នាយករដ្ឋមន្រ្តីកម្ពុជា លើកទឹកចិត្តគ្រួសារ និងសហគមន៍ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អ

ភ្នំពេញ – ក្នុង​សារលិខិតអបអរទិវាអន្តរជាតិ​ស្តីពីគ្រួសារ ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវ​ទៅ​ដល់​គ្រួសារ និង​សហគមន៍​នីមួយៗ ត្រូវ​បន្ត​ពង្រឹងនូវ​ស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់​អប់រំ​សីលធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​ប្រកប​ដោយ​មនសិការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ដល់សមាជិកគ្រួសារ តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ។

ក្នុងនោះ ព្រះសង្ឃ មាតាបិតា លោកគ្រូអ្នកគ្រូ អាណាព្យាបាល គួរ​ចូលរួមចំណែក​តាមគ្រប់លទ្ធភាព ក្នុងការ​ជួយផ្តល់ដំបូន្មាន​ល្អៗ​ដល់សមាជិកគ្រួសារ និង​សហគមន៍​សម្រាប់​ក្មេង​ជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និង​គោរព​អនុវត្ត​តាមប្រកបដោយ​ស្មារតីខ្ពស់ ដូចទស្សនៈលើកឡើងថា «មនុស្ស​ចាស់ជាថ្នាលបណ្តុះ​បណ្តាល​សម្រាប់ក្មេង​ជំនាន់ក្រោយ»។

ជាមួយ​គ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​សង្ឃឹមថា ទិវាអន្តរជាតិ​ស្តីពីគ្រួសារឆ្នាំនេះ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «គ្រួសារជាមូលដ្ឋាន​គ្រឹះ​នៃ​ការ​ថែរក្សា និង​ការពារសន្តិភាព» នឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាជន​គ្រប់រូប ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀតលើសុខមាលភាពគ្រួសារ និង​ការ​អភិវឌ្ឍគ្រួសារ​របស់ខ្លួន ពិសេស​ក្នុងបរិបទ ការ​ប្រយុទ្ធទប់ស្កាត់ នៃការ​រីករាលដាលជំងឺកូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រមជាមួយ​គ្នា បន្តជំរុញ​ឱ្យ​គ្រប់ភាគីពាក់ព័ន្ធ​បន្ត​រួមចំណែក​ក្នុង​ការ​លើក​កម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និង​សុខដុមនីយកម្ម​គ្រួសារ​ដោយ​សន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះ​ទៅរក​ការ​លុប​បំបាត់​ភាពក្រីក្រ​នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់ដែរថា សម្រាប់ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើ​ចំនួន ២៨លើករួចមកហើយ ដោយ​ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាល តែង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ ការផលិត​នូវ​ខ្សែភាពយន្ត​អប់រំខ្លីៗ និង​កម្មវិធី​ផ្សព្វផ្សាយ​អំពី​ការ​អប់រំទូន្មាន​ដល់កូនចៅប្រុសស្រី លោកគ្រូ អ្នក​គ្រូ សិស្ស និស្សិត កម្មករ កម្មការិនី អ្នកធ្វើ​ការងារ​ក្នុង​ប្រព័ន្ធបណ្តាញផ្សព្វផ្សាយ​ជាច្រើន​ ដើម្បីអបអរសាទរ​នៅ​ក្នុង​ឱកាសប្រារព្ធទិវានេះជា​រៀងរាល់ឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...