បើកបរលើសល្បឿន​ជាមូលហេតុចម្បងបណ្តាល​ឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ – អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឱ្យដឹងថា កំឡុងរយៈពេល​បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានមនុស្ស​ចំនួន ២៧នាក់បានស្លាប់ និង ៨០នាក់ទៀតរងរបួសដោយ​សារតែគ្រោះថ្នាក់ចរាចរណ៍ ។ ករណីគ្រោះថ្នាក់ចរាចរណ៍​ទាំងបី​ថ្ងៃ មានសរុបចំនួន ៤៧លើក ហើយ​មូលហេតុ​ចម្បងនៃគ្រោះថ្នាក់បណ្តាល​មក​ពីបើកបរ​ល្មើសល្បឿន​កំណត់មានចំនួនច្រើនជាងគេ បន្ទាប់មក​បើកបរ​មិនគោរពសិទ្ធិ បើកបរប្រជែងគ្រោះថ្នាក់ និង​ស្រវឹង។

ក្នុងនោះនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំ (១៤ មេសា) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៨លើកបណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ០៣នាក់ ។ នៅថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥លើក និងនៅថ្ងៃទី៣ មាន​គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៤លើក ។

បើយោងតាមអង្គការ​មូលនិធិបង្ការរបួសអាស៊ី បានរកឃើញថា ល្បឿនគឺជា​កត្តាចម្បងជាងគេ​ដែលធ្វើ​ឱ្យ​មាន​ចំនួនអ្នក​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់ចរាចរណ៍ ។ អង្គការ​នេះ​បាន​បញ្ជាក់ថា ល្បឿន​​នាំ​​មក​​នូវ​​ផល​​លំ​បាក​​ដ៏​​អា​ក្រក់​​បំផុត​​នៅ​​ពេល​​មាន​​គ្រោះ​​ថ្នាក់​​ចរា​ចរ​​ណ៍​​​​​ ដែលមាន​​ន័យ​​ថា​ ​វា​​ធ្វើ​​ឲ្យ​​មាន​​ហា​និ​​ភ័យ​​ខ្ពស់​​នៃ​​ការ​​ស្លាប់​​ការ​​រង​​របួស​​ធ្ងន់​​ធ្ងរ​ ​និង​​ពិ​ការ​​ភាព​​ជា​​អចិ​ន្ត្រៃយ៍ ​​។​

តាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា យានជំនិះគ្រប់ប្រភេទ​ត្រូវ​បានកំណត់​ល្បឿនសម្រាប់​ការ​បើកបរនៅទីប្រជុំជន និង​ក្រៅទីប្រជុំជន។ ក្នុងនោះនៅក្នុងទីប្រជុំជន ល្បឿន​លឿនបំផុត ត្រូវ​បានកំណត់ ៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ទោចក្រយានយន្ត (ម៉ូតូ) ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ ហើយ ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់រថយន្តគ្រប់ប្រភេទ ។

ដោយ​ឡែក​នៅក្រៅទីប្រជុំជន ល្បឿន​ខ្ពស់បំផុត គឺត្រឹម ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់ត្រីចក្រយានយន្ត ទោចក្រ​យានយន្ត​សណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្ត​កសិកម្ម, ៦០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង សម្រាប់ទោចក្រ​យានយន្តដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥សង់ទីម៉ែត្រគូប រថយន្ត​សណ្តោងរ៉ឺម៉ក និង​រថយន្តដឹកកុងតឺន័រ​គ្រប់ប្រភេទ។

ល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត​ដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប និង​រថយន្តដឹកទំនិញធុនធ្ងន់, ហើយសម្រាប់រថយន្តធុនស្រាល និង​រថយន្តដឹកអ្នកដំណើរ ត្រូវ​កំណត់ល្បឿន ៨០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ដោយ​ឡែកសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ បើកបរ​នៅលើផ្លូវ​ដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយ​មានគន្លងផ្លូវចាប់ពីបួនឡើងទៅ អាចបើកបរដល់ល្បឿន ៩០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...