ភ្នំពេញ – ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ សំដៅធានាសិទ្ធិ សេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មីៗ ឬអាចនិយាយបានថា ការសិក្សាពេញមួយជីវិតជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ តាំងពីការចាប់កំណើតរហូតដល់វ័យជរា ដើម្បីអភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម។

បើតាមគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃសកលភាវូបនីយកម្មសតវត្សរ៍ទី២១ និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោកផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ បរិស្ថាន វប្បធម៌ ឧស្សាហកម្ម និងបច្ចេកវិទ្យា បុគ្គល គ្រប់រូបត្រូវទទួលបានការបណ្តុះបណ្តាលវប្បធម៌សិក្សាពេញមួយជីវិត។
ទន្ទឹមគ្នានេះ ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនិងជាឆ្អឹងខ្នងនៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយ សក្តិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ត និងការលើកកម្ពស់ ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
បច្ចុប្បន្ននេះ កម្ពុជាកំពុងបោះជំហានទៅរកដំណាក់កាលថ្មីមួយ ទៀតនៃការអភិវឌ្ឍ គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងន័យនេះ គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត បានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី សំដៅអភិវឌ្ឍ ធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ។

នៅក្នុងសតវត្សទី២១ ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ ហើយក៏ជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់ទទួលបានសិទ្ធិសេរីភាព ភាពសយ រីករាយ និងឆ្លើយតបទៅនឹងបម្រែបម្រួលនៃតម្រូវការទីផ្សារការងារ ពិសេសភាពចាំបាច់នៃសិក្សារបស់ពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈផងដែរ។ ការសិក្សាពេញមួយជីវិតបានក្លាយជាសមាសភាគសំខាន់ក្នុងគោលដៅទី៤ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពភាព (SDG) ឆ្នាំ២០៣០ លើទិសដៅ ការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
សូមជម្រាបថា ចាប់តាំងពីចុងឆ្នាំ២០១៥ តាមរយៈកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំ ឆ្នាំ២០៣០ ដែលរៀបចំដោយអង្គការយូណេស្កូ ប្រទេសនីមួយៗបានរៀបចំពិនិត្យឡើងវិញ និងធ្វើមូលដ្ឋាននីយកម្មលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអប់រំមានគុណភាព បរិយាបន្ន សមធម៌ និងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ស្ថិតក្នុងបរិបទនេះ ប្រទេសមួយចំនួនក្នុងតំបន់បាននិងកំពុងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការសិក្សាពេញមួយជីវិតនៅកម្រិតផ្សេងៗគ្នា។
ផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៦៥ បានចែងថា រដ្ឋត្រូវការពារនិង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។ ចំណែកមាត្រា៦៦ បានចែងបន្តថា រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពប្រទេសស ដែលធានាឱ្យបាននូវគោលការណ៍សភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការសាងជីវិត ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...



































































