និស្សិត៤ក្រុម នឹងចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃកម្មវិធីជជែកដេញដោល ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម»

ក្រោយឆ្លងកាត់ការការ​ប្រកួតជម្រុះ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល ស្តីពីមូលបទនៃការប្រកួត និងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោល បេក្ខជនចំនួន៤ក្រុម នឹងធ្វើ​ការប្រកួតជជែកដេញដោលគ្នា​ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមឆ្នើមពីរក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កញ្ញា តាំង មុយលាង ដែលជាអ្នកដឹកនាំគម្រោងកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន» ប្រចាំឆ្នាំ២០២៥ បានថ្លែងប្រាប់ AMS Education ថា រដូវកាលទី៥នេះ កម្មវិធីជជែកដេញដោលនឹងផ្តោតលើមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» ក្រោមការសហការរៀបចំរវាង NGO-CEDAW និង RULErs ។ មកដល់ពេលនេះ បេក្ខជន បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានបេក្ខជន ៤ក្រុម គឺក្រុម ស្រ្តីសកល​ឬទ្ធិពល, មេរ៉ាសម្បយោគបញ្ច, សណ្តែកក្រហម, និង ពុទ្ធនារីឬទ្ធី ដែលក្នុងចំណោម ៤ក្រុមនេះ មានតែពីរក្រុមប៉ុណ្ណោះនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កញ្ញា តាំង មុយលាង ដែលជាអ្នកដឹកនាំគម្រោងកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន»ប្រចាំឆ្នាំ២០២៥ ។

បើតាមប្រធានគម្រោង បានឱ្យដឹងថា ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ក្រុមទាំងបួន នឹងជជែកដេញដោលទៅលើប្រធានបទពីរផ្សេងគ្នា។ ប្រធានបទទី១ «ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» ជាការប្រកួតរវាងក្រុមស្រ្តីសកលឬទ្ធិពល ជាមួយ ក្រុម មេរ៉ាសម្បយោគបញ្ច។ ប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ជាការប្រកួតរវាងក្រុម សណ្តែកក្រហម និង ក្រុមពុទ្ធនារីឬទ្ធី។ ក្នុងចំណោមទាំងបួនក្រុមខាងលើ នឹងត្រូវជម្រុះយកតែពីរក្រុមប៉ុណ្ណោះដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៥ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការវាយតម្លៃ៣រូប កញ្ញា ហេង បូដាលីន លោក ងួន វ៉ាយុ និង លោកស្រី អេង ចាន់ឌី។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ឧសភា ២០២៥ ដែលនឹងធ្វើនៅទីតាំង Anik Palace Hotel ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។

កញ្ញា មុយលាង បានបន្តរៀបរាប់ថា ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង ១៦ រូប បានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យអនឡាញ ការសម្ភាសន៍ ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ ដែលត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៥ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...