សម្តេចតេជោ​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​កម្ពុជា យក​ចិត្ត​ទុកដាក់​គាំទ្រ​ព្រឹត្តិការណ៍កីឡាអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ – នៅ​សល់​តែប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ នឹង​ចាប់ផ្តើម​បើក​ក្នុងនាម​កម្ពុជាធ្វើជាម្ចាស់ផ្ទះ, ដើម្បីជាការ​លើកទឹកចិត្ត​ដល់អត្តពលិក​ជនមានពិការភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ​ដល់ជនរួមជាតិទាំងអស់ សូម​យក​ចិត្ត​ទុកដាក់គាំទ្រ​ដល់​កីឡា​ជនមានពិការភាពមួយ​នេះ។

ពីពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប​ឆ្លង​កាត់ទន្លេសាប និង​ស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣ សម្តេចតេជោ​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើកទី៣២ ឬស៊ីហ្គេម យើងធ្វើបានល្អ ​នៅ​សល់​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម ដែលជាកីឡាជនមានពិការភាព គឺយើងត្រូវតែធ្វើ​ឱ្យ​ល្អទៀត ទាំងពិធីបើក និង​បិទ ដោយមិន​ឱ្យ​ចាញ់ព្រឹត្តិការណ៍​ស៊ីហ្គេមនោះទេ។ សម្តេចបញ្ជាក់ថា យើងត្រូវ​លើកទឹកចិត្តជនមានពិការភាពរបស់យើង លើកទឹកចិត្ត​ជនមានពិការភាព​នៅ​ក្នុង​ក្របខណ្ឌអាស៊ាន ដើម្បី​ឱ្យ​ពួក​គេ​ប្រឹងប្រែង​ឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ពិការ គឺគ្រាន់តែពិការរាងកាយ ប៉ុន្តែមិនពិការផ្លូវចិត្ត​ទេ… យើង​មានកាតព្វកិច្ច​ជាសមាជិកអាស៊ាន យើង​ត្រូវ​ជំរុញសមាហរណកម្មអាស៊ាន ក្នុងនោះមានកីឡាជនពិការ ក៏​ជា​ផ្នែក​មួយ​នៃការជំរុញ​ទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន​ក្នុងក្របខណ្ឌអាស៊ាន…”

ជាមួយ​គ្នានេះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានធ្វើការ​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូម​បន្តផ្តល់​នូវ​កិច្ចសហការ និង​ការ​គាំទ្រ​ទាំងឡាយ ។ ហើយ​សម្រាប់បណ្តាខេត្ត សម្តេចតេជោបានស្នើ​ដល់អាជ្ញាធរ​សូម​យក​ចិត្តទុកដាក់ រៀបចំស្លាយសម្រាប់ការ​ទស្សនាព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេមរបស់ប្រជាពលរដ្ឋ ជាពិសេស​ថ្ងៃបើក និង​ថ្ងៃបិទ។

គួរ​ជំរាបជូនថា ព្រឹត្តិការណ៍​កីឡាអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៣ ដល់ថ្ងៃទិ៩ ខែមិថុនា ឆ្នាំ២០២៣ ដោយ​មានប្រភេទកីឡាប្រកួត​ចំនួន ១៤ មានដូចជា អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport។

បើយោង​តាម​របាយការណ៍​របស់គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​​កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម បាន​ឱ្យ​ដឹងថា សម្រាប់ព្រឹត្តិការណ៍​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ មាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន១១ ខណៈប្រតិភូកីឡាករ កីឡាការិនីចូលរួម​សរុបប្រមាណ ២៦០០នាក់ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។