់ស្រ្តីដែលជាកម្មករនិយោជិត រាជរដ្ឋាភិបាលក៏នឹងបង្កើតឱ្យមាន និងជំរុញឱ្យមាននូវកន្លែងថែទាំ ទារកដ្ឋានសហគមន៍ ឬមួយក៏មត្តេយ្យសហគមន៍បន្ថែមទៀត ដើម្បីជាឱកាសសម្រាប់ស្រ្តីដែលជាកម្មករនិយោជិក ក្រោយពេលដែលគាត់បានបញ្ចប់នូវលម្ហែមាតុភាពចំនួន៣ខែ គឺគាត់អាចនាំទារក ដែលជាកូនរបស់គាត់មកទុកដាក់នៅកន្លែងទារកដ្ឋាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។

បើតាមប្រសាសន៍របស់ ឯកឧត្តម ហេង សួរ ទារកដ្ឋាន មិនត្រឹមតែមើលថែទាំកូនៗរបស់ស្រ្តីជាកម្មករនិយោជិត ត្រឹមតែផ្តល់នូវអាហារដែលមានជីវជាតិត្រឹមត្រូវទៅតាមអ្វីដែលជាស្តង់ដារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកថែទាំប្រកបដោយវិជ្ជាជីវៈ ដែលអាចជួយបណ្តុះបណ្តាល អាចជួយបង្រៀនទារក តាំងពីនៅវ័យក្មេងឱ្យយល់ដឹង ឱ្យចេះនូវកិច្ចការងារ ឬក៏មានចំណេះដឹងមូលដ្ឋានមួយចំនួន ធ្វើឱ្យទារកពេលមានអាយុ៣ឆ្នាំ គេអាចនឹងមានចំណេះដឹងមូលដ្ឋាន មានសុខភាពល្អ មានការរីកលូតលាស់ កាយសម្បទារបានល្អ ទាំងស្មារតីរឹងមាំ អាចទទួលយកនូវការអប់រំទូទៅ នៅមតេយ្យសិក្សា នៅបឋមសិក្សា ឬមួយរហូតទៅដល់មធ្យមសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះគឺជាអត្ថប្រយោជន៍ថ្មីមួយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាបង្កើតទារកដ្ឋានសហគមន៍ ឬក៏មត្តេយ្យសហគមន៍ឱ្យក្លាយទៅជាការពិត ដោយមានការចូលរួមពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងការចូលរួមពីបងប្អូនកម្មករនិយោជិតផងដែរ ក្នុងការជួយឱ្យមត្តេយ្យសហគមន៍នេះ អាចមាននិរន្តរភាព និងអាចដំណើរការបាន ដើម្បីប្រយោជន៍ទាំងគ្រួសារ ជាប្រយោជន៍ទៅដល់វិស័យឯកជន និងជាប្រយោជន៍សង្គមរបស់យើងផងដែរ។

គួររំលឹកថា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ នៅតាមបណ្តាតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកដល់កម្មករ កម្មការិនីដែលមានកូននៅក្នុងបន្ទុក សំដៅជួយបង្កើនប្រសិទ្ធភាពនិងផលិតភាពការងាររបស់បងប្អូន កម្មករ កម្មការិនី អាចជួយដល់ការរីកចម្រើនរបស់រោងចក្រផងដែរ។

លើសពីនេះ បើតាមការសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សដែលបានចូលរួមថ្នាក់បឋមសិក្សា ប្រសិនបើបានឆ្លងកាត់នូវមត្តេយ្យមួយជំហានមុន គឺងាយស្រួល និងងាយចាប់បាននៅថ្នាក់បឋមសិក្សា។ សម្តេចធិបតីក៏បានបញ្ជាក់ដែរថា ជាមួយគ្នានេះ ការរៀបចំនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍ ក៏ចូលរួមចំណែកនៅក្នុងការយកចិត្តទុកដាក់ទៅលើសុខភាព សុខុមាលភាពរបស់ទារក តាមរយៈការគ្រប់គ្រង ការជួយបំប៉ន ទាំងការហូបចុក ទាំងអាហាររូបត្ថម្ភ និងការបង្ហាត់បង្រៀនផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។