មន្រ្តីជាន់ខ្ពស់សុខាភិបាល ជំរុញបុគ្គលិកមណ្ឌលសុខភាពផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងរៀងរាល់លើក

ឆ្លៀត​ក្នុងឱកាស​កម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ» កាលពីពេលថ្មីៗនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍លើកឡើងថា ដើម្បីឱ្យម្តាយអនុវត្តន៏បាននូវការបំបៅដោះកូនមានប្រសិទ្ធភាពខ្ពស់ បុគ្គលិកមណ្ឌលសុខភាពទាំងអស់ត្រូវចាប់ផ្តើមផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងបន្តផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយរាល់ពេលស្រ្តីមកពិនិត្យរៀងរាល់លើក។

បើតាម​ប្រសាសន៍លោកជំទាវសាស្រ្តាចារ្យ ទឹកដោះម្តាយ មានគុណតម្លៃមហាសាល ដូច្នេះហើយ​ទើបក្រសួងសុខាភិបាល បានដាក់ចេញ​នូវ​គោលនយោបាយចំនួនបីក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារ ការបំបៅកូនដោយទឹកដោះម្តាយ រួមមាន ទី១ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល, ទី២​ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងទី៣ បន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល

បើតាមការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះតែមួយ​មុខគត់ បាន​ធ្លាក់​ចុះពី ​៧៤% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៦៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម ៥០% នៅឆ្នាំ២០២១-​២០២២។ ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នេះ គេ​បានរកឃើញថា គឺមានការរួមចំណែកមួយផ្នែកពីការកើនទ្បើងនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ និងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្រ្តីជាម្តាយត្រឡប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព។

ដើម្បី​ឱ្យ​ការ​បំបៅកូនដោយទឹកដោះម្តាយនៅតែអាចបន្ត លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ លើកឡើងថា ជាទូទៅនៅពេលការបំបៅកូនដោយទឹកដោះម្តាយបានរយៈពេលបីខែ ស្រ្តីជាម្តាយត្រូវត្រឡប់ចូលធ្វើការវិញ ដូច្នេះស្ត្រីត្រូវមានចំណេះដឹងលើរបៀបច្របាច់ និងរក្សាទុកទឹកដោះម្តាយសម្រាប់បំបៅកូន។ នៅពេលកុមារអាយុបាន៦ខែ ម្តាយត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយជាមួយនឹងការផ្តល់អាហារបន្ថែមមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បញ្ជាក់ថា ប្រសិនបើម្តាយបានយល់ច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះម្តាយនៅអំឡុងការពិនិត្យផ្ទៃពោះលើកទីមួយ និងជាបន្តបន្ទាប់ ស្រ្តីពិតជាបំបៅកូនដោយទឹកដោះម្តាយ និងមិនបំបៅដោយទឹកដោះគោម្សៅនោះទេ ព្រោះពួកគេចង់បានទារកមានសុខភាពល្អ។

កញ្ញា ពេជ្រ រដ្ឋា មន្រ្តីសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ផ្នែកគាំពារមាតា និងទារក ជាឆ្មប និងជាម្ចាស់ជ័យលាភីលេខ១ ក្នុងការរត់ចម្ងាយ៥គីឡូម៉ែត្រ

កញ្ញា ពេជ្រ រដ្ឋា មន្រ្តីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ផ្នែកគាំពារមាតា និងទារក លើកឡើងថា​ ការបំបៅកូនដោយទឹកដោះម្តាយ ពិតជាមានសារៈសំខាន់ ព្រោះទឹកដោះម្ដាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកប្រសិនបើម្ដាយមានសុខភាពល្អ។ ការបំបៅកូនដោយទឹកដោះម្តាយ ធ្វើឱ្យកូនមានភាពស្និទស្នាល មានការលូតលាស់បានល្អ។ លើសពីនេះ ការពារទាំងម្ដាយ និងកូន ជួយកាត់បន្ថយមហារីសុដន់ ហើយប្រសិនម្ដាយមិនបានបំបៅកូនដោយទឹកដោះម្ដាយ នោះអត្រាប្រឈមបញ្ហាមហារីសុដន់ខ្ពស់ កូនងាយនឹងឈឺ។

កញ្ញា ពេជ្រ រដ្ឋា បន្ថែមថា នៅពេលចុះតាមមូលដ្ឋាន ឬសហគមន៍ កញ្ញាតែងតែផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅរាល់លើកដែលបានជួបស្រ្តីមានផ្ទៃពោះ ឬស្រ្តីទើបសម្រាលរួច ព្រមទាំងពន្យល់ដល់ស្រ្តីមុនមានផ្ទៃពោះ ដើម្បីត្រៀមខ្លួនក្នុងការបំបៅកូនដៅយទឹកដោះម្ដាយ។ កញ្ញា រដ្ឋា លើកឡើងថា ការផ្ដល់ប្រឹក្សានេះ ពិតជាជំរុញលើកទឹកចិត្តអ្នកម្ដាយឱ្យបំបៅកូនដោយទឹកដោះម្ដាយ ព្រោះស្រ្តីជាម្ដាយបានយល់ច្បាស់ពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយ និងចង់បំបៅកូនដោយទឹកដោះម្ដាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *