រដ្ឋលេខាធិកាក្រសួងអប់រំ៖ ការប្រារព្ធទិវាជាតិអំណាន ជាការបណ្ដុះទម្លាប់អានផង និងបណ្ដុះទម្លាប់តែងនិពន្ធផង

ភ្នំពេញ – នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបើកកម្មវិធីការប្រកួតប្រណាំងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ “សម្តេចតេជោ ហ៊ុន សែន” អបអរសាទរទិវាជាតិអំណានលើកទី៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអំណានលើកទី៨ ជាការបណ្ដុះទម្លាប់អានផង និងបណ្ដុះទម្លាប់តែងនិពន្ធផង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការប្រារព្ធទិវាជាតិអំណាននេះ បានបណ្ដុះស្មារតី រក្សាការពារ វប្បធម៌ខ្មែរឱ្យគង់វង្ស ស្ថិតស្ថេរ ព្រមទាំងចង់ផ្សព្វផ្សាយ និងពង្រីកវប្បធម៌របស់ខ្លួននៅលើពិភពលោក។ ឯកឧត្តមបន្តថា ទិវាជាតិអំណាននេះ គឺជាការផ្សារភ្ជាប់អន្តរជំនាន់ពីជំនាន់មួយទៅជំនាន់មួយ ពីជំនាន់មុនមកដល់បច្ចុប្បន្ន ហើយតទៅក្រោយទៀត មិនមែនគ្រាន់តែអាន គ្រាន់តែប្រឡងប្រណាំងទេ គឺបំផុសឱ្យមានការកសាងស្នាដៃទុកផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បញ្ជាក់បន្ថែមថា ការរៀបចំទិវាជាតិអំណានដោយបង្កើតឱ្យមានការប្រឡងប្រណាំងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធនេះ ជាការឆ្លើយតបទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) បានកំណត់ថាប្រទេសកម្ពុជាមានទាំងភាសាសរសេរ និងភាសានិយាយជាផ្លូវការ គឺជាភាសាខ្មែរ ដែលកូនខ្មែរត្រូវនាំគ្នាគោរព និងអនុវត្តឱ្យបាន។ ឯកឧត្តមក៏បានផ្ដាំឱ្យកូនខ្មែរត្រូវស្គាល់ឱ្យច្បាស់នូវព្យញ្ជនៈទាំង៣៣តួ របស់ខ្មែរ រួមទាំងស្រៈពេញតួ និងស្រៈនិស្ស័យផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា

“ប្រទេសកម្ពុជា មានទាំងភាសាសរសេរផង និងភាសានិយាយផង យើងត្រូវមានមោទនភាពដែលបានកើតមកជាកូនខ្មែរ និយាយឱ្យច្បាស់ និងត្រូវចៀសវាង ការសរសេរខុសអក្ខរាវិរុទ្ធ”

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានជូនពរដល់បេក្ខជនដែលមានសំណាងបានទទួលជ័យលាភីលេខមួយ មានឱកាសមកទទួលរង្វាន់ក្នុងកម្មវិធីទិវាជាតិអំណានលើកទី៨ ក្នុងពេលឆាប់ៗខាងមុននេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមជូនពរឱ្យស្មារតីទិវាជាតិអំណានស្ថិតស្ថេរជាអមតៈ ដើម្បីគាំទ្រដល់វប្បធម៌ខ្មែរ និងសូមឱ្យភាសាខ្មែរ ភាសានិយាយ ភាសាសរសេរស្ថិតស្ថេរជារៀងរហូត។

បើតាមលោក លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានលើកឡើងថា កម្មវិធីប្រកួតប្រណាំងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទទួលបានពានរង្វាន់ “សម្តេចតេជោ ហ៊ុន សែន” នឹងធ្វើការ​ជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ ក្រោមវិញ្ញាសាបីសំខាន់ៗរួមមាន ទី១.ការប្រឡងការប្រឡងប្រណាំងអាន ទី២. ការ្រប្រឡងប្រណាំស្មូតកំណាព្យ និងទី៣. ការប្រឡងប្រណាំងតែងនិពន្ធ ដែលមានបេក្ខជនមកពីរាជធានី-ខេត្តចំនួន២៥ ដែលមានបេក្ខជនចូលរួមចំនួន៧៥នាក់  ក្នុងនោះស្រី៦៣នាក់។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៨ នៅថ្ងៃទី ១១ មីនា ឆ្នាំ២០២៣ ដោយ​រំពឹងថា នឹងមានអ្នកចូលរួម ប្រមាណ ៤០០០នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...