សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ៖ យុវជន​ត្រូវ​ចេះ​សន្សំ ដើម្បី​ភាពរីកចម្រើន​នៅ​ថ្ងៃអនាគត

យុវវ័យមួយចំនួនពេលដែលលឺពាក្យថាសន្សំ ពួកគេក៏នឹកទៅដល់ការសន្សំលុយកាក់។ ប៉ុន្តែ​សម្រាប់​លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ការសន្សំមិនមែនផ្តោតតែ​ទៅ​លើថវិកា ឬទ្រព្យធន តែមួយមុខនោះទេ យុវជនត្រូវសន្សំនូវគុណតម្លៃមួយចំនួនដូចជា សន្សំការញញឹម, ក្ដីសង្ឃឹម, សេចក្ដីទុកចិត្ត, ទំនាក់ទំនង, ប្រជាប្រិយភាពជីវិត, ភក្ដីភាព, ពេលវេលា និងការសន្សំគំនិតជាដើម។ ហើយដើម្បីសន្សំចំណុចទាំងនេះបាន យុវជនត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីព្យាយាមជានិច្ច។

លោកសាស្រ្តាចារ្យ​បញ្ជាក់ថា មុននឹងសន្សំ យុវជនត្រូវចេះបង្កើតគោលដៅនៅក្នុងជីវិតជាមុនសិន ហើយទន្ទឹមគ្នានោះត្រូវភ្ជាប់ជាមួយនឹងសំណួរសំខាន់ៗផងដែរដូចជា តើចំណុចអ្វីខ្លះដែលជាភាពសំខាន់, ចំបាច់ និងបន្ទាន់ សម្រាប់ជីវិត? លោកបានបញ្ជាក់ទៀតថា ការសន្សំមានសារៈសំខាន់ និងចាំបាច់ ព្រោះវាបានបណ្តុះនូវក្ដីសង្ឃឹម និងបានបង្ហាញពីការគិតគូរដល់អ្នកជំនាន់ក្រោយ។ ការគិតគូរដល់អ្នកជំនាន់ក្រោយនេះ គឺលោកសាស្រ្តាចារ្យ​មាន​ន័យថា យុវជនអាចនឹងមានប្អូន ឬក្មួយ ដូច្នេះបើយុវជនបានសន្សំចំណេះ នោះពួកគេក៏អាចមានសមត្ថភាពក្នុងការផ្ទេរវិជ្ជាសម្បត្តិទាំងនោះ ទៅកាន់អ្នកជំនាន់ក្រោយបានមួយផ្នែកដែរ។  

“សូមយុវជនរៀនឱ្យចំដើម្បីចេះ និងសន្សំចំណេះដើម្បីរកចំណូល”

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

លោកសាស្រ្តាចារ្យ​បន្ថែមថា ការសន្សំដែលមិនពិបាកក្នុងការទុកដាក់ ហើយថែមទាំងអាចឱ្យយុវជនដកយកទៅប្រើប្រាស់មិនចេះរីងស្ងួតនោះគឺ សមត្ថភាព និងចំណេះដឹង។ ប៉ុន្តែក៏ត្រូវគិតគូរអំពីការសន្សំធនធានទ្រព្យសម្បត្តិដែរ។ ការសន្សំទាំងអស់ត្រូវមានបច្ច័យ ឬហេតុ បើសន្សំទ្រព្យសម្បត្តិត្រូវរកឱ្យសល់សិនសឹមសន្សំ ចំណុចនេះលោកមានន័យថា ត្រូវវិភាគបែងចែកអំពីការចំណាយដែលចាំបាច់ និងសំខាន់ៗ ប្រចាំថ្ងៃឱ្យអស់សិន ទើបរំលែកចំនួនសន្សំតាមក្រោយ។  លោកសាស្រ្តាចារ្យ​បន្តថា បើយើង​ខំសន្សំទាំងខ្វះខាតក្នុងការចំណាយទៅលើភាពសំខាន់ និងភាពចាំបាច់ប្រចាំថ្ងៃ វាពុំបានធ្វើឱ្យការសន្សំនោះមានប្រសិទ្ធភាពឡើយ មានន័យថា បើនៅតែបន្តដកលុយដែលសន្សំនោះមកប្រើមិនទាន់ហៅថាសន្សំបានឡើយ។ ក្នុងករណីមិនទាន់មានលទ្ធភាពក្នុងការរកចំណូលឱ្យសល់ យុវជនត្រូវខិតខំបង្កើនសមត្ថភាព មិនមែនផ្តោតតែការសន្សំនោះទេ។

“មិនអាចឱ្យឈ្មោះថាសន្សំបាននោះទេ ប្រសិនបើមិនទាន់សល់ “

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

ជាមួយ​គ្នា​នេះដែរ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ក៏​បាន​លើក​ឡើងដែរថា តាមពិត​ទៅ​យុវជនមានសមត្ថភាពតាំងតែពីពួកគេកើតមក​ម្ល៉េះ ហើយក្រោយបញ្ចប់កម្រិតវិទ្យាល័យ ពួកគេក៏មានសមត្ថភាពនៃបញ្ញា និងពលកម្មកាយក្នុងខ្លួនស្រាប់ទៅហើយ។ ដូច្នេះយុវជន​ត្រូវយកចំណុចទាំងនោះទៅប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដើម្បីបង្កើនចំណូល។ ហើយនៅពេលមានចំណូល ត្រូវចេះចំណាយដោយគិតពីភាពចាំបាច់ និងតម្រូវការ។ កត្តាទាំងនេះនឹងធ្វើឱ្យយុវជនកាត់បន្ថយកង្វល់ ហើយបណ្តុះបាននូវភាពរីករាយនៅថ្ងៃអនាគត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី