សិល្បៈក្នុងការនិយាយជាសាធារណៈ ជួយយុវជនឱ្យហ៊ាននិយាយដោយទំនុកចិត្តក្នុងចំណោមមហាជន

កាលណាសិស្ស និស្សិត យុវជន យល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងតិចនិចក្នុងការ​និយាយជាសាធារណៈ នោះនៅពេល​ដែលពួកគេ​និយាយទៅកាន់ជនណាម្នាក់ ឬមហាជន គេអាចនិយាយដោយទំនុកចិត្ត និយាយទៅមានអ្នកស្តាប់ និយាយទៅចាក់ចំបេះដូងអ្នកស្តាប់ និងនិយាយធ្វើ​ឱ្យអ្នកស្តាប់ចូលចិត្ត ។ ​

លោក ស៊ិន សុវណ្ណារ៉ុង អ្នកគ្រប់គ្រង​ផ្នែកបណ្តុះបណ្តាល នៃវិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា បានមានប្រសាសន៍ថា ដោយ​មើលឃើញពីសារៈសំខាន់ នៃការនិយាយជាសាធារណៈ និងក្នុងបំណងចង់ឱ្យមិត្តនិស្សិតនិងយុវជនទាំងអស់ក្លាយជាអ្នកនិយាយនៅលេីវេទិកាសាធារណៈដ៏ឆ្នើម និងអភិវឌ្ឍភាពជាអ្នកដឹកនាំកាន់តែប្រសើរឡើង ជាពិសេសចង់ឱ្យ​មិត្តនិស្សិតប្រើប្រាស់ការនិយាយជាសាធារណៈរបស់ពួកគេ ដើម្បីដឹកនាំជីវិត និងក្លាយជានិស្សិតជោគជ័យសម្រាប់ជីវិតសាកលវិទ្យាល័យ និងអាជីពនាពេលអនាគត វិទ្យាស្ថាននឹងរៀបចំកម្មវិធី​មួយនៅ​ដើមខែកក្កដា ខាងមុខ ដោយមានឈ្មោះថា «សិល្បៈនៃការនិយាយជាសាធារណៈនៅក្នុងចំណោមមហាជន»។

ក្រៅពីវាគ្មិនទាំង៣ខាងលើ ក៏​មានវាគ្មិនកិត្តិយសចំនួន២រូបទៀតចូលរួមផងដែរ រួមមាន ៖ លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, លោក ជរណាថាន់ ជួ Jonathon Chau (Singapore Professional Public Speaking Trainer, Top President Award-Foothill Toastmaster Club and Former Director of BNI Asia Pacific)។

ក្រៅពីការបកស្រាយប្រធានបទរបស់វាគ្មិន ​កម្មវិធីនោះ ក៏​មានសកម្មភាពជាច្រើន​ទៀត ដូចជាការពិភាក្សា​តុមូល​ទៅ​លើប្រធានបទ, ការសួរឆ្លើយពីសំណាក់​អ្នកចូលរយម និង​វាគ្មិន ហើយ​ក៏​មានការសម្តែងសិល្បៈទៀតផង។

តាមការបញ្ជាក់របស់លោក ស៊ិន សុវណ្ណារ៉ុង កម្មវិធី «សិល្បៈនៃការនិយាយជាសាធារណៈនៅក្នុងចំណោមមហាជន» នឹង​រៀបចំ​ឡើងនៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ ពីវេលាម៉ោង​១ ដល់ម៉ោង​៥រសៀល នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ដោយសិស្ស និស្សិត ក៏ដូចជាបុគ្គលិកក្រុមហ៊ុននានា​អាចចូលរួមបាន តាមរយៈការ​ចុះឈ្មោះតាមដំណរភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSeCZ_Z-Ltbs3onv0cDTj0avLaBk6KdmyREz1mrW1fF23N1r9A/viewform


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...