រដ្ឋមន្ត្រីក្រសួងអប់រំទទួលបានពានរង្វាន់ World Literacy Foundation Award ក្នុងនាមប្រទេសដែលមានភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ

ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា បានអញ្ជើញទទួលពានរង្វាន់ World Literacy Foundation Award សម្រាប់ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ពានរង្វាន់នេះ ជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។

ការទទួលបានពានរង្វាន់ World Literacy Foundation Award នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នេះជាភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់បុគ្គលិកអប់រំទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា និងសម្រាប់វិស័យអប់រំរបស់កម្ពុជាទាំងមូល។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានទទួលស្គាល់ លើការអភិវឌ្ឍអក្ខរកម្ម។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមអប់រំជាច្រើនដើម្បីជួយលុបបំបាត់អនក្ខរកម្ម ដោយ​ក្នុងនោះរួមមាន កម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញនៅសាលា អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយអក្ខរកម្ម សញ្ញាបត្រសមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិត។ នៅឆ្នាំ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។

សូមបញ្ជាក់ថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម ដែលមានភាពលេចធ្លោ និងឆ្នើមជាងគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...