ឌីជីថលក្នុងវិស័យអប់រំ ៖ “ប្រព័ន្ធអេកូឡូស៊ីថ្នាលបឋម” ទាំង៥ កំពុងក្លាយជាឆ្អឹងខ្នង នៃការគ្រប់គ្រងសាលាបឋមសិក្សានៅកម្ពុជា

ក្នុងជំហានឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថលកម្រិតរដ្ឋបាលសាធារណៈ មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និង​កីឡា បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នោះគឺ “ប្រព័ន្ធអេកូឡូស៊ីថ្នាលបឋម” ដែល​កំពុង​ជួយ​ពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទិន្នន័យ និងធនធានមនុស្សប្រកបដោយភាពជឿជាក់ និងសុពលភាពខ្ពស់។

នៅក្នុង​កិច្ច​ប្រជុំកាលពីថ្ងៃព្រហស្បត្តិ៍ ជាមួយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ នៃក្រសួងមុខងារសាធារណៈ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាន​នាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទិន្នន័យជាក់ស្ដែង នាយកដ្ឋានបឋមសិក្សាបាននិងកំពុងអនុវត្ត “ប្រព័ន្ធអេកូឡូស៊ីថ្នាលបឋម” ដែល​រួមមាន ៖

១. ប្រព័ន្ធថ្នាលបឋម (PLP) : ដែលត្រូវ​បាន​ប្រើប្រាស់សម្រាប់គ្រប់គ្រងដំណើរការបង្រៀន ការរៀន និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សានុសិស្សផ្ទាល់។

២. ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS) : ប្រព័ន្ធនេះ​ផ្ដោតលើរដ្ឋបាលសាលារៀន ដែល​រួមមានទិន្នន័យទូទៅ និងការតាមដានវត្តមានរបស់គ្រូបង្រៀន និងសិស្សដោយស្វ័យប្រវត្តិ។

៣. ប្រព័ន្ធគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល (TMS) : ជាប្រព័ន្ធសម្រាប់តាមដានរាល់វគ្គបណ្ដុះបណ្ដាលសមត្ថភាពគ្រូ និងជាថ្នាលសម្រាប់រៀនសូត្រតាមអនឡាញ (E-learning)។

៤. ប្រព័ន្ធប្រឹក្សាគរុកោសល្យ (MMS) : ប្រើសម្រាប់ការប្រមូលទិន្នន័យចុះបង្វឹក (Coaching) និងគាំទ្របច្ចេកទេសបង្រៀនដល់គ្រូៗនៅតាមសាលារៀនផ្ទាល់។

៥. ប្រព័ន្ធគ្រប់គ្រងស្តង់ដាសាលាបឋមសិក្សាគំរូ (MSS): សម្រាប់ប្រែក្លាយទិន្នន័យពីប្រព័ន្ធនានាឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់តាមដានការអនុវត្តស្តង់ដាសាលារៀនគំរូ និងបង្កើតបានជាបណ្ណព័ត៌មានសាលារៀន។

ឯកឧត្តម យក់ ប៊ុនណា បានសម្ដែងការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយថា ប្រព័ន្ធទាំងនេះមិនត្រឹមតែជួយដល់ក្រសួងអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំនួយការដ៏ស័ក្តិសិទ្ធិដល់ក្រសួងមុខងារសាធារណៈ ក្នុងការធ្វើជំរឿនមន្ត្រីអប់រំ និងការរៀបចំផែនការតម្រូវការគ្រូបង្រៀនឱ្យមានភាពសុក្រឹតបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។