កម្មវិធីផ្ដល់អាហារតាមសាលារៀន រួមចំណែកកាត់បន្ថយសិស្សបោះបង់ការសិក្សានៅតំបន់ជួបការលំបាក

កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាកម្មវិធីមួយដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងដើម្បីគាំទ្រដល់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់ជួបការលំបាកអាចមានឱកាសបន្តការសិក្សា និងអាចចូលរៀនដូចសិស្សានុសិស្សដទៃទៀតដែរ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ការផ្ដល់អាហារតាមសាលារៀននេះ​ ក៏អាចធ្វើឱ្យប្អូនៗសិស្សានុសិស្សមានសុខភាពល្អ អាចលូតលាស់ធំធាត់ស្របតាមស្ដង់ដា និងមានសតិបញ្ញាត្រឹមត្រូវដែលអាចចូលរៀននៅក្នុងកម្រិតបឋមសិក្សា និងបន្តការសិក្សាទៅអនាគតបានដោយជោគជ័យ ដោយសារពួកគាត់នឹងអាចជៀសផុតពីជំងឺក្រិន និងជំងឺខ្វះអាហារូបត្ថម្ភជាដើម។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា ការផ្ដល់អាហារតាមសាលារៀនក្រៅពីជំរុញការចូលរៀន ការបន្តការសិក្សា និងលើកកម្ពស់សុខភាពសិស្ស ក៏ជាចំណុចមួយដើម្បីគាំទ្រសហគមន៍ផលិតផលិតផលកសិកម្ម ​ដែលមាន​ដូចជា អង្ករ សាច់ ត្រី ស៊ុត ទឹក​ដោះ​សត្វ បន្លែ ផ្លែឈើ គ្រាប់​​ធញ្ញជាតិ ចំណីអាហារ​ដែល​បញ្ចូល​មីក្រូ​សារជាតិ​ជាដើម ព្រមទាំងជួយដល់ជីវភាពរស់នៅសហគមន៍ប្រចាំថ្ងៃផងដែរ។ លោកជំទាវបន្តថា ក្រសួងអប់រំ កំពុងតែអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើកសិផលរបស់សហគមន៍ដើម្បីគាំទ្រការងារនេះ។ ទន្ទឹមគ្នា នៅក្នុងអាទិភាពរបស់រាជរដ្ឋាភិបាល គឺជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយ​សហគមន៍ និងដៃគូនានាដើម្បីជំរុញវិស័យអប់រំ ។

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងតែអនុវត្តនៅតាមសាលាបឋមសិក្សាក្នុងខេត្តគោលដៅចំនួន១០ ដោយក្នុងនោះ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែង ដោយគ្របដណ្ដប់លើសាលារៀនគោលដៅចំនួន ១១១៤សាលា។ ក្នុងនោះ សាសារៀន ចំនួន ៥៥៣កន្លែង បានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ក្រៅពីនោះសាលារៀនចំនួន ៥៦១ទៀត ប្រើប្រាស់ថវិកាអង្គការស្បៀងអាហារពិភពលោក។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ កម្មវិធីផ្ដល់អាហារតាមសាលារៀន ដំណើរការទៅបានជោគជ័យដោយសារមានការចូលរួមពីតួអង្គសំខាន់ រួមមាន ទី១. ក្រសួងអប់រំ យុវជន និងកីឡា ទី២. សាលារៀន សហគមន៍ និងមាតាបិតាសិស្ស ទី៣. ដៃគូអភិវឌ្ឍ ក្នុងនោះអង្គការស្បៀងអាហារពិភពលោក បានគាំទ្រជាថវិកា និងស្មារតី ដើម្បីអនុវត្តកម្មវិធីនេះ​ឱ្យបានជោគជ័យ។

គួរជម្រាបជូនថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាផ្នែកមួយនៃការលើកកម្ពស់គុណភាពអប់រំ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...