គ្រូបង្រៀនដែលពូកែក្នុងសតវត្សរ៍ទី២១ ត្រូវយល់អំពីបរិបទសិស្ស និងការរៀនបន្តជាមួយសិស្ស

ភ្នំពេញ – ការរៀនប្រកបដោយគុណភាព ឬរៀនពិតប្រាកដ ទាមទារឱ្យគ្រូបង្រៀនពោរពេញដោយគុណសម្បទាជាគ្រូបង្រៀនពូកែ ឬគុណសម្បទាមនុស្សពូកែ។ ទន្ទឹមគ្នានេះ គ្រូបង្រៀនសម្រាប់សិស្សក្នុងសតវត្សរ៍ទី២១ និងយុគឧស្សាហកម្ម៤.០ ត្រូវមានគុណសម្បទាច្រើនបែប ច្រើនយ៉ាង ។ បន្ថែមពីលើគុណសម្បទាសតវត្សរ៍ទី២១ គុណសម្បទាពលរដ្ឋសកល គុណតម្លៃមនុស្ស និងចរិយ៉ាមនុស្ស គ្រូបង្រៀន ត្រូវយល់អំពីបរិបទសិស្ស និងការរៀនបន្តជាមួយសិស្ស។ នេះបើតាមឯកសារស្ដីពីសិក្សាបញ្ញត្តិដើម្បីអភិវឌ្ឍគុណសម្បទាសតវត្សរ៍ទី២១ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ទី១. គ្រូបង្រៀនពូកែយល់ពីបរិបទសិស្ស ៖ គ្រូបង្រៀនយល់បរិបទសិស្ស សំដៅដល់គ្រូបង្រៀនដែលដឹកនាំសិស្សឱ្យរៀនក្នុងថ្នាក់ និងក្រៅថ្នាក់មានប្រសិទ្ធភាព។ ការយល់អំពីបរិបទសិស្ស សំដៅដល់ការយល់សាវតារ តម្រូវការ ទម្លាប់ និងឥរិយាបថរបស់សិស្ស។ ក្នុងបរិបទនៃការរៀននៅកម្ពុជា សិស្សខ្លះមិនអាចរៀន ធ្វើកិច្ចការសាលានៅផ្ទះបានទេ ចំណែកគ្រូបង្រៀនចង់ឱ្យសិស្សចេះ គ្រូបង្រៀនត្រូវបង្ខំសិស្សឱ្យធ្វើកិច្ចការសាលាកាន់តែច្រើន គ្រូបង្រៀនខ្លះខឹងសិស្សមិនធ្វើកិច្ចការ និងមិនដាក់កិច្ចការឱ្យគ្រូបង្រៀនកែ។ គ្រូបង្រៀនមួយចំនួនដាក់ទណ្ឌកម្មសិស្សផងដែរ ។ ទណ្ឌកម្មកាន់តែបង្កបញ្ហាផ្លូវចិត្តដល់សិស្សដែលមានបញ្ហាកាន់តខ្លាំង។ សិស្សអាចបាត់បង់អារម្មណ៍ចង់រៀនបន្ត និងសិស្សអាចបោះបង់ការសិក្សា ។

ជាមួយគ្នានេះ គ្រូបង្រៀនដែលមិនយល់បរិបទសិស្ស អាចបង្ខំសិស្សកាន់តែច្រើន និងកាន់តែខ្លាំង ។ របកគំហើញ នៃការស្រាវជ្រាវជាច្រើនពន្យល់ថា ការរៀនពិតប្រាកដពុំអាចកើតឡើង ដោយបង្ខំបានទេ ។ ការបង្ខំសិស្សឱ្យធ្វើកិច្ចការសាលា លើសពីការពិតនៃការធ្វើបានរបស់សិស្ស គឺបង្កភាពភ័យខ្លាច។ ដូច្នេះ គ្រូបង្រៀនត្រូវយល់ មិនមែនត្រឹមដឹង អំពីដើមហេតុដែលសិស្សមិនធ្វើកិច្ចសាលានោះទេ។ គ្រូបង្រៀនត្រូវរកដំណោះស្រាយផ្សេង និងកែពីបង្ខំ ដើម្បីឱ្យសិស្សនោះមានចំណាប់អារម្មណ៍ធ្វើកិច្ចសាលាដូចសិស្សផ្សេង ។ ការគ្រប់គ្រងដំណើរការរៀនក្នុងថ្នាក់ និងក្រៅថ្នាក់ អាចជាកិច្ចការលំបាកបន្ទុកធ្ងន់ និងបន្ថែមលើការងារបង្រៀនរបស់គ្រូបង្រៀន។ ជាពិសេស ការគ្រប់គ្រងដំណើរការរៀនជាមួយសិស្សរៀនយឺត រៀនខ្សោយ ឬសិស្សមានតម្រូវការពិសេស ជាការលំបាករបស់គ្រូបង្រៀនមួយជាន់ទៀត ។

សម្រាប់ដំណោះស្រាយដែលជួយគ្រូបង្រៀនក្នុងការគ្រប់គ្រងដំណើរការរៀនជាមួយសិស្សរៀនយឺត រៀនខ្សោយ ឬសិស្សមានតម្រូវការពិសេសរួមមាន៖

  • សិស្សចូលចិត្តរៀនជាមួយសិស្សពូកែ ឬជាមួយមិត្តភក្តិជិតដិតបំផុតក្នុងថ្នាក់។ គូបង្រៀនអាចឱ្យសិស្សពូកែជួយសិស្សរៀនយឺតមួយនាក់ លើបញ្ញត្តិអ្វីមួយតាមបរិបទ និងលក្ខខណ្ឌដែលសិស្សពូកែ ឬមិត្តភក្តិអាចជួយបាន។ ការជួយគ្នាបែបនេះ អាចបណ្ដុះទម្លាប់ចង់រៀនដល់សិស្សរៀនយឺត។ ការយល់អំពីទម្លាប់ តម្រូវការ និងឥរិយបថផ្សេងគ្នារបស់សិស្ស ជាសិល្បៈនិងវិទ្យាសាស្ត្រជួយដល់ការដឹកនាំការរៀន ឱ្យសិស្សចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថ្នាក់រៀន ហើយការប្រើទម្លាប់របស់សិស្សក្នុងដំណើរការរៀនជួយអភិវឌ្ឍបំណិនច្រើនបែបច្រើនយ៉ាង។ ឧទាហរណ៍ សិស្សមួយនាក់មានទម្លាប់និយាយលេងច្រើន រៀនខ្សោយ រៀនយឺត។ គ្រូបង្រៀនអាចដឹកនាំសិស្សនោះឱ្យសរសេរនូវអ្វីដែលសិស្សនោះចូលចិត្តនិយាយ ដោយក្តីពេញចិត្តនិងមិនបង្ខំ។
  • ការប្រែក្លាយពីទម្លាប់និយាយមកជាទម្លាប់សរសេរ សំដៅអភិវឌ្ឍបំណិនសរសរ និងរៀបចំគំនិតតាមសំណេរ។ ក្នុងដំណាក់កាលដំបូង គ្រូបង្រៀនកុំខ្វល់អំពីកំហុស ឬភាពល្អឥតខ្ចោះនៃសំណេររបស់សិស្សនោះ ។ គ្រូបង្រៀនខ្វល់តែអំពីការសរសេរ ទោះតិចក្តី ឬច្រើនក្តី។ ការស្តីបន្ទោស ទណ្ឌកម្ម ការធ្វើឱ្យសិស្សខ្មាស និងដេញសិស្សចេញពីបន្ទប់រៀន ដោយសារទម្លាប់ ឬឥរិយាបថខុសពីការចង់បានរបស់គ្រូបង្រៀន ជាការបំបាក់ទំនុកចិត្តសិស្ស។ ទន្ទឹមនោះ ការផ្ដល់ឱកាសឱ្យសិស្សរៀនយឺត ឬសិស្សចូលចិត្តនិយាយច្រើន ប៉ុន្តែមិនចូលចិត្តសរសេរ មិនចង់សរសេរ ចាប់ផ្តើមការសរសេរជាការលំបាក អ្នកគ្រូ លោកគ្រូអាចចាប់ផ្តើម ពីការសរសេរគំនិតជាប្រយោគខ្លីៗ ប៉ុន្តែកុំចប់ត្រឹមសរសេរ អ្នកគ្រូ លោកគ្រូត្រូវឱ្យសិស្សនោះរកដៃគូ ឬមិត្តរួមថ្នាក់ផ្តល់យោបល់ និងកែលម្អប្រយោគរបស់គាត់ និងបន្ថែមយោបល់កែលម្អទៅលើការសរសេររបស់គាត់។

ទី២. ការរៀនបន្តជាមួយសិស្ស ៖ គ្រូបង្រៀនបើកចិត្តរៀនបន្តជាមួយសិស្ស ជាគុណសម្បទាមួយរបស់គ្រូបង្រៀនពូកែ។ គ្រូបង្រៀនពូកែតែងលើកទឹកចិត្តសិស្សឱ្យប្រមូលព័ត៌មានកាន់តែច្រើន អភិវឌ្ឍចំណេះដឹងនិងវិជ្ជា សម្រាប់ប្រើការ ក្នុងការរៀនបន្ត និងសម្រាប់ជីវភាពប្រចាំថ្ងៃ។ លើសពីនេះ គ្រូបង្រៀនដែលមានចិត្តទូលាយ តែងបង្កបរិយាកាសឱ្យសិស្សពង្រីកសមត្ថភាពឆ្ងល់ គិត បង្កើតសំណួរ សួរ និងរកព័ត៌មាន ឬស្វែងរកចំណេះដឹងថ្មីៗពីច្រើនប្រភព។ ម៉្យាងវិញទៀត ផ្ដល់ឱកាសឱ្យសិស្សចែករំលែកចំណេះដឹងសម្បូរបែបក្នុងថ្នាក់។

មិនតែប៉ុណ្ណោះ ថ្នាក់រៀននៃយុគឧស្សាហកម្ម៤.០ ត្រូវការគ្រូបង្រៀនប្រតិបត្តិសេចក្តីពិតនៃការរៀនពេញមួយជីវិត ។ គ្រូបង្រៀនពុំមែនដឹង ចាំ ចេះ និងយល់គ្រប់យ៉ាង និងពូកែជ្រៅជ្រះជាងសិស្សគ្រប់យ៉ាងទេ។ ដូច្នេះ គ្រូបង្រៀនត្រូវត្រៀមខ្លួននិងប្រតិបត្តិទម្លាប់រៀនបន្តជាមួយសិស្ស និងរៀនពីសិស្សក្នុងយុគ នៃបច្ចេកវិទ្យាព័ត៌មាន ព្រោះសិស្សអាចសួរ Google ឬ Youtube ក្នុងមួយនាទី ឱ្យតែសិស្សស្គាល់ពាក្យបច្ចេកទេសជាភាសាអង់គ្លេសមួយពាក្យ និងអនាគត បណ្តាញអ៊ិនធឺណេតនឹងសម្បូរឯកសារជាភាសាខ្មែរ។ តើសិស្សពេញចិត្តរៀនពី Youtube ជាង ឬពេញចិត្តរៀនពីគ្រូបង្រៀនផ្ទាល់ជាងក្នុងមេរៀនខ្លះដែរឬទ? ដូច្នេះ ប្រព័ន្ធសាលារៀន ថ្នាក់រៀន និងគ្រូបង្រៀន ត្រូវស្ទាត់ជំនាញក្នុងការប្រើបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍អ៊ិនធឺណិត និងឌីជីថល ដូចជា ទូរស័ព្ទ និងកុំព្យូទ័រ ដើម្បីបង្កបរិយាកាសថ្នាក់រៀន និងដឹកនាំសិស្សឱ្យសិស្សរៀន ដោយពេញចិត្ត និងចូលរួមយ៉ាងសកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។