ល្បែងប្រជាប្រិយ និងការរាំចង្វាក់ខ្មែរតាមផ្លូវថ្មើរជើងជួយជំរុញសុខមាលភាពយុវជន

អត្ថប្រយោជន៍របស់ល្បែងប្រជាប្រិយជាទូទៅមិនត្រឹមតែការរំឭកអំពីរឿងហេតុ នៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យអ្នកចូលរួមមានឱកាសកម្សាន្ត ប្រមូលផ្តុំគ្នាជាវង់បង្កើននូវសាមគ្គីភាព និងការរួមរស់ក្នុងសង្គមជាដើម។ សកម្មភាពទាំងនេះ រុញច្រានឱ្យយុវជនមួយចំនួនប្រើប្រាស់ជាវិធីសាស្រ្តមួយជួយកាត់ផ្តាច់ការប្រើប្រាស់បណ្តាញសង្គមលើសលប់ និងការរក្សាស្មារតីរៀនរស់ក្នុងបច្ចុប្បន្នភាព រួមទាំងជំរុញសុខុមាលភាព។

យុវជន អោក សុភី ដែលឧស្សាហ៍ដើរកម្សាន្ត​តាមផ្លូវថ្មើរជើង បានឱ្យដឹងថា លោកបានដើរតាមផ្លូវនេះស្ទើរតែគ្រប់សប្តាហ៍, លោកបានឃើញសកម្មភាពនៃការលេងល្បែងប្រជាប្រិយ ធ្វើឱ្យលោកបានរំឭកជាថ្មីម្តងទៀត អំពីការលេងល្បែងប្រជាប្រិយកាលពីកុមារភាព និងការរាំរែកបែបប្រពៃណី ដែលល្បែងនីមួយៗត្រូវការមនុស្សធ្វើសកម្មភាពរាងកាយ ការផ្ចង់ស្មារតី និងការប្រាស័យទាក់គ្នា រួមគ្នាជាក្រុមមួយ ឧទាហរណ៍ដូចជាល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ និងលាក់កន្សែងជាដើម។

“អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺល្បែងប្រជាប្រិយ និងការរាំ បានបង្កើតបរិយាកាសកម្សាន្ត ពេលដែលលេងៗទៅបែកញើស ដូចជាការរាំអ៊ីចឹង! ធ្វើឱ្យយើងសុខភាពល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ លើសពីនេះទៀត ការមកលេងនៅទីនេះ ជួយសេដ្ឋកិច្ចប្រទេសជាតិ និងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ស្រុកយើង ជាពិសេសទេសចរណ៍ក្នុងស្រុក”

អោក សុភី

សុភី បន្តថា រាល់ថ្ងៃឱ្យតែពេលទំនេរ បន់ឱ្យតែដល់ចុងសប្តាហ៍ឆាប់ៗ បើមិនបានទៅណាទេ ក៏បានត្រឹមទៅមុខវាំង ទៅផ្លូវថ្មើរជើង រាំមួយបទពីរបទ ដើម្បីកាត់បន្ថយស្រ្តេស។ សុភី បន្តរំលេចថា ស្ថិតក្នុងសម័យឌីជីថលនេះ ការជួបជុំរាំលេង អាចជាកត្តាមួយជួយរួមចំណែកឱ្យកាត់បន្ថយនឹងការញៀនបណ្តាញសង្គមបានដែរ កាលណាអង្គុយសម្លឹងតែទូរស័ព្ទ អូសចុះ អូសឡើង បណ្តាលឱ្យកើតអាការៈខ្សោយភ្នែក អស់កម្លាំង និងការបង្កើនបាននូវភាពធុញថប់បន្ថែមទៀត មានន័យថា រស់ក្នុងពិភពមួយដែលមិនមែនជាការពិត។

សុភី បន្ថែមថា មនុស្សចាប់ផ្តើមជក់ចិត្តនឹងការប្រើប្រាស់បណ្តាញសង្គមក្នុងរយៈពេលយូរម៉ោង មិនសូវមានមានការសន្ទនាគ្នា នាំឱ្យបាត់បងការផ្ចង់ស្មារតីក្នុងបច្ចុប្បន្នភាព និងការរួមរស់ក្នុងសង្គម ដែលជាហេតុបង្ហាញឱ្យឃើញថាល្បែងប្រជាប្រិយនិងការរាំតាមផ្លូវថ្មើរជើងជំរុញបាននូវសុខុមាលភាពជារួម។

ជាមួយគ្នានេះដែរ យុវនារី លួន សំនៀង ដែលបានដើរកម្សាន្តនៅផ្លូវថ្មើរជើង លើកឡើងថា ខណៈពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិជិតមកដល់ នៅផ្លូវថ្មើរជើងបានរៀបចំលេងនូវល្បែងប្រជាប្រិយ ស្ថិតនៅខាងមុខព្រះបរមរាជវាំង ដែលវា​មិនត្រឹមតែធ្វើ​ឱ្យ​យុវជនខ្មែរបានស្គាល់ និងចងចាំពីល្បែងប្រជាប្រិយខ្មែរប៉ុណ្ណោះទេ តែក៏​បានបង្ហាញឱ្យ​ជនបរទេស​បានស្គាល់ផងដែរ ដោយនាងសង្កេតឃើញថា មានជនបរទេស​ជាច្រើន​បានទស្សនា និង​ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ​ទៀតផង។

“កាលពីសប្តាហ៍មុនៗខ្ញុំបានទៅមុខព្រះបារមរាជវាំងជាមួយមិត្តភក្តិរបស់ខ្ញុំ ពួកយើងបានចូលរួមលេងល្បែងប្រជាប្រិយជាច្រើនមានដូចជា ល្បែងលោតកៅស៊ូ លោតអន្ទាក់ ពង្រត់គូ ដណ្តើមស្លឹកឈើ និងរាំវង់ស្គដៃ ដែលជាកេរិ៍្តដំណែលរបស់ដូចតាខ្មែរបានបន្សល់ទុកជាយូណាស់មកហើយ”

លួន សំនៀង

សម្រាប់ចំណាប់អារម្មណ៍របស់ សំនៀង ល្បែងប្រជាប្រិយខ្មែរ​បាន​នាំមកនូវភាពសប្បាយរីកសម្រាប់យើងគ្រប់គ្នា ពេលសម្រាកពីការងារ ហើយសម្រាប់ ការលេងល្បែងប្រជាប្រិយនេះ ​ធ្វើឱ្យនាងបានសម្រាកលំហែខួរក្បាលក្រោយពេលសម្រាកពីការងារ ផ្តល់ភាពសប្បាយរីករាយ បំបាត់ភាពសៅហ្មងក្នុងចិត្ត រួមទាំងបានធ្វើលំហាត់ប្រាណបញ្ចេញជាតិពុល​ពីក្នុងខ្លួន ហើយ​ក៏​បានបង្កើនភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ទៅវិញទៅមកទាំងដែលយើងមិនដែលស្គាល់គ្នាសោះពីមុនមក ដោយ​មិនរើសអើងប្រកាន់វណ្ណៈ ពូជសាសន៍ តួនាទី មានក្រ សខ្មៅអ្វីឡើយ។ ហើយអ្វីដែលពិសេសនោះ គឺធ្វើ​ឱ្យមានឱកាសរំលឹកអនុស្សាវរីយ៍កាលវ័យកុមាដែលនាងតែងតែលេងល្បែងកម្សាន្តទាំងនេះពេលទំនេរ ពីការសិក្សា និងការជួយការងារផ្ទះឪពុកម្តាយជាដើម។

សូមជំរាបជូនថា ផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ត្រូវ​បានរដ្ឋបាលរាជធានីភ្នំពេញដាក់​ឱ្យដំណើរការ​សាកល្បងកាលពីដើមខែកុម្ភៈ ដោយបើករៀងរាល់ចុងស​ប្តាហ៍ ពីវេលាម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ នៅ​តាម​បណ្តោយផ្លូវនេះ អាជ្ញាធរបានរៀបចំឱ្យ​មានជាការ​ប្រគុំតន្រ្តីសម័យ បុរាណ កន្លែង​គូរគំនូរ កន្លែង​អានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែង​វត្ថុអនុស្សាវរីយ៍ កន្លែង​លេងសៀករហ័សកម្មជាដើម ដើម្បីជាការទាក់ទាញទេសចរជាតិ និង​អន្តរជាតិ​ឱ្យ​មកកម្សាន្ត ហើយបានស្គាល់ និង​ទស្សនានូវសំណង់បេតិកភណ្ឌ ក៏​ដូចជា​វប្បធម៌ ប្រពៃណីរបស់កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *