សម្ដេចតេជោ ហ៊ុន សែន លើកទឹកឱ្យមន្ត្រី​រាជការត្រូវចេះប្រើប្រាស់​បច្ចេកវិទ្យាទូរស័ព្ទដៃធ្វើការ

ភ្នំពេញ – នាព្រឹកថ្ងៃចន្ទនេះនៅក្នុងពិធីសម្ពោធដាក់ដំណើរការអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកដល់មន្ត្រីរាជការទាំងថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីដទៃទៀត ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍​ថា ៖

“ទេសម័យនេះហើយ អញ្ចឹងបានថា អស់លោករដ្ឋមន្ត្រី អស់​លោកឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឱ្យ​អស់​លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា ! ពីមុនខ្ញុំប្រើពាក្យថាអក្ខរកម្មកុំព្យូទ័រ ឥឡូវខ្ញុំប្រើ ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌​មានវិទ្យា ហើយឱ្យចេះតែមួយជុំវិញទូ​រស័ព្ទ​ហ្នឹង​បានហើយ ​មិនបាច់ចេះអីច្រើនជាងហ្នឹងទេ ចេះតែមួយជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹង”

ទន្ទឹមគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សម្ដេចមិនអាចតែងតាំងមន្ត្រីរាជការដែលមិនចេះប្រើសូម្បីតែបច្ចេកវិទ្យានៅក្នុងទូរស័ព្ទនោះទេ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែម​ថា ៖

“អីចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ ព្រោះឧទាហរណ៍​ បើឱ្យធ្វើអភិបាលខេត្ត បើអត់ចេះប្រើ WhatsApp ប្រើ Telegram ប្រើ Viber ប្រើ Line We chat ស្អីផង ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតែលោក តើលោកប្រជុំជាមួយគេយ៉ាងម៉េច អីចឹងអត់តែងតាំងទេ អីចឹងត្រូវរៀនអាហ្នឹងឱ្យ​ចេះ”

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម័យបច្ចុប្បន្នការងារជាច្រើនអាចធ្វើបានតាមរយៈការបញ្ជូនសារលើប្រព័ន្ធបណ្តាញ​សង្គមនានា ផ្តល់ភាពងាយស្រួល និងទទួលបានព័ត៌មានលឿន ប៉ុន្តែប្រសិនបើមន្ត្រីដែលមានតួនាទីទទួលបន្ទុកស្ថាប័នណាមួយមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានោះ បែរជាប្រើប្រាស់លេខទូរស័ព្ទដៃ សម្រាប់ទាក់ទងផ្តល់ព័ត៌មាននោះច្បាស់នឹងធ្វើឱ្យកិច្ចការងារមានការយឺតយ៉ាវ ឬមិនមានសុវត្ថិភាពព័ត៌មាន​។

សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក មានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA ។ អគារនេះ ចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលមកដើមឆ្នាំ២០២២ វិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"