ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀន ១០រូប​ ចូលរួម​កម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន​អន្តរជាតិ កូរ៉េ-កម្ពុជា ឆ្នាំ២០២៦

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិកនៃការអប់រំភាពជាពលរដ្ឋ សាកល​នៃសាធារណរដ្ឋកូរ៉េ នឹងជ្រើសរើសគ្រូបង្រៀនកម្ពុជា ១០រូប ទៅបង្រៀនតាមសាលារៀនគោលដៅចំនួន ៥ រយៈពេល ៨៩ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ។

គ្រូបង្រៀនដែលនឹងត្រូវជ្រើសរើស ត្រូវតែជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង, មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ក្នុងជំនាញអប់រំ ឬជំនាញដែលពាក់ព័ន្ធនឹងមុខវិជ្ជា ដែលត្រូវបង្រៀន, មានបទពិសោធជាគ្រូបង្រៀន ឬជាគ្រូឧទ្ទេសយ៉ាងតិច ៣-៥ឆ្នាំ និងមានលទ្ធផលការងារលេចធ្លោ, មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន, អាចប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល និងកម្មវិធីកុំព្យូទ័រ Microsoft Office ឬកម្មវិធីពាក់ព័ន្ធផ្សេងទៀត សម្រាប់គាំទ្រកិច្ចការបង្រៀនកាន់តែប្រសើរ។

លោកគ្រូអ្នកគ្រូ ក៏​ត្រូវមានចំណេះដឹង និងបទពិសោធក្នុងការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំផែនការបង្រៀន និងការវាយតម្លៃសមត្ថភាពសិស្ស, មានមនសិការវិជ្ជាជីវៈខ្ពស់ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការតំណាងឱ្យវិស័យអប់រំកម្ពុជា នៅក្រៅប្រទេស, មានការយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងវិន័យការងារអន្តរជាតិ ជាពិសេសវប្បធម៌កូរ៉េ ឬមានសមត្ថភាព សម្របខ្លួនទៅបរិបទវប្បធម៌ថ្មីបានល្អ មានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹង និងបទពិសោធដែលទទួលបានពីកម្មវិធី ជូនដល់ក្រុមការងារ និងអង្គភាព បន្ទាប់ពីត្រឡប់មកពីការបំពេញការងារវិញ, មានបុគ្គលិកលក្ខណៈ ក្រមសីលធម៌ល្អ សមត្ថភាពក្នុងការទំនាក់ទំនង ការដោះស្រាយបញ្ហា និង អាចធ្វើការងារជាបុគ្គល និងជាក្រុម, មានសុខភាពល្អបរិបូណ៌ និងកាយសម្បទារឹងមាំ។

សម្រាប់លោកគ្រូអ្នកគ្រូ​ដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យសុំចុះឈ្មោះ និងភ្ជាប់មកជាមួយនូវ​សំណុំឯកសារពាក់ព័ន្ធដូច ប្រវត្តិរូបជាភាសាអង់គ្លេស, កម្រិតសញ្ញាបត្រដែលមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច, វិញ្ញាបនបត្រផ្សេងៗ (បើមាន), រូបថត ៤x៦ ភ្ជាប់ជាមួយប្រវត្តិរូប រួចបញ្ជូន​ទៅអគ្គនាយកដ្ឋានអប់រំ យ៉ាងយូរត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

លោកគ្រូអ្នកគ្រូ ដែលជាប់ការធ្វើជម្រើសដំបូង (Shortlist) ក្រសួងនឹងបន្តនីតិវិធីវាយតម្លៃ ធ្វើការសម្ភាស និងការធ្វើតេស្តសមត្ថភាពប្រើកុំព្យូទ័រ ដោយគណៈកម្មការដឹកនាំ ជ្រើសរើស និងសម្របសម្រួល “កម្មវិធី ការផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា ឆ្នាំ២០២៦”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។