ពិព័រណ៍ការងារ និង​ផលិតភាពជាតិ​នៅចុងខែតុលានេះ នឹង​ផ្តល់​ឱកាស​​ការងារជាង​២ម៉ឺនកន្លែងសម្រាប់អ្នកស្វែង​រក​ការងារធ្វើ

ភ្នំពេញ – សម្រាប់​ឆ្នាំ​២០២២នេះ ពិព័រណ៍​ការងារ និ​ងផលិតភាពជាតិ គ្រោង​នឹង​រៀបចំ​ឡើង​រយៈពេល​២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា នៅអគារ​ពិព័រណ៍​កោះពេជ្រ ដោយ​ផ្តល់ជូន​នូវ​ឱកាស​ការងារ​រហូត​ដល់ទៅ​ជាង​២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ​ជាង​១៥០។

បើតាម​មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និង​ការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា ពិព័រណ៌​ការងារ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ​២០២២ និង​ចាប់ផ្តើម​ពី​វេលាម៉ោង​៨ព្រឹក ដល់​ម៉ោង​៨យប់ ដោយ​ផ្តល់​ឱកាស​ដល់អ្នក​ដែល​ស្វែង​រក​ការងារធ្វើ ​អាច​ដាក់ពាក្យ​សម្ភាសន៍​ការងារ​នៅ​ទីនោះ​ភ្លាមៗ ចំពោះ​ការងារ​ដែល​ខ្លួន​ពេញចិត្ត។

ក្រៅតែពីផ្តល់​ឱកាស​​ការងារ​រាប់ម៉ឺន​កន្លែង​​សម្រាប់​អ្នក​ដែល​មាន​បំណង​ស្វែង​រក​ការងារធ្វើហើយ ពិព័រណ៌​ការងារ​នៅ​ឆ្នាំ​២០២២នេះ ក៏​មាន​រៀបចំ​ជា​សិក្ខា​សាលា​ចែករំលែក​ចំណេះដឹង​ពី​ការ​លើក​កម្ពស់​ផលិតភាព​ ដោយ​វាគ្មិនជាតិ និង​អន្តរជាតិ​ល្បីៗ​ផងដែរ។

សូម​បញ្ជាក់ដែរថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២នេះ សហការ​រៀបចំ​ដោយទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ (NEA), សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ និង សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។

គោលដៅ នៃការរៀបចំនូវពិព័រណ៍ការងារ និងផលិតភាពជាតិថ្នាក់ជាតិនេះ គឺដើម្បីបង្កើតជាវេទិកាប្រមូលផ្ដុំឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ នៅមួយកន្លែងងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញ ពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។ ក្នុងនោះ និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាពជំនាញ និងសក្តានុពល ស្របតាមតម្រូវការ ហើយ​អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញ។

ពិព័រណ៍ការងារ និង​ផលិតភាពជាតិ ក៏​ជា​ឱកាសសម្រាប់​អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ។ ជាមួយ​គ្នា ក៏​ជាការ​លើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្ដរជាតិល្បីៗ ព្រមទាំងជា​ការ​បង្កើតវេទិកាសម្រាប់ពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking) ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។