ភ្នំពេញ – អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កំឡុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានមនុស្សចំនួន ២៧នាក់បានស្លាប់ និង ៨០នាក់ទៀតរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងបីថ្ងៃ មានសរុបចំនួន ៤៧លើក ហើយមូលហេតុចម្បងនៃគ្រោះថ្នាក់បណ្តាលមកពីបើកបរល្មើសល្បឿនកំណត់មានចំនួនច្រើនជាងគេ បន្ទាប់មកបើកបរមិនគោរពសិទ្ធិ បើកបរប្រជែងគ្រោះថ្នាក់ និងស្រវឹង។

ក្នុងនោះនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំ (១៤ មេសា) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៨លើកបណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ០៣នាក់ ។ នៅថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥លើក និងនៅថ្ងៃទី៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៤លើក ។
បើយោងតាមអង្គការមូលនិធិបង្ការរបួសអាស៊ី បានរកឃើញថា ល្បឿនគឺជាកត្តាចម្បងជាងគេដែលធ្វើឱ្យមានចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។ អង្គការនេះបានបញ្ជាក់ថា ល្បឿននាំមកនូវផលលំបាកដ៏អាក្រក់បំផុតនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានន័យថា វាធ្វើឲ្យមានហានិភ័យខ្ពស់នៃការស្លាប់ការរងរបួសធ្ងន់ធ្ងរ និងពិការភាពជាអចិន្ត្រៃយ៍ ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា យានជំនិះគ្រប់ប្រភេទត្រូវបានកំណត់ល្បឿនសម្រាប់ការបើកបរនៅទីប្រជុំជន និងក្រៅទីប្រជុំជន។ ក្នុងនោះនៅក្នុងទីប្រជុំជន ល្បឿនលឿនបំផុត ត្រូវបានកំណត់ ៣០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ ហើយ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តគ្រប់ប្រភេទ ។
ដោយឡែកនៅក្រៅទីប្រជុំជន ល្បឿនខ្ពស់បំផុត គឺត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម, ៦០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥សង់ទីម៉ែត្រគូប រថយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដឹកកុងតឺន័រគ្រប់ប្រភេទ។
ល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់, ហើយសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ ត្រូវកំណត់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ បើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយមានគន្លងផ្លូវចាប់ពីបួនឡើងទៅ អាចបើកបរដល់ល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
លោក គឹម សុទ្ធា ចាប់ផ្តើមរៀនភាសាចិនពីសូន្យ រហូតទទួលបានពានជានិស្សិតអន្តរជាតិឆ្នើម
បទយកការណ៍, ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍
• 29/09/2026

វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើនកន្លែង...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































