ភ្នំពេញ – ជំនាញស្វ័យសិក្សា ឬការសិក្សាដោយខ្លួនឯង ជួយជំរុញឱ្យសិស្សនុសិស្សចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹងថ្មីៗសម្រួលដល់ការសិក្សារបស់ខ្លួន។ ទន្ទឹមគ្នានេះ ក្នុងបរិបទជំងឺកូវីដ-១៩ ការសិក្សានៅក្នុងថ្នាក់រៀនក្ដី ឬសិក្សាតាមប្រព័ន្ធអនឡាញក្ដី ទាមទារឱ្យសិស្សស្វ័យសិក្សានៅផ្ទះបន្ថែម ទើបអាចទទួលបានចំណេះដឹងថ្មីៗ លទ្ធផលសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់ ។

យុវតី វីរៈ ចន្ធី ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញវិស្វកម្មគីមី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា ការធ្វើស្វ័យសិក្សាបានផ្តល់ផលប្រយោជន៍ដល់រូបខ្លួនផ្ទាល់ រួមមាន ទី១. បង្កើនសមត្ថភាព និងពង្រឹងចំនេះដឹងឱ្យកាន់តែច្បាស់ និងស៊ីជម្រៅ ទី២. ទទួលបានចំនេះដឹងថ្មីថ្មីទាក់ទងនឹងជំនាញ និងចំណេះដឹងទូទៅជាដើម ទី៣. បង្កើនការគិត និងគំនិតទូលំទូលាយ និងទី៤.បណ្ដុះស្មារតី និងគំនិតថ្មីៗពោរពេញដោយទេពកោសល្យ ។
និស្សិតឆ្នាំទី៤ រូបនេះ បន្ថែមថានៅក្នុងបរិបទកូវីដ-១៩ ការស្វ័យសិក្សាដោយខ្លួនឯងបានរួមចំណែកនៅក្នុងការអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់សិស្ស ឱ្យទទួលបានចំណេះដឹងថ្មីៗ ជាចំណេះដឹងដែលយើងមិនធ្លាប់បានសិក្សានៅក្នុងថ្នាក់រៀនពីមុនមក ហើយយកមកអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ យុវតី វីរៈ ចន្ធី បន្តថា ការស្វ័យសិក្សាដោយខ្លួនឯង ជួយសិស្សានុសិ្សដឹងអំពីវិធីសាស្រ្តនៃការគិត មានគំនិតច្នៃប្រឌិត និងចេះផ្ដួចផ្ដើមគំនិតក្នុងការបង្កើតថ្មី។
“ជំនាញស្វ័យសិក្សា បានជួយខ្ញុំបង្កើនចំណេះដឹងថ្មីៗដែលមិនធ្លាប់មានពីមុនមក និងបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅជាងមុន” យុវតី វីរៈ ចន្ថី ជានិស្សិតឆ្នាំទី៤។

យុវតី ស៊ាត ឈុនឡាយ ជានិស្សិតឆ្នាំទី១ សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា យល់ឃើញថា ការសិក្សាដោយខ្លួនឯង ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់ៗរូប ព្រោះពួកគេអាចរៀនសូត្រចំគោលដៅ ចំណេញពេលវេលា និងថវិកា ហើយថែមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀតផង ។
“ខ្ញុំតែងតែចំណាយពេលស្វ័យសិក្សាដោយខ្លួនឯងទៅលើកិច្ចការងារស្រាវជ្រាវដែលខ្ញុំចង់ចេះ ចង់ដឹង ដើម្បីទទួលបាននូវចំណេះថ្មីៗ ជាពិសេសខ្ញុំអាចបង្កើតចម្ងល់ស្វែងរកដំណោះស្រាយ និងត្រៀមសំណួរសម្រាប់សួរលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យការសិក្សារបស់ខ្ញុំល្អប្រសើរជាងមុន” យុវតី ស៊ាត ឈុនឡាយ
ដោយឡែក លោក យ៉ុន ថាណាឌី ជានិស្សិតឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បាននិយាយដែរថា ការសិក្សានៅក្នុងថ្នាក់រៀន លោកគ្រូ អ្នកគ្រូបង្រៀនមេរៀនជាពាក្យគន្លឹះ ឬមេរៀនទូទៅតាមកម្មវិធីសិក្សា ។ លោក យ៉ុន ថាណាឌី បន្តថា ការសិក្សានៅថ្នាក់រៀនមិនទាន់គ្រប់គ្រាន់នោះឡើយ ទាមទារឱ្យសិស្សស្វ័យសិក្សាដោយខ្លួនឯងបន្ថែមនៅផ្ទះ តាមរយៈការស្រាវជ្រាវរកឯកសារ ពាក្យគន្លឹះ ឬរូបមន្តគណនាទៅតាមមុខវិជ្ជាដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































