ភ្នំពេញ- សិស្សានុសិស្សជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ទន្ទឹមគ្នានេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទម្សិលមិញ ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ បានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ជួយជំរុញនិងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ព្រមទាំងការរៀននិងបង្រៀនពីចម្ងាយតាមរយៈប្រព័ន្ធ Online ។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
“គ្រូចុះបង្រៀនដល់ផ្ទះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ”
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ។ ឯកឧត្តមបន្តថា ក្រសួងបានដាក់ចេញនូវវិធានការសុខភាព, ការរៀបចំរដ្ឋបាលឌីជីថល, ការលើកកម្ពស់វិធានការគម្លាតសុវត្ថិភាព, ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិច និងការផ្តល់សេវារៀនសូត្រពីចម្ងាយ ក្នុងបរិបទបង្កើតទម្លាប់រស់នៅធម្មតា តាមគន្លងថ្មី ។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានបន្ថែមថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងខេត្តពោធិ៍សាត់ មានសិស្សប្រឡងជាប់សរុប ១,៨៩១នាក់ ស្រី១,០៩៦នាក់ ។ សម្រាប់ឆ្នាំ២០២១នេះ លទ្ធផលនិទ្ទេសA ចំនួន២៨នាក់ ស្រី១៣នាក់, និទ្ទេសB ចំនួន១៤២នាក់ ស្រី៨០នាក់, និទ្ទេសC ចំនួន៣០៧នាក់ ស្រី១៧៧នាក់, និទ្ទេសD ចំនួន៥៨៦នាក់ ស្រី៣៦៥នាក់ និងនិទ្ទេសE ចំនួន៨២៨នាក់ ស្រី៤៦១នាក់។
គួរជម្រាបជូនថា អភិបាលខេត្តពោធិ៍សាត់ បានផ្តល់ជូនថវិកា សម្រាប់និទ្ទេសA ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២លានរៀល, និទ្ទេសB ចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៤០ម៉ឺនរៀល, និទ្ទេសC D និងE ចំនួន២៦១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល និងសិស្សបំពេញវិជ្ជា ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។






























