ទិវាគ្រូបង្រៀន ៖ គ្រូបង្រៀនបេ្ដជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍធនធានមនុស្ស

ទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន។ សម្រាប់ទិវាគ្រូបង្រៀនឆ្នាំនេះ គ្រូបង្រៀន ក៏បានបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០។

អ្នកគ្រូ យឹម សូនី ជាគ្រូបង្រៀនឯកទេសជីវវិទ្យា នៃវិទ្យាល័យហ៊ុនសែនព្រែកតាទែន ស្ថិត​នៅ​ក្នុង​ខេត្តកណ្តាល មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យអ្នកគ្រូសប្បាយចិត្តបំផុត និងមានស្នាមញញឹមពេញចិត្តចេញពីបេះដូងបរិសុទ្ធក្នុងអាជីពជាគ្រូបង្រៀន គឺការបានជួយខ្លួនឯង គ្រួសារ សិស្សានុសិស្ស មនុស្សជុំវិញខ្លួន សហគមន៍ និងសង្គមជាតិទាំងមូលបានអភិវឌ្ឍសមត្ថភាព ចំណេះដឹង ដើម្បីកាត់បន្ថយ ព្រមទាំងឈានទៅលុបបំបាត់ភាពក្រីក្រនៃចំណះដឹង។ អ្នកគ្រូ យឹម សូនី បន្តថា ភាពក្រីក្រនៃចំណះដឹង ជាប្រភពនាំមកនូវអំពើហឹង្សា ក្មេងទំនើង ការប្រព្រឹត្តអំពើអបាយមុខ បង្កអសន្តិសុខដល់សង្គម ការរើសអើង កង្វះអាហាររូបត្ថម្ភ  គ្រោះថ្នាក់ចរាចរណ៍ គ្មានបំណិនអាជីព មិនចេះសហការគ្នា  គ្មានភាពអធ្យាស្រ័យរវាងគ្នានិងគ្នា គ្មានព្រហ្មវិហាធម៌  គ្មានការចែករំលែក គ្មានសមត្ថភាពក្នុងការកសាងខ្លួន ក្លាយជាមនុស្សមិនបានការ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គម។

អ្នកគ្រូ យឹម សូនី គ្រូបង្រៀនឯកទេសជីវវិទ្យា នៃវិទ្យាល័យហ៊ុនសែនព្រែកតាទែន ខេត្តកណ្តាល

គ្រូបង្រៀនឯកទេសជីវវិទ្យា នៃវិទ្យាល័យហ៊ុនសែនព្រែកតាទែន រូបនេះបន្ថែមថា កាលណាលុបបំបាត់ភាពក្រីក្រ នៃចំណេះដឹងនេះបាន គឺធ្វើឱ្យមនុស្សក្នុងសង្គមមានបំណិនជីវិតមូលដ្ឋាន និងបំណិនអាជីព  ដោយផ្អែកលើការគិត ការសម្រេចចិត្ត ការបំពេញការងារ ការដោះស្រាយបញ្ហា ការអភិវឌ្ឍសមត្ថភាព  ចេះឱ្យតម្លៃខ្លួនឯង និងការអនុវត្តកិច្ចការបន្ត ដើម្បីជួយសង្គមជាតិឱ្យកាន់តែមានសក្តានុពល អភិវឌ្ឍខ្លួនឯងឱ្យរឹងមាំ ទាំងកម្លាំងកាយ និងចិត្ត មានន័យថា ជួយខ្លួនឯងបាន។

ទិវាគ្រូបង្រៀន​ ៥​ តុលានេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការអភិវឌ្ឈគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ ដើម្បីឆ្លើយតបប្រធានបទគ្រូបង្រៀនឆ្នាំនេះ អ្នកគ្រូ យឹម សូនី បានប្តេជ្ញាចិត្តថា នឹងហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ចំណេះដឹងខ្លួនឯង ឱ្យបានប្រសើរជាងមុន និងបន្តសិក្សាស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងការសម្របសម្រួលការសិក្សារបស់សិស្ស។ ទន្ទឹមគ្នានេះ ពង្រឹងឆន្ទៈក្នុងនាមអាជីពជាគ្រូបង្រៀន ដើម្បីអប់រំកម្លាំងកាយចិត្តឱ្យកាន់តែរឹងមាំយកមកអនុវត្តលើកិច្ចការរៀន និងបង្រៀនឱ្យមានប្រសិទ្ធភាព។

អ្នកគ្រូ យឹម សូនី បន្ថែមថា អ្នកគ្រូនឹងស្រាវជ្រាវបន្ថែមទៀត ដើម្បីផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន មកអនុវត្តជាមួយសិស្សទាំងបំណិនមូលដ្ឋាន និងបំណិនអាជីពសមស្របទៅតាមសមត្ថភាព និងទេព្យកោសល្យរបស់សិស្ស។ លើសពីនេះ បង្ហាញពីឆន្ទៈដែលខ្លួនមានឱ្យសហគមន៍ទទួលស្គាល់ និងពេញចិត្តលះបង់ពេលវេលាសម្រាប់មុខងារអាជីពឱ្យសមតម្លៃ នៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ លះបង់ឱ្យអស់នូវគំនិតអាត្មានិយមដែលមានពីមុនមក និងបង្កើនការជួយសិស្សរៀនយឺត អវត្តមាន រៀបបោះបង់ការសិក្សា។

«ខ្ញុំចង់បង្ហាញថារៀនបានទាំងចំណេះ បានទាំងលុយ តាំងចិត្តបង្ហាញឱ្យមាតាបិតាឬអ្នកអាណាព្យាបាលឃើញថា គ្រូបង្រៀននិងសាលារៀន មានការផ្លាស់ប្តូរទាំងស្រុងទាំងវិធីសាស្រ្តបង្រៀន ទាំងការគ្រប់គ្រង ដើម្បីឱ្យពួកគាត់ចូលរួមសហការគ្នាក្នុងការជួយកូន ក៏ដូចជាជួយសង្គមទាំងមូលក្នុងការប្រជួតប្រជែងលើឆាកអន្តរជាតិតាមរយៈតេស្ត( PISA) ខាងមុខនេះ ដើម្បីប្តូរលេខរៀងពី ៨១មកលេខរៀងតិចជាងនេះ»

លោក វ៉ាន សុទ្ធាវ័ន្ត  គ្រូបង្រៀននិងជាប្រធានក្រុមបច្ចេកទេសមុខវិជ្ជាគីមីវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង

លោកគ្រូ វ៉ាន សុទ្ធាវ័ន្ត  គ្រូបង្រៀន និងជាប្រធានក្រុមបច្ចេកទេសមុខវិជ្ជាគីមីវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យលោកគ្រូសប្បាយចិត្តបំផុតក្នុងអាជីពជាគ្រូបង្រៀន  គឺនៅពេលដែលលោកគ្រូបានឃើញសិស្សានុសិស្សមានចំណេះដឹង មានសមត្ថភាព មានជំនាញក្នុងការគិត វិភាគ ការដោះស្រាយបញ្ហា និងអាចរស់នៅក្នុងសង្គមបានយ៉ាងប្រសើរ។

លោកគ្រូ វ៉ាន សុទ្ធាវ័ន្ត បន្ថែមថា សម្រាប់យុទ្ធសាស្រ្តក្នុងការបង្រៀន និងដឹកនាំសិស្សឱ្យទទួលបានលទ្ធផលល្អទាំងក្នុងការសិក្សា និងអាជីពការងារ គឺការបង្កើតបរិយាកាសវិជ្ជមានក្នុងថ្នាក់រៀន ក្នុងបរិយាកាសវិជ្ជមានជួយឱ្យសិស្សមានចិត្តសប្បាយរីករាយក្នុងការរៀនសូត្រ និងមានការចូលរួមយ៉ាងសកម្ម។ លើសពីនេះ ប្រើប្រាស់វិធីសាស្រ្តបង្រៀនចម្រុះ គឺប្រើវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ដើម្បីឱ្យសិស្សទទួលបានចំណេះដឹងតាមរបៀបដែលពួកគេយល់ឆាប់ និងមានប្រសិទ្ធភាព។ ការប្រាស្រ័យទាក់ទងរវាងគ្រូ និងសិស្ស ដើម្បីយល់ពីបញ្ហា និងតម្រូវការរបស់ពួកគេ។ ការបង្កើនការចូលរួមរបស់សិស្ស គឺជំរុញសិស្សឱ្យចូលរួមក្នុងសកម្មភាពនានា ដើម្បីបង្កើនសមត្ថភាពនៃការគិតវិភាគ និងការដោះស្រាយបញ្ហា។ ការផ្តោតលើការអភិវឌ្ឍជំនាញទន់ គឺផ្តោតលើការអភិវឌ្ឍជំនាញទន់ដូចជា ការទំនាក់ទំនង ការងារជាក្រុម និងការគ្រប់គ្រងពេលវេលា។ ការប្រើប្រាស់បច្ចេកវិទ្យា គឺប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសិស្សក្នុងការរៀនសូត្រ និងការងារ ដោយតែងតែប្រឹងប្រែងស្រាវជ្រាវរកអ្វីដែលថ្មីៗ ដើម្បីយកមកបង្ហាញជូនសិស្សានុសិស្ស។

គ្រូបង្រៀន នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង រូបនេះ បញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបនឹងប្រធានបទទិវាគ្រូបង្រៀនឆ្នាំនេះ លោកគ្រូបានប្ដេជ្ញាចិត្តចូលរួមអភិវឌ្ឍធនធានមនុស្ស រួមមាន ទី១. ការអប់រំ៖ បន្តការសិក្សា និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ថ្មីៗ ដើម្បីបង្កើនសមត្ថភាព និងបង្កើនគុណភាពការបង្រៀន ទី២. បច្ចេកវិទ្យា ៖ អនុវត្តន៍បច្ចេកវិទ្យាថ្មីៗក្នុងការបង្រៀន ដើម្បីធ្វើឱ្យការរៀនសូត្ររបស់សិស្សកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ទី៣. ការបង្រៀន៖ រកវិធីលើកទឹកចិត្តសិស្សឱ្យមានការច្នៃប្រឌិត និងទី៤. ភាពជាគំរូ៖ ជាគំរូល្អសម្រាប់សិស្ស និងគ្រូបង្រៀនដទៃទៀត ដោយបង្ហាញពីការប្តេជ្ញាចិត្ត និងការប្រកបដោយសុចរិតភាពក្នុងការងារ។

អ្នកស្រី ប៉ែប សុគន្ធារី នាយិកាអនុវិទ្យាល័យថ្មតាព្រហ្ម ខេត្តស្ទឹងត្រែង

អ្នកស្រី ប៉ែន សុគន្ធារី នាយិកាអនុវិទ្យាល័យថ្មតាព្រហ្ម ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យអ្នកស្រីសប្បាយចិត្តបំផុតក្នុងអាជីពជាគ្រូបង្រៀន គឺបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្តានុពលអាចក្លាយជាពលរដ្ឋសកល ទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងឈានទៅសម្រេចក្ខុវិស័យឆ្នាំ២០៥០។

នាយិកាអនុវិទ្យាល័យថ្មតាព្រហ្ម បញ្ជាក់បន្ថែមថា កាលពីមុនលទ្ធផលសិក្សារបស់សិស្សនៅសាលាមិនសូវល្អនោះទេ ពោលគឺជាប់មធ្យមភាគបានតែ៥៣%។ ដោយមើលឃើញលទ្ធផលនេះ ជំរុញនាយិកាសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូខិតខំរិះរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យលទ្ធផលសិក្សាកាន់តែប្រសើរឡើងតាមរយៈការធ្វើតេស្តស្តង់ដា ដើម្បីជួយបំប៉នសិស្សទាន់ពេលវេលា គឺជាប់មធ្យមភាគ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០%។

អ្នកស្រី ប៉ែន សុគន្ធារី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងប្រធានបទទិវាគ្រូបង្រៀនឆ្នាំនេះ ក្នុងនាមជាគណៈគ្រប់គ្រងសាលារៀន និងជាគ្រូបង្រៀនមួយរូប នឹងបន្តដឹកនាំគ្រូបង្រៀន សិស្សានុសិស្ស សហគមន៍ឱ្យចូលរួមគាំទ្រ និងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំដែលកំពុងដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក វ៉ាន់ ណាន នាយករងវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ នៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យលោកសប្បាយចិត្តបំផុត គឺការឃើញសិស្សរបស់ពួកគាត់មានការរីកចម្រើន និងទទួលបានជោគជ័យ។ ការដែលសិស្សអាចយល់ដឹង និងអនុវត្តចំណេះដឹងដែលគ្រូបានបង្រៀន និងការដែលពួកគាត់អាចសម្រេចបានគោលដៅរបស់ខ្លួន គឺជាការផ្តល់កម្លាំងចិត្តដ៏ធំសម្រាប់គ្រូបង្រៀន។

នាយករងវិទ្យាល័យព្រៃព្នៅ បន្ថែមថា យុទ្ធសាស្រ្តសំខាន់ៗរបស់គ្រូបង្រៀនក្នុងការបង្រៀន និងដឹកនាំសិស្សឱ្យទទួលបានលទ្ធផលសិក្សាល្អ និងអាជីពការងារ គឺរួមមាន ការបង្កើតបរិយាកាសសិក្សាដែលល្អ៖បរិយាកាសដែលមានការគាំទ្រ និងលើកទឹកចិត្តអោយសិស្សមានការចូលរួមសកម្ម។ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនចម្រុះ៖ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនផ្សេងៗដើម្បីឆ្លើយតបនឹងតម្រូវការនៃសិស្សនីមួយៗ។ការផ្តល់មតិប្រតិកម្មជាប្រចាំ៖ ការផ្តល់មតិប្រតិកម្មដែលមានសារៈសំខាន់ដើម្បីជួយសិស្សក្នុងការកែលម្អ និងរីកចម្រើន។ និងការបង្កើតគោលដៅច្បាស់លាស់៖ ការកំណត់គោលដៅដែលច្បាស់លាស់ និងអាចសម្រេចបានសម្រាប់សិស្ស។

លោក វ៉ាន់ ណាន បញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបនឹងប្រធានបទទិវាគ្រូបង្រៀនឆ្នាំនេះ គ្រូបង្រៀនអាចប្ដេជ្ញាចិត្ត រួមមាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ៖ បន្តការសិក្សា និងការអប់រំដើម្បីបង្កើនជំនាញ និងចំណេះដឹងរបស់ខ្លួន។ ការចូលរួមក្នុងសហគមន៍គ្រូបង្រៀន៖ ចូលរួមក្នុងសហគមន៍គ្រូបង្រៀនដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ និងការបង្កើតបរិយាកាសសិក្សាដែលល្អ៖ បង្កើតបរិយាកាសសិក្សាដែលល្អសម្រាប់សិស្ស ដើម្បីជួយពួកគេឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា លោកសប្បាយចិត្តបំផុតក្នុងអាជីពជាគ្រូបង្រៀន ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍធនធានមនុស្សឱ្យនាំប្រទេសកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់បន្ថែមថា សម្រាប់យុទ្ធសាស្ត្រដែលលោកប្រើ ដើម្បីជួយសិស្សឱ្យទទួលបានលទ្ធផលសិក្សា និងអាជីពការងារល្អ មានចំនួន៥ រួមមាន ទី១. ស្គាល់សិស្ស ថាគេលំបាកអ្វី រៀនតាមវិធីអ្វី ដែលមានជោគជ័យសម្រាប់គេ, ទី២. នាំសិស្សធ្វើផង រៀនផង ជាជាងតែសូត្រទ្រឹស្តីឱ្យគេស្តាប់, ទី៣.​ ភ្ជាប់គេឱ្យមានឱកាសស្គាល់មនុស្សគន្លឹះក្នុងវិស័យការងារ និងហាត់ការដើម្បីសន្សំបទពិសោធន៍, ទី៤. នាំសិស្សឱ្យធ្វើការជាក្រុម និងចូលរួមក្នុងសកម្មភាពយុវជន របស់សាលា អង្គភាពនិងប្រទេស និងទី៥. ផ្តល់ឱកាសឱ្យគេបានមកបង្រៀនបន្ត ដល់ជំនាន់ក្រោយរបស់គេ។

លោកបណ្ឌិត សុខ សូត្រ បន្ថែមថា ដើម្បីឆ្លើយតបទិវាគ្រូបង្រៀន ៥តុលា ឆ្នាំនេះ លោកប្ដេជ្ញាចិត្តថា នឹងជួយសាលារៀនទាំងអស់ ជាពិសេសសាលាគោលដៅក្នុងគម្រោងកែលម្អអប់រំចំណេះទូទៅ ដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ឱ្យធ្វើការគ្រប់គ្រងសាលារៀន និងការបង្រៀន ឱ្យមានស្តង់ដាច្បាស់លាស់ ជាសាលាគំរូ ដើម្បីសម្រេចលទ្ធផលសិក្សាឱ្យបានប្រសើរឡើងក្នុងកម្រិតតំបន់ ដូចជា SEP-PLM និងកម្រិតអន្តរជាតិ ដូចជា PISA ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *