រដ្ឋមន្រ្តីអប់រំ ៖ ក្រសួងត្រៀម​ក្នុងការ​ដោះដូរ​មណ្ឌលប្រឡង ប្រសិន​មណ្ឌលនោះមានបញ្ហា​ដោយ​សារ​ទឹកជំនន់

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងបានត្រៀម​រួចជាស្រេច​ហើយ​ក្នុងការ​ដោះដូរ​មណ្ឌលប្រឡង ប្រសិន​បើមណ្ឌលនោះមានបញ្ហា​ណាមួយ​កើត​ឡើង​ដោយសារ​ទឹកជំនន់។

ក្នុង​សន្និសីទសារព័ត៌មានស្តីពីការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៨ តុលា ២០២៤ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ ដោយសារ​តែជារដូវភ្លៀងធ្លាក់ ក្រសួងបានត្រៀម​ក្នុងការដោះដូរ​មណ្ឌលប្រឡង ដូចជាមណ្ឌលមួយ​នៅ​ខេត្ត​កំពង់ចាម ដែលត្រូវ​បានទឹកលិច ក៏ដូចជាមណ្ឌលមួយ​ទៀត​នៅ​ខេត្ត​សៀមរាប ក៏​បានដោះស្រាយ​រួច។

ដោយឡែកមណ្ឌលចំនួន៣នៅរាជធានីភ្នំពេញ​ដែល​ត្រូវ​គំរាម​កំហែង​ដោយ​ជំនន់ទឹកភ្លៀង អាជ្ញាធរ​រាជធានីភ្នំពេញបានជួយ​ដោះស្រាយ ដោយ​ការ​ចាក់បំពេញដី ក៏​ដូចជា​បង្ហូរ​ទឹកចេញជាបន្ទាន់ ដើម្បីធានាថា មណ្ឌលប្រឡង​អាច​ដំណើរការ​បាន។

“ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អាជ្ញាធររាជធានីភ្នំពេញ ជាពិសេសឯកឧត្តម កើត ឆែ ដែលបានចាក់ដីបំពេញនៅវិទ្យាល័យ​ហ៊ុនសែនភ្នំពេញថ្មី ហើយ​បន្ទាប់​មក​ដោះស្រាយបង្ហូរ​ទឹក ឧទាហរណ៍​វិទ្យាល័យឬស្សីកែវ ទឹកក៏ស្រកចុះ…”

បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា កាលពីថ្ងៃម្សិលមិញនេះ មានមណ្ឌលប្រឡង​ចំនួន៤បានរងការលិចទឹកភ្លៀង តែក្នុងនោះមណ្ឌល​មួយ​បានស្រកទាំងស្រុង រីឯមណ្ឌល៣​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​អាចគ្រប់គ្រងបាន។ ក្នុងនោះ​រួមមាន ៖ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%), វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%), សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%) និង វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។

ឯកឧត្តម កើត ឆែ អភិបាល​ស្តីទី នៃគណៈអភិបាល​រាជធានីភ្នំពេញ មានប្រសាសន៍ថា សម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបនេះ អាជ្ញាធរដែនដីបានខិតខំរៀបចំទីតាំងប្រឡង ដោយផ្តល់កិច្ចការពារសន្តិសុខ និង​សណ្តាប់ធ្នាប់ ហើយ​ក្នុងនោះ​ក៏​​ធានាបានថា មណ្ឌលប្រឡងមិនមានការលិចទឹក និយាយរួម​បេក្ខជនបេក្ខនារី​អាច​ទុកចិត្ត​បានថា មណ្ឌលប្រឡង​របស់ខ្លួនមិន​មានបញ្ហា ហើយ​ក្នុងនោះ​អាជ្ញាធរ​រាជធានីភ្នំពេញក៏​ធានា​ចំពោះ​ការ​ផ្ញើកង់ម៉ូតូ​សម្រាប់បេក្ខជន​ប្រឡង​ដោយមិនយកប្រាក់​នោះឡើយ។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំក្រោយនេះ ការ​ប្រឡងមធ្យមសិក្សា​ទុតិយភូមិ នឹងលែងមានបញ្ហា​ដោយសារ​ទឹកលិច​មណ្ឌលប្រឡងទៀតហើយ ដោយ​ក្រសួង​នឹងធ្វើការ​បង្ខិតការប្រឡងនេះ មកធ្វើ​នៅ​ខែសីហាវិញ ដែលជាខែមិនមានភ្លៀងធ្លាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *