ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់របស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់​ឱកាស​ឱ្យ​និស្សិតចុះ​កម្មសិក្សា​ត្រូវ​ជំនាញ ផ្សារភ្ជាប់ទ្រឹស្តី និង​ការអនុវត្ត

ភ្នំពេញ – អស់រយៈពេល​១ឆ្នាំ​ហើយ ដែលវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បានអនុវត្ត​សាកល្បង​នូវ​ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់ ដោយអនុញ្ញាត​ឱ្យ​និស្សិត​កំពុងសិក្សា​​នៅ​ឆ្នាំទី២​បាន​​ចុះធ្វើកម្មសិក្សានៅ​តាមក្រុមហ៊ុន​ សហគ្រាស​ដែលជា​ដៃគូ ។ ក្នុងនោះ​ជាលទ្ធផល សិស្ស​ដែលចូលរួម​ក្នុង​ប្រព័ន្ធនេះ ទទួលបាន​នូវ​ការ​ចុះកម្មសិក្សា​ដោយ​ត្រូវ​នឹង​ជំនាញ​របស់ពួកគេ ហើយ​មួយ​ចំនួនមាន​ឱកាស​ក្លាយ​ជា​បុគ្គលិក​ពេញសិទ្ធិ​ នៃក្រុមហ៊ុន​ដែលចុះ​កម្មសិក្សា​ថែមទៀត។

ក្នុង​ពិធី​បើក​បវេសនកាល និង​តម្រង់ទិស សិស្សនិស្សិត​វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្ម​សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា កាលពីឆ្នាំ​២០២២ វិទ្យាស្ថាន​បាន​រៀបចំ​កម្មវិធីសិក្សា​មួយ ដែល​ហៅថា ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់ សម្រាប់ថ្នាក់ជាន់ខ្ពស់​បច្ចេកទេស ដោយរៀបចំម៉ូលឌុលស្នូលសំខាន់ៗមកសិក្សាពេញម៉ោងទាំងព្រឹក និងរសៀលនៅឆ្នាំទី១ ក្នុងមួយថ្ងៃ៧ម៉ោងកន្លះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ទាំងទ្រឹស្តី និងការអនុវត្តនៅក្នុងរោងជាង និងបន្ទប់បណ្តុះបណ្តាលរបស់វិទ្យាស្ថាន។

ដោយ​ឡែក​នៅឆ្នាំទី២ និស្សិតត្រូវបញ្ជូន​ទៅ​ធ្វើ​កម្មសិក្សាដើម្បីហាត់ការដោយផ្ទាល់នៅក្រុមហ៊ុនជាដៃគូ ដោយទទួលបានប្រាក់ឧបត្ថម្ភពីក្រុមហ៊ុន សហគ្រាស យានដ្ឋានទាំងនោះ តាមលទ្ធភាព គោលការណ៍ និងការព្រមព្រៀងគ្នា ដោយមានការិយាល័យសេវាកម្ម និងផលិតកម្មនៃទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជាអ្នកសម្របសម្រួល។ ករណីនេះ ដើម្បីបំពេញ ម៉ូឌុលដែលនៅសល់ និស្សិតតម្រូវមករៀននៅពេលយប់ ព្រមទាំងបង់ថវិកាឧបត្ថម្ភម៉ោងបង្រៀនក្រៅកាតព្វកិច្ចរបស់គ្រូ ។ ប៉ុន្តែ និស្សិតក៏​មានជម្រើសមួយទៀត ក្នុងករណីមិនមានបំណងចុះកម្មសិក្សា ដោយ​តម្រូវឱ្យរៀនព្រឹក និងរសៀលដដែល ដោយមិនមានបង់ថវិកាឧបត្ថម្ភម៉ោងបង្រៀនរបស់គ្រូឡើយ។

ជាលទ្ធផល នៃការ​អនុវត្ត​ប្រព័ន្ធបណ្តុះបណ្តាល​ឆ្លាស់នោះ​ឃើញថា មាននិស្សិត​បានទទួលយក​ចំនួនលើសពី៨៥% និងបានកាត់បន្ថយការបោះបង់ការសិក្សាក្នុងអត្រាទាបជាង១០% ដែលជាអត្រាមួយទាបមិនធ្លាប់មាន។

ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់នេះ ក៏​ជួយ​ឱ្យ​និស្សិត​ទទួលបាន​ប្រាក់​ឧបត្ថម្ភ និង​ចុះ​កម្មសិក្សា​ត្រូវជំនាញ ហើយ​ក្រុមហ៊ុន​ក៏​ទទួលបាន​បុគ្គលិក​ដែលមានជំនាញ និង​មានពេលវេលា​គ្រប់គ្រាន់ដើម្បីអង្កេតពីបុគ្គលិកលក្ខណៈរបស់និស្សិត ក្នុងការផ្តល់​ឱកាស​ជាបុគ្គលិកពេញសិទ្ធិផងដែរ។

លោក សយ សុខឃាង នាយករងវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម​ មានប្រសាសន៍ថា ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់នេះ ត្រូវ​បានគេអនុវត្ត​នៅ​ប្រទេស​ជឿន​លឿន​ផ្នែក​ឧស្សាហកម្ម​មួយ​ចំនួន​ដូចជា​ប្រទេស​អាល្លឺម៉ង់ជាដើម, ប្រព័ន្ធនេះ​ត្រូវ​បានវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​យក​មក​អនុវត្ត​មុនគេ ដើម្បីជាការផ្សារភ្ជាប់ទ្រឹស្តីនៅក្នុងថ្នាក់រៀន​ជាមួយ​នឹង​ការ​អនុវត្តផ្ទាល់​នៅ​រោងចក្រ​សហគ្រាស ដែលជួយ​ឱ្យ​និស្សិតកំពុងសិក្សា​ជំនាញបច្ចេកទេស​​កាន់តែមាន​សមត្ថភាពនៅ​កន្លែង​ការងារ។

បើតាមលោក សុខឃាង ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់បានទទួលការ​គាំទ្រ​ពីក្រុមហ៊ុនដៃគូ​ជាច្រើន​ដូចជា​ក្រុមហ៊ុន​កូមិនខ្មែរ ក្រុមហ៊ុន Toyota Cambodia ជាដើម ដែល​បានទទួល​យកនិស្សិត​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធបណ្តុះបណ្តាលឆ្លាស់, ហើយ​ជាមួយ​គ្នា​ក្រុមហ៊ុន​សហគ្រាសជាដៃគូ ក៏​បានវាយ​តម្លៃខ្ពស់​ចំពោះសមត្ថភាពនិស្សិតទាំងនោះផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍