រដ្ឋមន្រ្តីអប់រំ ៖ ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាដឹងគុណគ្រូដែលស្ថិតនៅជាអមតៈក្នុងបេះដូងសិស្សានុសិស្ស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ទិវាគ្រូបង្រៀន៥ តុលា ជាទិវាដឹងគុណគ្រូដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់សិស្សានុសិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋគ្រប់វ័យ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួ ណារ៉ុន មានប្រសាសន៍ថា ឯកឧត្តមតែងតែចងចាំនូវគុណនុបការរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលធ្លាប់បានបង្ហាត់បង្ហាញឯកឧត្តមផ្ទាល់ ក៏ដូចជាគ្រូបង្រៀនដែលកំពុងបង្រៀនសិស្សផ្សេងៗទៀតឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គ្រូបង្រៀននៅទូទាំងប្រទេស ក៏ដូចជាលោកគ្រូ អ្នកគ្រូរបស់ឯកឧត្តមដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សឱ្យចេះដឹង ដែលចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់ឱ្យសិស្សមានចំណេះដឹង មានអាកប្បកិរិយាល្អ និងក្លាយជាពលរដ្ឋល្អ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីអប់រំ បញ្ជាក់បន្ថែមថា គ្រូបង្រៀន គឺជាភ្នាក់ងារដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យ ពោលគឺការប្រែក្លាយសាលាគរុកោសល្យឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបាននូវគុណភាព និងឧត្តមភាព ឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មីនេះ។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពីគ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី ទី១.ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន, ទី២. ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន, ទី៣. ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ទី៤. ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធ។

ដើម្បីឱ្យទិវាគ្រូបង្រៀនកាន់តែត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើដល់ក្មួយៗសិស្សានុសិស្ស និស្សិត និងយុវជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គប្បីប្រកាន់ខ្ជាប់នូវកតញ្ញូតាធម៌ តាមរយៈការតបស្នងសងគុណដោយប្រការផ្សេងៗគ្រប់ពេលវេលា និងគ្រប់មធ្យោបាយ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។ ឯកឧត្តម ក៏ស្នើដល់លោកឪពុក អ្នកម្ដាយ និងអ្នកអាណាព្យាបាលទាំងអស់នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួកគាត់បានបង្ហាត់បង្រៀនឱ្យកូនចៅរបស់យើងមានចំណេះដឹង ជំនាញ សមត្ថភាព ទេពកោសល្យ ដឹងខុស ដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ យល់ការណ៍រាក់ជ្រៅ និងកសាងអនាគតបានភ្លឺស្វាង និងរុងរឿង។

យុវសិស្ស វ៉ាន ច័ន្ទសុវណ្ណ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចកិតិ្តព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដើមឬស

សម្រាប់ យុវសិស្ស វ៉ាន ច័ន្ទសុវណ្ណ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចកិតិ្តព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដើមឬស និយាយថា រូបគេពិតជាអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀនចាប់តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ដោយផ្ដល់ចំណេះដឹង យកចិត្តទុក្ខដាក់បង្រៀន និងអាចឱ្យរូបគេសម្រេចនូវគោលបំណងដែលប៉ងទុកតាំងពីតូច។

សិស្សថ្នាក់ទី១២ រូបនេះ បញ្ជាក់ថា រូបគេគោរពស្រឡាញ់លោកគ្រូ អ្នកគ្រូបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ ព្រោះពួកគាត់បានលះបង់ពេលវេលា និងទឹកចិត្តមកបង្ហាត់បង្រៀនខ្លួនលោកឱ្យមានចំណេះដឹង និងសីលធម៌ល្អសម្រាប់ការរស់នៅក្នុងសង្គម។ ច័ន្ទសុវណ្ណ ប្ដេជ្ញាចិត្តថា នឹងរស់នៅធ្វើជាពលរដ្ឋល្អក្នុងសង្គម ខិតខំសិក្សារៀនសូត្រ ដោយប្រព្រឹត្តតែអំពើល្អដែលសង្គមទទួលស្គាល់ និងជៀសវាងអំពើមិនល្អ។

លោក សឹម ឆៃ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ​ នៃវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា លោកបានឆ្លងកាត់ការសិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូ តាំងពីកម្រិតថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យ ហើយបានបន្តក្តីស្រមៃប្រែក្លាយជាការពិត គឺជាគរុនិស្សិតដែលត្រៀមខ្លួនជាគ្រូបង្រៀនមួយរូបនៅពេលដ៏ខ្លីខាងមុខ។

លោក សឹម ឆៃ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ​ នៃវិទ្យាស្ថានជាតិអប់រំ

គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ​ នៃវិទ្យាស្ថានជាតិអប់រំ រូបនេះ បញ្ជាក់បន្ថែមថា លោកគ្រូ អ្នកគ្រូ គឺជាអ្នកត្រួសត្រាយបង្ហាញផ្លូវ ទើបនាំលោកឱ្យឈានមកដល់ទីនេះ។ “មានគ្រូបង្រៀន ទើបខ្ញុំមានថ្ងៃនេះ”។

លោក សឹម ឆៃ បានថ្លែងអំណរគុណ និងគោរពជូនពរ លោកគ្រូ អ្នកគ្រូទាំងអស់ សូមមានសុខភាពល្អ មានសុខសុវត្ថិភាព ជោគជ័យគ្រប់ភារកិច្ចការងារ និងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរីចម្រើន។

គួរជម្រាបជូនថា ឆ្នាំ២០២៤នេះ ទិវាគ្រូបង្រៀន ៥តុលា បានកំណត់យកប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន គឺអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” គឺដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *