សាកលវិទ្យាល័យជាតិគ្រប់គ្រង និង USAID ដាក់ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ការងា​រ​​​ឌីជីថល

ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក (USAID) និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅប៊ឺកលី សហការជាដៃគូជាមួយ The Asia Foundation និងសាកល​វិទ្យា​ល័យ​ជាតិគ្រប់គ្រង សម្ពោធដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល ។ គម្រោងផ្តួចផ្តើមថ្មីមួយនេះ មានមូលនិធិ ១៥លានដុល្លារអាមេរិក ផ្តល់​​ដោយ USAID ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជាលើជំនាញប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចឌីជីថល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលី នឹងអនុវត្តគម្រោង “អភិវឌ្ឍន៍ជំនាញការងារឌីជីថល” រយៈពេលប្រាំឆ្នាំ រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន ។ ទន្ទឹមគ្នានេះ គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជន និងអ្នកជំនាញរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងតម្រូវការជំនាញការងារឌីជីថល។

គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលថ្មីនេះ នឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធី​នានា​សម្រាប់​និស្សិត​ក្នុងវិស័យ​បច្ចេក​វិទ្យាព័ត៌មាន និងសារគមនាគមន៍។ ស្រមគ្នានេះ តាមរយៈការអនុវត្តគម្រោងនេះ នឹងជួយស្ថាប័ន​ការងារ​ឱ្យបំពេញ​តាម​ស្តង់​ដារ​អប់រំ​ដែល​មាន​ការ​ទទួល​ស្គាល់ ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុកចិត្ត ។

បើតាមស្ថានទូតអាមេរិកនៅកម្ពុជា អាហារូបករណ៍និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយ​សម្រាប់​គម្រោង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជី​ថល ដើម្បីឱ្យនិស្សិត និងយុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។

គួរជម្រាបជូនថា គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាសការងារតាមរយៈការចុះកម្មសិក្សា ក្នុងកិច្ចសហការជាមួយវិស័យឯកជន។ គម្រោងនេះនឹងផ្តល់អាទិភាពខ្ពស់លើបរិយាប័ន្ន ដើម្បីធានាថាយុវជនមក​ពីគ្រប់មជ្ឈដ្ឋាន​អាចទទួល​បាន​ឱកាស​សិក្សា​ដែល​គម្រោងនេះនឹងផ្តល់ឱ្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។