អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ឡើង​វិញ និង​កាត់បន្ថយ​ប្លាស្ទិក

គុណតម្លៃ​ជារួម​នៃការប្រើប្រាស់​ឡើងវិញ និង​កាត់​បន្ថយ​ប្លាស្ទិក គឺ​ ​បន្ថយ​ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់ កាត់​បន្ថយតម្រូវ​ការវត្ថុធាតុ​ដើម​ដែលជា​ផ្នែក​នៃ​ធម្មជាតិ សន្សំ​ថាមពល​ពន្លឺ ការគិតគួរ​ដល់មនុស្ស​ជំនាន់ក្រោយ​ដោយ​ថែ​រក្សា​បរិស្ថាន និងការកាត់​បន្ថយ​បរិមាណ​សំណល់​ដែល​ពុំចាំបាច់។ ហើយបើ​ជា​ប្រយោជន៍​មក​កាន់ខ្លួនឯង​ផ្ទាល់ គឺ​ការ​សន្សំសំចៃ អនាម័យ និង​ការថែទាំ​សុខភាព។ តាមរយៈ Enviroment Protection Agency បានប្រាប់ពី​របៀប​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រើប្រាស់​ឡើងវិញ និង​ការ​កាត់​បន្ថយ​ប្លាស្ទិក ដោយមាន​រៀបរាប់​នៅ​ខាង​ក្រោម ៖

គិតគូរ​ពីបរិស្ថាន​មុនពេល​ទៅ​ហាង​ទំនិញ ៖ ផ្តោត​លើ​ការ​ទិញ​ទំនិញ​ដែល​ចាំបាច់​បំផុត ឬទៅ​ផ្សារ​ដោយ​មិនប្រើប្រាស់​ការ​វេចខ្ចប់​ដោយ​ប្លាស្ទិក គឺជាការរួម​ចំណែក​បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់។ ក្រៅ​ពីនោះ អ្នកអនុវត្តន៍​ខ្លួនឯង​ផ្ទាល់​ក៏បាន​កាត់បន្ថយ​ការ​ចំណាយ ការ​បង្កើត​ទម្លាប់​សន្សំ និង​ការ​ក្លាយ​ជាគំរួល្អ​ទៅកាន់​សហគមន៍​ ទាំង​អ្នកប្រើប្រាស់ និង​ទាំង​អ្នកលក់ដូរ ក៏ដូចជា​អ្នក​ផលិត​ជាដើម។

មិន​ខ្ជីខ្ជា​ចំណី​អាហារ ៖ ត្បិតថា​សកម្មភាព​នេះ មើល​ទៅ​តូចៗ ប៉ុន្តែជា​ការ​រួមចំណែក​ប្រចាំថ្ងៃ និង​ជាអ្វី​ដែល​គ្រប់គ្នា​អាច​ធ្វើ​បាន តួយ៉ាង​ដូចជា ទិញ​អាហារ​ដោយ​ភាពឆ្លាតវៃ ជ្រើស​តែ​របស់ ដែល​អាច​ទទួល​ទាន​បាន និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​សុខភាព កែច្នៃ​កាក​សំណល់​ក្រោយ​ពីការ​ចម្អិន​អាហារ ដើម្បី​ធ្វើជា​ជីដាំផ្កា ឬ​ដំណាំ។ ហើយ​ប្រសិន​បើអាហារ​ដែល​ចម្អិនរួច​ហើយ​នៅសល់ ពុំគួរ​ទុកឱ្យ​វាក្លាយ​ជាជីនោះទេ គួរផ្តល់​វាឱ្យទៅ​ក្រុម​មនុស្ស​ដែល​ត្រូវការ ចំពោះ​សកម្មភាព​នេះ វាមិនមែន​បង្ហាញ​ពីការ​កាត់បន្ថយ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​នោះទេ ប៉ុន្តែវា​ក៏ជា​អំពីសប្បុរស​ផងដែរ។

ការប្រើប្រាស់​សម្ភារ​នៅក្នុង​ផ្ទះ​ឡើង​វិញ ៖ សម្ភារ​ដែល​អាចប្រើប្រាស់​ឡើងវិញ​បាន មាន​ដូច​ជា សំលៀកបំពាក់ ឬ​សម្ភារដទៃៗ​ដែលអាច​កៃច្នៃបាន។ ហើយ​សម្រាប់​អ្នកចូលចិត្ត ការ​ផ្លាស់ប្តូរ ក៏អាច​ប្រើប្រាស់​សម្ភារ​ចាស់ៗឱ្យ​ចេញ​ជាម៉ូតថ្មី​បាន​ដែរ ដូចជា លាប​ពណ៌​តុចាស់ៗ​ទៅតាម​ចំណូល​ចិត្ត ឬប្រើប្រាស់​ដបទឹក​សុទ្ធ​ច្នៃ​ជាថូផ្កា និង​សកម្មភាព​ជាច្រើន​ទៀតទៅ​តាម​តម្រូវការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *