ប្រឡងគ្រូបង្រៀនបឋមសិក្សា លើកទី១ នឹង​ប្រព្រឹត្តទៅនៅពាក់កណ្តាលខែកក្កដា

គណៈកម្មការរៀបចំការប្រឡងប្រជែង នៃ​​ក្រសួងមុខងារ​សាធារណៈ បាន​ឱ្យដឹងថា ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​កម្រិតបឋមសិក្សា ឱ្យ​ចូលបម្រើការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី១២-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដោយមានបេក្ខជន​ចូលរួម​ប្រឡង​សរុប​ចំនួន ៣៨,១៦៨នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​ប្រជែងជ្រើសរើស​មន្រ្តី​រាជការ បាន​ឱ្យដឹងថា សម្រាប់ការ​ប្រឡង​លើកទី១ ដែលគ្រោង​ធ្វើនៅខែកក្កដា ខាងមុខនេះ គឺដើម្បីជ្រើសសម្រាំង​បេក្ខជន​ ចំនួន ៤០៤១នាក់ ចេញពីបេក្ខជន​ដែលមានសិទ្ធិប្រឡង​ចំនួនសរុប ៣៨១៦៨នាក់ ខណៈ​ដែលបេក្ខជន​ដេលត្រូវ​ជ្រើសរើស​ជាប់ស្ថាពរ​ចុងក្រោយ គឺមានចំនួន​ត្រឹម​តែ ១៣៤៧នាក់។

តាមសេចក្តីជូនដំណឹង​របស់ក្រសួងមុខងារសាធារណៈ ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា សម្រាប់វិញ្ញាសាសរសេរ លើកទី១ នឹងធ្វើឡើងនៅ៣មណ្ឌល គឺ មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ, មណ្ឌលសាលាភូមិន្ទរដ្ឋបាល ស្ថិត​តាម​បណ្តោយវិថី​ឧកញ៉ា​ញឹកជូឡុង ខណ្ឌចំកាមន រាជធានីភ្នំពេញ និង​មណ្ឌលសាកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច ស្ថិត​នៅ​តាម​បណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះការ​ប្រឡង​ត្រូវ​បែងចែកជា៨វេន ដោយ​រួមមាន សម័យប្រឡង​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន២វេន នៅមណ្ឌលប្រឡង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយ វេនទី១ សម្រាប់បេក្ខជន​មក​ពី​ខេត្តសៀមរាប, ពោធិ៍សាត់, ប៉ៃលិន ចាប់ពីម៉ោង១២ ដល់ម៉ោង១៤ ។ វេនទី២ សម្រាប់បេក្ខជនមកពីខេត្ត​បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ ចាប់ពីម៉ោង១៦ ដល់ម៉ោង ១៨។

សម័យ​ប្រឡង​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន២វេន គឺវេនទី៣ សម្រាប់បេក្ខជនមកពី​រាជធានីភ្នំពេញ, ខេត្តកោះកុង, មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ ចាប់ពីម៉ោង១២ ដល់ម៉ោង១៤ និង វេនទី៤ សម្រាប់បេក្ខជនមក​ពីខេត្តកណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង ចាប់ពីម៉ោង​១៦ ដល់ម៉ោង១៨។

សម័យប្រឡងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង​សាលា​ភូមិន្ទរដ្ឋបាល និង​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់វេនទី៥ បេក្ខជន​មកពីខេត្តកំពង់ចាម, ក្រចេះ ចាប់ពីម៉ោង១២ ដល់ម៉ោង ១៤, វេនទី៦ បេក្ខជន​មក​ពីខេត្តត្បូងឃ្មុំ, កំពង់ធំ ចាប់ពីម៉ោង១៦ ដល់ម៉ោង ១៨។

សម័យប្រឡង​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង​សាលា​ភូមិន្ទរដ្ឋបាល និង​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់វេនទី៧ បេក្ខជន​មក​ពីខេត្តតាកែវ, កំពត, កែប, ខេត្តព្រះសីហនុ ចាប់ពីម៉ោង១២ ដល់ម៉ោង១៤។ ហើយវេនទី៨ បេក្ខជន​មក​ពីខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ចាប់ពីម៉ោង១៦ ដល់ម៉ោង១៨។

ចំពោះការ​បែងចែក​លេខបន្ទប់ លេខតុ និង​ព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការ នៃការប្រឡង គណៈកម្មការ​រៀបចំការ​ប្រឡង​ប្រជែង នៃក្រសួងមុខងារសាធារណៈ នឹង​ប្រកាស​ផ្សព្វផ្សាយ​នៅពេលក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...