យុវជនសម័យថ្មី ចង់ឃើញអ្នកជំនាន់ក្រោយបន្តស្វែងយល់អំពីពិធីបុណ្យភ្ជុំបិណ្ឌឱ្យគ្រប់ជ្រុងជ្រោយ និងប្រតិបត្តិបានត្រឹមត្រូវ

ពិធីបុណ្យភ្ជុំ ជាពិធីបុណ្យដ៏ធំមួយ ដែលប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើ, ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គ្រប់បងប្អូនកូនចៅ សាច់សាលោហិត ញាតិសន្តានទាំងអស់ ទោះនៅទីជិតឆ្ងាយ តែងតែមកជួបជុំគ្នា ដើម្បីរៀបចំម្អូប បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលដល់ញាតិសណ្តានដែលបានចែកឋានទៅលោកខាងមុខ។

លោក សេង សុវណ្ណារ៉ា ជាអ្នកសិក្សាខាងវិជ្ជាអក្សរសិល្ប៍ខ្មែរ បានលើកឡើងថា សម្រាប់លោក ពិធីបុណ្យភ្ជុំបិណ្ឌមានគុណតម្លៃយ៉ាងខ្លាំងសម្រាប់សង្គមកម្ពុជា ក្នុងនោះមានដូចជា តម្លៃនៃការដឹងគុណចំពោះបុព្វការីជនដែលបានធ្វើមរណកាលទៅ, តម្លៃនៃការដឹងគុណចំពោះលោកអ្នកមានគុណនៅក្នុងពេលបច្ចុប្បន្ន, តម្លៃនៃការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា តាមរយៈសទ្ធាបុណ្យដែលបណ្ដាលជនទាំងឡាយបានចូលរួមធ្វើ, តម្លៃនៃការសាមគ្គីក្នុងគ្រួសារ និងប្រជាជនជាធ្លុងមួយ និងតម្លៃនៃការរក្សាបាននូវកិច្ចពិធីបុណ្យជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលមកទល់នឹងសព្វថ្ងៃបានក្លាយទៅជាអត្តសញ្ញាណជាតិមួយដោយមិនអាចប្រកែកបាន។

លោកបន្តថា យុវជនសម័យថ្មី គួរតែថែរក្សានូវការគោរពប្រណិបតន៍ពិធីបុណ្យភ្ជុំបិណ្ឌនេះឱ្យបានគង់វង្ស ព្រោះថា ជាពិធីបុណ្យប្រពៃណីខ្មែរ ដែលបានគោរពប្រណិបតន៍អស់កាលជាច្រើនសតវត្សរ៍មកហើយ, ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីជាតិខ្មែរ និងជាការរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនាតាមរយៈសទ្ធារបស់ពុទ្ធបរិស័ទ។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ប្រជាជនខ្មែរជាពិសេសយុវជនត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ក្នុងនាមជាខ្មែរ ទាំងការស្លៀកពាក់ និងកាយវិការ និងកុំប្រព្រឹត្តិលើសចាកពីទំនៀមទម្លាប់ជាតិ។

សូមធ្វើបុណ្យតាមសទ្ធា ដោយសេចក្ដីជ្រះថ្លាពិតប្រាកដ កុំដើម្បីការសប្បាយ ឬបង្វែរអត្ថន័យប្រាសចាកពីអត្ថន័យដើមនៃពិធីបុណ្យ

យុវជន សេង សុវណ្ណារ៉ា

សម្រាប់លោក សិដ្ឋ វិសាល បច្ចុប្បន្នជាគ្រូបង្រៀន បានបង្ហាញទស្សនៈរបស់លោកថា ពិធីបុណ្យភ្ជុំបិណ្ឌពុំមែនត្រឹមតែឆ្លុះបញ្ចាំងពីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រតិបត្តិ ដែលមានលក្ខណៈជាខ្មែរ មានអត្តសញ្ញាណជាខ្មែរ ពោលគឺរួមផ្សំនឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ នេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ ពីសន្តានចិត្តរបស់មនុស្សខ្មែរចំពោះព្រះពុទ្ធសាសនា។ លោកបន្ថែមថា​ ពិធីបុណ្យភ្ជុំបិណ្ឌមានអត្ថន័យ និងគុណតម្លៃក្រៃលែងចំពោះសង្គម និងប្រជាជនកម្ពុជា។ យើងនឹងបានឃើញទិដ្ឋភាព នៃវប្បធម៌ជាច្រើន ទៅតាមតំបន់នានាក្នុងប្រទេស ដែលស្តែងឡើងតាមរយៈពិធីបុណ្យនេះ។ ឧទាហរណ៍ដូចជា ការទំនុកបម្រុងព្រះសង្ឃ កតញ្ញូកតវេទិតាធម៌របស់ខ្មែរចំពោះបុព្វការីជន ការជួបជុំគ្នា ការបញ្ជ្រាបនូវទស្សនៈអប់រំចិត្តគំនិត ការប្រតិបត្តិជំនឿនានាជាដើម។ ទាំងនេះជាគុណតម្លៃ ដែលយើងមិនអាចរៀបរាប់អស់បានឡើយ។

ដូច្នេះ យុវជនសម័យថ្មីគួរបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីនេះ ដោយជំហសុទិដ្ឋិនិយមក្នុងការសិក្សាឈ្វេងយល់ និងប្រតិបត្តិដោយការយល់ដឹងពិតប្រាកដ។ បែបនេះទើបយើងអាចយល់ពីជម្រៅនៃផ្នត់គំនិតដូនតា ហើយអាចថែរក្សាអត្តសញ្ញាណជាតិខ្លួន ឱ្យមានភាពថ្កុំថ្កើងឡើងបាន។

ក្នុងនាមយើងជាអ្នកបន្តវេន គួរសិក្សាស្វែងយល់ឱ្យគ្រប់ជ្រុងជ្រោយ ហើយប្រតិបត្តិឱ្យបានត្រឹមត្រូវ ទើបរក្សាបាននូវភាពរុងរឿងរីកចម្រើនសម្រាប់សង្គមជាតិយើង។

យុវជន សិដ្ឋ វិសាល

លោក ប៉េន ភក្ដី ជានិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិអប់រំ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នាំឱ្យយើងទទួលបាននូវសិរីសួស្ដី ព្រោះយើងបានធ្វើទាន បោះបាយបិណ្ឌ និងឧទិស្ទកុសលដល់ជីដូនជីតាជាដើម ។ សកម្មភាពទាំងនេះ ធ្វើឱ្យយើងទទួលបានទទួលបានមគ្គផល ទទួលបានសិរីសួស្ដី និងផលបុណ្យទៅតាមទម្លាប់ប្រពៃណីខ្មែរយើង។ លោកបន្តថា យើងដឹងហើយថា នៅក្នុងប្រទេសយើង ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធសាសនាគឺផ្ដោតលើកការធ្វើបុណ្យ ដែលចំណុចនេះបានផ្សារភ្ជាប់ទៅនឹងការបង្ហាញភាពជាគម្រូល្អ ដើម្បីរស់នៅក្នុងសង្គម។ លើសពីនេះ ពិធីបុណ្យនេះ ក៏បានផ្សារភ្ជាប់ទៅនឹងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើងផងដែរ។ ជាក់ស្ដែង ពេលទៅវត្តយើងត្រូវស្លៀកសំលៀកបំពាក់ប្រពៃណី ដូចជា អាវប៉ាក់ និងហូលផាមួងជាដើម។

យុវជនទាំងបីរូបលើកឡើងស្រដៀងៗគ្នា ព្រមទាំងបានអំពាវនាវ និងស្នើសុំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ នៅអំឡុងពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិសេស គឺបញ្ហាចរាចរណ៍ អគ្គីភ័យ និងការថែរក្សាទ្រព្យសម្បត្តិរបស់សម្ភារមានតម្លៃឱ្យបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...