ក្រសួងអប់រំរៀបចំការប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា ក្រោមប្រធានបទ “តម្លៃគុណធម៌តាមរយៈវណ្ណកម្មអក្សរសិល្ប៍ខ្មែរ”

ដើម្បីអបអរសាទរ ទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា ដោយ​ឆ្នាំនេះនឹងធ្វើ​ឡើង​ក្រោមប្រធានបទ «តម្លៃគុណធម៌តាមរយៈវណ្ណកម្មអក្សរសិល្ប៍ខ្មែរ»។

បើតាមក្រសួងអប់រំ ការ​ប្រឡងប្រជែងនេះ នឹងជ្រើសរើសជ័យលាភីចំនួន៣រូប ហើយ​អ្នកដែលអាច​ចូលរួម​ប្រកួត​រួមមាន ព្រះសង្ឃ បុគ្គលិកអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស និស្សិត សិស្ស និងសាធារណជនទូទៅ។ ស្នាដៃដែលត្រូវដាក់ចូលរួមប្រឡងប្រជែង ត្រូវស្ថិតក្នុងរង្វង់ពី ១៥ទៅ២០ទំព័រជាអត្ថបទវាយដោយកុំព្យូទ័រ។

ជ័យលាភីបកស្រាយងត្ថបទ

ចំពោះការរៀបចំអត្ថបទ និងការប្រើពុម្ពអក្សរក្នុងស្នាដៃប្រកួត ៖ សម្រាប់ចំណងជើងនិងចំណងជើងរង ប្រើពុម្ពអក្សរ Khmer OS Moul Light ទំហំ១២ សម្រាប់តួអត្ថបទ ប្រើពុម្ពអក្សរ Khmer OS Siemreap ទំហំ១២ តម្រឹមលើ 1.5cm តម្រឹមក្រោម 1.5cm តម្រឹមឆ្វេង 1.5cm តម្រឹមស្តាំ 1.5cm ក្រដាស A4។ អត្ថបទរបស់បេក្ខជនត្រូវមានក្រប ដែលមានព័ត៌មានសំខាន់ ៤គឺបាវចនាជាតិ ប្រធានបទ ឈ្មោះបេក្ខជន និងអាសយដ្ឋានរបស់បេក្ខជន។

បេក្ខជនមិនតម្រូវឱ្យបង់ប្រាក់ និងចុះឈ្មោះជាមុននោះទេ ។ ស្នាដៃត្រូវដាក់ចូលរួមប្រឡងប្រជែងត្រូវធានាថាមានអ្នកសរសេរតែមួយនាក់ប៉ុណ្ណោះ។ ស្នាដៃទាំងឡាយណាដែលមិនគោរពតាមលក្ខខណ្ឌខាងលើនឹងមិនត្រូវបានដាក់វាយតម្លៃក្នុងការប្រឡងប្រជែងនោះឡើយ។

ពិធិអបអរទិវាជាតិអំណាន

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតស្នាដៃ តម្រូវឱ្យបំពេញព័ត៌មានមួយចំនួន និងផ្ញើស្នាដៃតាមរយៈ https://link.moeys.gov.kh/wr6ub7 ។ កាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីជាកំហិត។ បេក្ខជនអាចសាកសួរព័ត៌មានបន្ថែមតាមរយៈតេឡេក្រាម 010 220 788 ។

គួរជម្រាបជូនថា អត្ថបទឧស្សាហ៍កថា គឺជា​ប្រភេទស្នាដៃ​បែប​អត្ថាធិប្បាយ ឬការ​បញ្ចេញទស្សនៈ និង​មតិផ្ទាល់ខ្លួន​របស់អ្នក​និពន្ធ អ្នក​សិក្សា​។ អត្ថបទបែបឧស្សាហ៍កថា នេះ ត្រូវ​បានគេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ស្នាដៃអក្សរសិល្ប៍ ជារបៀបសាច់រឿង ឬកំណាព្យ ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *