ក្រសួងអប់រំ ពង្រឹងការបណ្តុះបណ្តាលនិស្សិត​ថ្នាក់បណ្ឌិត

ការអប់រំនៅ​ឧត្តមសិក្សាបាន​ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងអនុវិស័យគន្លឹះមួយ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃប្រទេសជាតិនីមួយៗ, ដោយ​មើលឃើញពីសារៈសំខាន់នេះ ប្រទេស​កម្ពុជា​កំពុង​តែធ្វើ​ការ​ពង្រឹងគុណភាពនៅ​ថ្នាក់ឧត្តមសិក្សា ដើម្បីជួយ​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និងឆ្នាំ២០៥០។

កាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើក​កិច្ច​ប្រជុំដើម្បីពិនិត្យ​កែលម្អ​យន្តការ​គ្រប់គ្រង​គុណភាព​ឧត្តមសិក្សា​នៅ​កម្ពុជា, ក្នុង​ឱកាស​នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បានផ្តល់​អនុសាសន៍ក្រុមការងារពាក់ព័ន្ធ រៀនសូត្រ​ពី​ប្រព័ន្ធអប់រំ នៅ​ប្រទេស​នានា​​ដែល​មានការ​ទទួលស្គាល់គុណភាពជាអន្តរជាតិ ហើយ​ពង្រឹងការបណ្តុះបណ្តាលនិស្សិត​ថ្នាក់បណ្ឌិត ជាពិសេស​ទៅលើវិធីសាស្រ្ត​ស្រាវជ្រាវ ទម្រង់នៃការសរសេរនិក្ខេបបទ ក៏​ដូចជាពិនិត្យ​វាយតម្លៃ​ជា​ប្រចាំ​នូវ​កម្មវិធីសិក្សា​ជាដើម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

តាម​របាយការណ៍របស់ក្រសួងអប់រំ ក្នុងមួយ​ឆ្នាំ កម្ពុជា​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​សរុបប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្ររងប្រមាណ៧ពាន់នាក់ ថ្នាក់បរិញ្ញាបត្រជាង ៣ម៉ឺននាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣ពាន់នាក់ និង​ថ្នាក់បណ្ឌិតជាង១រយនាក់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ​ចំពោះការពង្រឹងគុណភាពបណ្តុះបណ្តាល​និស្សិតឧត្តមសិក្សារបស់ក្រសួងអប់រំ ពិសេសថ្នាក់បណ្ឌិត។ លោកបណ្ឌិតមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត គឺជា​ការសិក្សាលក្ខណៈវិទ្យាសាស្រ្ត ដោយវា​មិនមានភាពខុសគ្នារវាងការសិក្សានៅកម្ពុជា ឬក៏នៅបរទេស​នោះទេ។ ប៉ុន្តែ​លោកក៏​មើលឃើញថា មានការបណ្ដុះបណ្ដាលខ្លះមិនបាន​គោរពក្រមសីលធម៌នៃវិទ្យាសាស្រ្តដែរ។ ការអនុវត្តតាមក្រឹតក្រមវិទ្យាសាស្រ្ត គឺនិស្សិតត្រូវតែសរសេរនិក្ខេបបទ មានគណៈកម្មការការពារវាយតម្លៃ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា

សម្រាប់លោកបណ្ឌិត យង់ ពៅ ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត ប្រសិនបើគ្មានក្រមសីលធម៌ក្នុងផ្នែកវិទ្យាសាស្រ្តកម្រិតខ្ពស់ទេ នឹងធ្វើឱ្យប្រទេសមិនឱ្យគុណតម្លៃលើការសិក្សាស្រាវជ្រាវ។ ដូច្នេះ យើងត្រូវតែបណ្ដុះបណ្ដាលឱ្យត្រូវតាមប្រព័ន្ធក្រឹតក្រមវិទ្យាសាស្រ្ត។ “បើសិនយើងបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតតាមប្រព័ន្ធក្រឹតក្រមវិទ្យាសាស្រ្ត គឺមិនខុសគ្នារវាងក្នុងស្រុក និងក្រៅស្រុកទេ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...