សម្តេចនាយករដ្ឋមន្រ្តី ៖ បើមិនហ៊ានវិនិយោគធនធាន​មនុស្ស គឺមិនចាំបាច់និយាយដល់ការ​អភិវឌ្ឍនោះទេ

ភ្នំពេញ – ប្រទេស​ជាតិ​មួយ​អាចមានការអភិវឌ្ឍទៅបាន គឺអាស្រ័យ​ទៅ​លើ​ការ​មានធនធាន​មនុស្ស​គ្រប់គ្រាន់ ដូច្នេះ​ប្រសិន​បើ​គ្មានធនធាន​មនុស្ស​នោះទេ នោះ​គេមិន​អាច​ដល់ការ​អភិវឌ្ឍបាន​ឡើយ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់​គរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិកអប់រំ​ជាង​២ពាន់​នាក់​នៅ​វិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​លើក​ឡើងថា ការដាំដើមឈើ និង​ដាំ​មនុស្ស គឺខុសគ្នាឆ្ងាយណាស់, ការដាំដើមឈើ គឺប្រើរយៈពេល៥ ទៅ​៦ឆ្នាំ នឹង​ទទួលបានផ្លែផ្កា ប៉ុន្តែ​ការ​ដាំ​មនុស្ស​ត្រូវ​ប្រើរយៈពេល​វែង រហូត​ដល់ទៅ​ជាង​២០ឆ្នាំប្រសិនបើរៀន​ដល់ថ្នាក់បណ្ឌិត។ សម្តេចតេជោបញ្ជាក់ថា យើងត្រូវ​តែហ៊ានវិនិយោគ ដោយ​បើ​មិន​ហ៊ានវិនិយោគ​ទៅ​លើ​ការ​បណ្តុះបណ្តាលធនធាន​មនុស្សនេះទេ គឺមិន​ចាំបាច់​និយាយ​ដល់ការ​អភិវឌ្ឍនោះឡើយ ដោយថា គ្មានធនធាន​មនុស្ស គឺមិន​អាចធ្វើអ្វីបាន​នោះទេ។

“ដាំដើមឈើ យើង​ដាំ៥ ទៅ​៦ឆ្នាំបានផ្លែ ប៉ុន្តែដាំមនុស្ស​ត្រឹមថ្នាក់បរិញ្ញាបត្រ យើង​ប្រើរយៈពេល​១៦ឆ្នាំ ដើម្បីបានបរិញ្ញាជាន់ខ្ពស់ យើង​ប្រើ​ពេល​១៨ឆ្នាំ ដើម្បីបានថ្នាក់បណ្ឌិត​យើងប្រើពេលជាង​២០ឆ្នាំ ហើយ​យើងត្រូវហ៊ានវិនិយោគ បើមិន​ហ៊ានវិនិយោគបញ្ហាហ្នឹងទេ គឺមិនចាំបាច់និយាយ​ដល់ការ​អភិវឌ្ឍនោះទេ…”

សម្តេចតេជោមានប្រសាសន៍បន្តថា មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ ដើម្បីធ្វើយ៉ាងឱ្យ​ប្រទេសកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់។ សម្តេចសង្កត់ធ្ងន់ថា កាលពីសម័យឆ្នាំ១៩៧៩ អ្នកជាប់បរិញ្ញាបត្រសម្តេចអាចរាប់បាន ប៉ុន្តែពេលនេះ មិនអាចរាប់បានទេ គឺមានចំនួនច្រើនណាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏​បានលើក​ឡើងដែរថា នៅពេលនេះ កម្ពុជាបានដើរដល់ចំណុចមួយ ដែលទាមទារឲ្យមានការជំរុញទៅមុខបន្ថែមទៀត លើការធ្វើកម្រែទម្រង់វិស័យអប់រំ ដោយមិនអាចស្កប់ស្កល់ត្រឹមនេះទេ ធ្វើយ៉ាងណាឲ្យគុណភាពនៃការអប់រំ ក្នុងប្រទេសទទួលបានផលលើសពីពេលនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។