ការតស៊ូរបស់គ្រូនៅបង្រៀនសិស្សតាមតំបន់ព្រំដែន ជាមនសិការស្នេហាជាតិរបស់គ្រូបង្រៀន

កំឡុង​នៃការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ​ក្នុង​ជម្លោះព្រំដែន​រវាងកងទ័ព​​កម្ពុជា និងថៃ បា​ន​បណ្តាល​សិស្សប្រមាណ ១៥ម៉ឺននាក់ ប៉ះពាល់ដល់ការសិក្សា។ ក្នុង​ស្ថានភាពដ៏លំបាកនេះ គេ​សង្កេត​ឃើញថា មានគ្រូបង្រៀនជាច្រើន​ដែល​ស្ថិត​នៅ​តំបន់ប៉ះពាល់ នៅតែរក្សាគោលជំហនៅជាមួយសិស្ស បង្រៀនសិស្សនៅតាមជំរំភៀសសឹក ដែលវា​ត្រូវ​បានចាត់ទុកថា គឺជាវីរភាពមួយគួរឱ្យកោតសរសើរ និងដឹងគុណជានិច្ច។

អ្នកគ្រូ ហ៊ុត សារ៉ាប់ គ្រូបង្រៀន​ម្នាក់​នៅ​សាលា​មត្តេយ្យ​សហគមន៍, ​ពេល​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តាម​បណ្តោយព្រំដែន មានគ្រាប់ផ្លោងជា​ច្រើន​បានធ្លាក់​នៅ​ក្បែរ​សាលា​រៀន​របស់អ្នកគ្រូ ដែលនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រប៉ុណ្ណោះ​ពីកន្លែងផ្ទុះអាវុធ, គ្រានោះ​សិស្ស​ជា​ច្រើន​បានស្រែកយំ ប៉ុន្តែអ្នក​គ្រូ​បាន​ពង្រឹងគោលជំហរ​លួងលោម​ពួកគេ បើទោះជា​អ្នកគ្រូ​ក៏​កំពុង​តែភ័យ​ខ្លាច​ដូចគ្នា។

អ្នកគ្រូ ហ៊ុត សារ៉ាប់ គ្រូបង្រៀន​ម្នាក់​នៅ​សាលា​មត្តេយ្យ​សហគមន៍

ពេលមក​ដល់ជំរំជនភៀសសឹក អ្នកគ្រូ សារ៉ាប់ បានបន្ត​កិច្ច​ការ​របស់អ្នកគ្រូទៀត​ក្នុងការ​បង្រៀន​អប់រំសិស្ស​ដោយ​មិនបញ្ឈប់នោះឡើយ ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

“ខ្ញុំអាណិតសិស្ស​អត់បានរៀនបន្ត ហើយ​សិស្ស​គាត់ចង់រៀនបន្តទៀត ប៉ុន្តែអត់មានថ្នាក់រៀនទេ​នៅជំរំ ដោយ​ទាំងសិស្ស ទាំងគ្រូ គឺមក​តែសំបក​ខ្លួន​ប៉ុណ្ណោះ, ទោះបីជា​ក្រោមតង់ក៏ដោយ ក៏ខ្ញុំស៊ូបង្រៀន ដើម្បី​ឱ្យ​ក្មេងៗ​មានចំណេះដឹង…”

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការកោតសរសើរចំពោះគ្រូបង្រៀនដែលមិនរត់ចោលសិស្ស ខណៈពេលមានជម្លោះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោកថា ការតស៊ូរបស់គ្រូទ្រាំទ្រនៅបង្រៀនសិស្សតាមតំបន់ព្រំដែន គឺជាគុណស្រ័យដ៏ធំបំផុត ដែលនេះជាមនសិការស្នេហាជាតិរបស់គ្រូបង្រៀន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ បន្ថែមថា នេះគឺជាគុណបំណាច់របស់គ្រូបង្រៀន ទោះកាលៈទេសៈណាក៏ដោយ ការផ្ដល់ចំណេះដឹងដល់សិស្ស គឺជារឿងសំខាន់ណាស់សម្រាប់ការពង្រឹងសមត្ថភាពប្រជាពលរដ្ឋទៅថ្ងៃអនាគត ពោលគឺផ្អែកលើចំណេះដឹងដែលគ្រូផ្ដល់ឱ្យ។

លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជម្លោះ​នៅ​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ គឺពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន ជាពិសេស​នៅ​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ហើយ​ចំណុច​សំខាន់ ចំពោះកូនចៅ​ប្រជាពលរដ្ឋ​ដែលមានវ័យ​តូច កំពុង​រស់​នៅ​ក្នុង​បន្ទុកគ្រួសារ ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ជម្លៀសទៅតាម​គ្រួសារ​រស់​នៅជំរំជនភៀសសឹក, យ៉ាងណាក៏ដោយ បើតាម​លោក ប្រាក់ កុសល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ​អង្គការយូនីសេហ្វ បន្ត​កិច្ច​សហប្រតិបត្តិការ និងជំរុញ​ឱ្យ​កុមារ​​ទទួលបានការ​សិក្សា គ្រប់កាលៈទេសៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *