ក្រសួងអប់រំ រៀបចំការប្រកួតរូបថតកាយរឹទ្ធិថា្នក់ជាតិលើកទី៣ ក្រោមប្រធានបទ ការអប់រំកាយរឹទ្ធិកម្មគាំទ្រសាលារៀនគំរូ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ កាយរឹទ្ធិជាតិកម្ពុជា បានប្រកាស​ពី​ការរៀបចំការប្រកួតរូបថតកាយរឹទ្ធិ ថ្នាក់ជាតិ លើកទី៣ ដោយ​ឆ្នាំនេះ​នឹងធ្វើ​ឡើង ក្រោមប្រធានបទ “ការអប់រំកាយរឹទ្ធិកម្មគាំទ្រសាលារៀនគំរូ”។

លោក ឯម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាន នៃកាយរឹទ្ធកម្ពុជា មានប្រសាសន៍ថា ការរៀបចំការប្រកួតរូបថតកាយរឹទ្ធិថា្នក់ជាតិនេះ ធ្វើឡើងដើម្បីជំរុញ និងលើកទឹកចិត្តយុវជនឱ្យ​ចូលរួមកម្មវិធីបណ្តុះបណ្ដាលការថតរូបអាជីព ព្រមទាំងផ្តល់ឱកាសដល់យុវជនចូលរួមបង្ហាញស្នាដៃថតរូបអាជីពនៅក្នុងព្រឹត្តិការណ៍ប្រកួតរូបថតកាយរឹទ្ធិអន្តរជាតិនៅថ្នាក់តំបន់ និងពិភពលោក។

លោក ឯម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាននៃកាយរឹទ្ធកម្ពុជា

លោក ឯម ពិសិដ្ឋ បញ្ជាក់ថា កម្មវិធីនេះ ក៏ជួយឱ្យយុវជនយល់ដឹងពីការប្រើរូបថតវិជ្ជមាននៅក្នុងបណ្ដាញសង្គម​ ជាពិសេសឱ្យយុវជនយល់ច្បាស់ពីសិទ្ធិបុគ្គល ការពារកម្មសិទ្ធិបញ្ញា និងប្រើប្រាស់រូបភាពប្រកបដោយគុណភាព និងការទទួលខុសត្រូវក្នុងសង្គមផងដែរ។

ប្រធានលេខាធិការដ្ឋាននៃកាយរឹទ្ធកម្ពុជា បន្ថែមថា ប្អូនៗដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានឱកាសចូលរួមប្រកួតនៅក្រៅប្រទេសកម្រិតថ្នាក់អាស៊ីប៉ាស៊ីហ្វិក រៀបចំដោយអង្គការចលនាកាយរឹទ្ធពិភពលោក ដែលមាន៤០ប្រទេសចូលរួម ដើម្បីអាចកសាងទំនាក់ទំនង និងបង្កើនកិត្យានុភាពជាតិរបស់កម្ពុជាលើឆាកអន្តរជតិ។ ក្នុងនាមអ្នករៀបចំកម្មវិធី លោក ឯម ពិសិដ្ឋ ក៏លើកទឹកចិត្តឱ្យប្អូនៗយុវជន ចូលរួមប្រកួតកម្មវិធីនេះ ព្រោះផ្ដល់ឱកាសរៀនពីរបៀបថតរូបបែបអាជីព ការប្រើប្រាស់កាម៉េរាទូរស័ព្ទដៃថតរូបប្រកបដោយវិជ្ជាជីវៈ ព្រមទាំងឱកាសបង្ហាញទេពកោសល្យលើបណ្ដាញសង្គម។

សម្រាប់បេក្ខជនដែលមានបំណងចូលរួមប្រកួតរូបថតកាយរឹទ្ធិ ត្រូវមានលក្ខខណ្ឌវិនិច្ឆ័យ រួមមាន ជាសមាជិកកាយរឹទ្ធិជាតិកម្ពុជា ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ, មានឆន្ទៈ គំនិតផ្តួចផ្តើម ការច្នៃប្រឌិត និងចំណង់ចំណូលចិត្តថតរូប, មានទំនាក់ទំនងល្អ និងស្មារតីជាក្រុម និងមានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន។

ម្ចាស់ជ័យលាភីលេខ១ ប្រកួតរូបថតកាយរឹទ្ធិថា្នក់ជាតិលើកទី២

សម្រាប់ការប្រកួតជម្រុះជុំទី១ បេក្ខជនត្រូវចុះឈ្មោះតាមរយៈអនឡាញតាមតំណភ្ជាប់(Google Form) https://forms.gle/4JDZZqpZGjoTrbw59 ។ បេក្ខជនត្រូវភ្ជាប់រូបថតចំនួន៣សន្លឹក និងខ្លឹមសារឆ្លើយតបទៅនឹងប្រធានបទ ហើយគណៈកម្មការរបស់នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិជ្រើសរើសយក ៥០នាក់។ សិក្ខាកាម ៥០នាក់ ដែលបានជាប់ជម្រុះជុំទី១ ត្រូវចូលរួមវគ្គបណ្ដុះបណ្តាលមានរយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ ដោយគ្រូឧទ្ទេសចំនួន៣នាក់ ដែលមានជំនាញបច្ចេកទេសថតរូបអាជីព។

សម្រាប់ការប្រកួតជម្រុះជុំទី២ បេក្ខជនដែលទទួលបានការបណ្ដុះបណ្តាលចំនួន៥០នាក់ ត្រូវថតរូបចំនួន៥សន្លឹក ដោយភា្ជប់នឹងខ្លឹមសារឆ្លើយតបនឹងប្រធានបទ ដើម្បីផ្ញើមកគណៈកម្មការវាយតម្លៃ។ គណៈកម្មការវាយតម្លៃមានសមាសភាព ៣នាក់ជាអ្នកជំនាញថតរូបអាជីពមកពីស្ថាប័ន ឬអង្គភាពព័ត៌មាន។ គណៈកម្មការវាយតម្លៃជ្រើសរើសយកបេក្ខជនចំនួន១០នាក់ ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រ។

មកដល់ការប្រកួតផ្តាច់ព្រ័ត្រ បេក្ខជនទាំង១០នាក់ ត្រូវរៀបចំរូបថត៥សន្លឹក និងបទបង្ហាញរយៈពេល៥នាទី។ គណៈកម្មការផ្តល់យោបល់ដល់បេក្ខជនទាំង១០នាក់ និងបូកសរុបពិន្ទុ ដោយប្រកាសលទ្ធផលជ័យលាភីលេខ១ លេខ២ និងលេខ៣។

ការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧.០០នាទី។ ចំពោះព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងតាមរយៈ លេខទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម ០៧០ ៦៤០ ០៥២/០១៧ ៦៤០ ០៥២ រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *